ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ចុះ​ពិនិត្យ​ស្ពាន​ស្ទឹង​កែវ ដែល​ត្រូវ​បាន​ធ្វើ​ជា​ថ្មី​ឡើង​វិញ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ស្ពាន​ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ដែល​បាន​រង​ការ​ខូចខាត​ទាំងស្រុង ដោយសារ​តែ​គ្រោះ​ទឹកជំនន់​បាន​ហូរ​កួច​បាក់​ទាំងស្រុង​កាលពី​កំឡុង​ខែកក្កដា កន្លង​ទៅ​ថ្មី​ៗ​នេះ បច្ចុប្បន្ន​ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន…

ខេត្តកំពត ៖ ស្ពាន​ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ដែល​បាន​រង​ការ​ខូចខាត​ទាំងស្រុង ដោយសារ​តែ​គ្រោះ​ទឹកជំនន់​បាន​ហូរ​កួច​បាក់​ទាំងស្រុង​កាលពី​កំឡុង​ខែកក្កដា កន្លង​ទៅ​ថ្មី​ៗ​នេះ បច្ចុប្បន្ន​ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​១៥.០០០​ដុល្លារ ស្មើ​និង​៦០​លាន​រៀល តាម​រយៈ​លោក ជាវ តា​យ អភិបាល​នៃ​គណ​អភិបាលខេត្ត ដើម្បី​កសាង​ស្ពានឈើ​ថ្មី​ជា​បណ្តោះអាសន្ន​ឡើង​វិញ​។ បើ​តាម​លោក ប្រាក់ សា​មឿ​ន មេឃុំ​ស្ទឹង​កែវ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ដោយសារ​ការ​យកចិត្ត​ទុក ដាក់​ពី​សំណាក់​ឯក​ឧត្ដ អភិបាលខេត្ត​ក៏​ដូច​ជាស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ដោយ​មើលឃើញ​ពី​ការ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ នៅ​ឃុំ​ស្ទឹង​កែវ​យើងខ្ញុំ​យ៉ាង​ខ្លាំង ដោយសារ​តែ​គ្រោះ​ទឹកជំនន់​បាន​បោកបក់​បាក់​ស្ពាន​ដែល​ពលរដ្ឋ ទូ​ទាំង​ឃុំ​ធ្លាប់​ឆ្លងកាត់ ហើយ​ពេល​នោះ​សម្តេច​បាន​ផ្តល់​ថវិកា ដើម្បី​ឲ្យ​សាងសង់​ស្ពាន​ថ្មី​ជា​បន្ទាន់ សម្រាប់​បំពេញ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នៃ​ឃុំ​ស្ទឹង​កែវ​នេះ​។ លោក​មេឃុំ​បាន​បន្ត​ថា ក្រោយ​ពី​មាន​ផែនការ​បញ្ជា​ភ្លាម​ៗ​ពី​លោក​អភិបាលខេត្ត ស្ពាន ដែល​បាន​កសាង​ថ្មី​បណ្តោះអាសន្ន​នេះ ជា​ស្ពានឈើ​នះ គឺ​ចាប់ផ្តើម​សាង់សង់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៨ រហូត​មក​ដល់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ សម្រេច​លទ្ធផល​បាន​៧០​ភាគរយ​ហើយ នៅ​តែ​វាយ​ធ្នឹម​ក្រាល​ក្តារ និង​បង្កាន់ដៃ​តែ​ប៉ុណ្ណោះ​។ លោក​មេឃុំ​បន្ត​ថា ទោះបី​យ៉ាងណា​យើងខ្ញុំ​ជុំរុញ​ជាង ធ្វើ​ឲ្យ​ហើយ​រួចរាល់ មុន​ថ្ងៃ​ភ្ជុំបិណ្ឌ​ដើម្បី​បង្ក​ការ​ងាយស្រួល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ទៅ​កាន់បិណ្ឌ​។

ឯកឧត្តម ជាវ តា​យ ចុះ​ពិនិត្យ​ការ​កសាង​ស្ពានឈើ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ១​កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​។ លោក​អភិបាលខេត្ត បាន​ថ្លែង​ថា ការ​សាងសង់​ស្ពាន​នេះ​ធ្វើ​យ៉ាងណា​កុំ​យក​តែ​បរិមាណ ត្រូវ​ឲ្យ​មានគុណ​ភាពល្អ​ផង​ដែរ​។ លោក​សុំ​ឲ្យ​ធ្វើ​យ៉ាងណា​ត្រូវ​ធានា​គុណភាព ហើយ​ស្ពាន​នេះ​ក្រោយ​ពី ធ្វើ​ហើយ​រួចរាល់ បងប្អូន​ចេះ​ប្រើប្រាស់ និង​ចេះ​ជួយ​ថែ​គ្នា រថយន្ត​ធុន​ធំ​សុំ​កុំ​ដឹក​លើស​ចំណុះ និង​ឆ្លងកាត់ នាំ​ឲ្យ​ខូចខាត​។ យើង​ប្រើប្រាស់​ត្រឹមតែ​រថយន្ត​ខ្នាត​តូច​ទេ ដើម្បី​ទ្រ​នឹង​ទម្ងន់​ស្ពាន ដូច​កាល​ស្ពាន​មិន​ទាន់ ខូច​អ៊ីចឹង​ដែរ​។

ក្នុង​ឱកាស​មក​ពិនិត្យ​ស្ពាន​ដែល​កំពុង​សាងសង់​នេះ​ដែរ លោក​អភិបាលខេត្ត​ក៏​បាន លើក​ឡើង​អំពី​ការ​ស្តារ និង​ជុល​ប្រឡាយ​នៅ​ក្នុង​ឃុំ​ស្ទឹង​កែវ ចំពោះ​ប្រឡាយ​ដែល​កន្លង​មក​រង​ការ​ខូចខាត ស្ទះ​ចរន្ត​ផ្លូវទឹក និង​មានការ​ខ្វះខាត​ទឹក​ដើម្បី​ស្រោចស្រព​ដល់​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ យើង​នៅ ក្នុង​ឃុំ​ស្ទឹង​កែវ​នេះ លោក​ក៏​បាន​សួរនាំ​ទៅ​ប្រធាន​មន្ទីរ កសិកម្ម​ខេត្ត ដើម្បី​ស្តារ​ប្រឡាយ​នៅ​ក្នុង​ឃុំ​នេះ​ជូន ប្រជាពលរដ្ឋ ដោយ​លោក​អះអាង​ថា ឲ្យ​តែ​ធ្វើ​ខ្វះ​ថវិកា​លោក និង​ជួយ​ឧបត្ថម្ភ​។ ជាមួយ​គ្នា​នេះ​ដែរ​ក្រោយ​ពី បញ្ចប់​ការ​លើក​ឡើង​អំពី​ការ​ស្តារ​ប្រឡាយ លោក​អភិបាលខេត្ត​ក៏​បាន​សួរ​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម ក្នុង​កម្មវិធី​នា​ព្រឹក​នោះ ក្រៅពី​សម្តេច​ជួយ​ស្ពាន និង​រដ្ឋបាល​ខេត្ត​ជួយ​ស្តារ​ប្រឡាយ​ហើយ តើ​បងប្អូន​សំណូមពរ​ចង់បាន​អ្វី​ទៀត សុំ​ឲ្យ​យោបល់​មក លោក​នឹង​ដោះស្រាយ​ជូន​បងប្អូន​បន្ត​ទៅ​ទៀត ?

ក្នុង​នោះ​ត្រូវ​បាន ប្រជាពលរដ្ឋ​សុំ​ឲ្យ​ជួយ​ដោះស្រាយ​ភ្លើងអគ្គិសនី​យ​បំភ្លឺ​តាម​ផ្លូវ​នៅ​ក្នុង​ឃុំ​ចម្ងាយ ៣.០០០​ម៉ែត្រ លោក​អភិបាលខេត្ត​បាន​ជម្រាប​ប្រជាពលរដ្ឋ​ថា ថ្ងៃនេះ​ខាង​អ្នក គ្រប់គ្រង​អគ្គិសនី អត់​អញ្ជើញ​មក ប៉ុន្តែ​លោក​ទទួល​សំណូមពរ​របស់​បងប្អូន ពេល​ត្រឡប់​មក​ខេត្ត​វិញ លោក​នឹង​អញ្ជើញ ប្រធាន​អគ្គិសនី​មក​និយាយ​គ្នា ដើម្បី​រក​គន្លឹះ​ដោះស្រាយ​ជូន​បងប្អូន​ឲ្យ​បាន​តាម​សំណូមពរ​របស់​បងប្អូន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ