ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​ថា​ថ្ម​ដ៏​ធំ​ក្នុង​វត្ត​នេះ​ល្បី​ស័ក្ដិសិទ្ធិ បុណ្យ​អ្វី​បាន​នឹង​អ្នក​ណា​ៗ​ក៏​មក​បន់​ដែរ​!!!

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ វត្ត​ភ្នំ​ព្រះ​ធាតុ គឺជា​វត្ត​មួយ​ដែល​នៅ​ដាច់​ស្រយាល​ពី​គេ ប៉ុន្តែ​វត្ត​មួយ​នេះ​គឺជា​តំបន់​ទេសចរណ៍​ដែល​មាន​ភ្ញៀវ​ទៅ​កំសាន្ត​ជា​ច្រើន នៅ​ថ្ងៃ​សៅរ៍​-​អាទិត្យ និង​ថ្ងៃ​បុណ្យ​​ទាន​ផ្សេង​ៗ​។ ក្រៅពី​នោះ​មិន​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នោះ​ទេ​ធ្វើ​ឱ្យ​វត្ត​សភាព​ស្ងាត់ជ្រងំ ។ វត្ត​នេះ​ស្ថិត​នៅ​ក្នុងភូមិ​ច្រក​កូវ…

ខេត្តកំពង់ឆ្នាំង ៖ វត្ត​ភ្នំ​ព្រះ​ធាតុ គឺជា​វត្ត​មួយ​ដែល​នៅ​ដាច់​ស្រយាល​ពី​គេ ប៉ុន្តែ​វត្ត​មួយ​នេះ​គឺជា​តំបន់​ទេសចរណ៍​ដែល​មាន​ភ្ញៀវ​ទៅ​កំសាន្ត​ជា​ច្រើន នៅ​ថ្ងៃ​សៅរ៍​-​អាទិត្យ និង​ថ្ងៃ​បុណ្យ​​ទាន​ផ្សេង​ៗ​។ ក្រៅពី​នោះ​មិន​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នោះ​ទេ​ធ្វើ​ឱ្យ​វត្ត​សភាព​ស្ងាត់ជ្រងំ ។ វត្ត​នេះ​ស្ថិត​នៅ​ក្នុងភូមិ​ច្រក​កូវ ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ ។

បើ​តាម​លោកតា ប៉េង វ៉ែន ជា​គណៈកម្មការ​វត្ត​ភ្នំ​ព្រះ​ធាតុ បាន​និយាយ​ឱ្យ​ដឹង​ថា លោក​មិន​បានដឹង​ច្បាស់​ថា វត្ត​ភ្នំ​ព្រះ​ធាតុ​នេះ​កកើត​តាំងពី​ពេល​ណា​មក​ទេ ប៉ុន្តែ​ប្រហែលជា​ច្រើន​សតវត្ស​ណាស់​មក​ហើយ ព្រោះ​តាំង​លោកតា​នៅ​កុមារភាព ជីដូន​ជីតា​របស់​លោក​តា​ធ្លាប់​បាន​និទាន​ពី​វត្ត​ព្រះ​ធាតុ​នេះ​ដែរ​។ លោកតា​បញ្ជាក់​ដែរ​ថា វត្ត​ភ្នំ​ព្រះ​ធាតុ​នេះ គឺជា​វត្ត​មួយ​ដែល​នៅ​ដាច់​ស្រយាល​ពី​គេឯង មាន​ចម្ងាយ​ប្រមាណ​ជាង​៣៥​គីឡូម៉ែត្រ​ពី​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ផ្លូវបំបែក​នៅ​ចំណុច​ផ្សារ​ត្រាច ស្រុក​កំពង់ត្រឡាច​។

ជាមួយ​គ្នា​នេះ​លោកតា អៀម ព្រឿ​ន ជា​លេខា​កត់ត្រា​នៃ​គណៈកម្មការ​វត្ត​ភ្នំ​ព្រះ​ធាតុ ក៏​និយាយ​​ឱ្យ​ដឹង​ដែរ​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វត្ត​មានការ​រីក​ចម្រើន​គួរ​កត់​សំគាល់ ដោយសារ​មានការ​សាងសង់​ជា​ច្រើន​កន្លែង ។ កត្តា​ដែល​មានការ​សាងសង់​ច្រើន ដោយសារ​វត្ត​ភ្នំ​ព្រះ​ធាតុ​នេះ មាន​បារមី​នៅ​ប៉ែក​ខាងលើ​ចំណុច​ថ្ម​ដ៏​ធំ ដែល​គេ​មើល​ពី​ខាង​ណា​មក​ក៏​ឃើញ​ដែរ គឺ​បារមី​ស័ក្តិ​សិទ្ធិ ហើយ​អ្នក​ដែល​មក​បន់ស្រន់​នៅ​ទី​នេះ ច្រើន​បាន​សម្រេច​ដូច​បំណង ដោយ​ខ្លះមក​បន់​ឱ្យ​ប្រលង​ជាប់​, បន់​លក់​ដី​, បន់​លក់​ឡាន និង​ឱ្យ​ជា​ពី​ជំងឺ​ដ​ង្កា​ត់​ជាដើម ហើយ​សម្រេច​ដូច​បំណង រួច​អ្នក​ទាំងនោះ​បាន​មក​លាបំណន់ ដោយ​ខ្លះ​ចូល​ជា​ដែក​, ជា​ស៊ីម៉ងត៍ ម្នាក់​១​តោន​២​តោន និង​ខ្លះ​ច្រើន​នេះ​ជាង​នេះ​ក៏​មាន ទើប​ធ្វើ​ឲ្យ​វត្ត​នេះ មានការ​កសាង​រីក​ចម្រើន​រហូត​ដល់​សព្វថ្ងៃ ។

ទន្ទឹម​នឹង​នេះ​ដែរ​ក្នុង​នាម​លោកតា​ជា​គណៈកម្មាធិការ​វត្ត សូម​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ ជិត​ឆ្ងាយ និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ទាំងអស់​ដែល​ចង់​មក​ទស្សនា​កម្សាន្ត ក៏​ដូច​ជា​មក​ធ្វើការ​បែប​បន់​នៅ​វត្ត​ភ្នំ​ប្រ​ធាតុ​នេះ សូម​អញ្ជើញ​មក​កាន់​វត្ត​ភ្នំ​ព្រះ​ធាតុ ដើម្បី​បាន​លំហែ​កាយ និង​បន់ស្រន់ ក៏​ដូច​ជា​រួមចំណែក​កសាង​វត្ត​នេះ​បន្ថែម​ទៀត ។

ពាក់ព័ន្ធ​នឹង​ប្រវត្តិ វត្ត​ភ្នំ​ព្រះ​ធាតុ​នេះ លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​​បាន​និយាយ​ឲ្យ​ដឹង​ថា មិន​មាន​ឯកសារ​ណា​ដែល​បញ្ជាក់​ពី​ប្រវត្តិ​នៃ​វត្ត​ភ្នំ​ព្រះ​ធាតុ​នេះ​ទេ ក៏​ប៉ុន្តែ​គ្រាន់តែ​មានការ​សរសេរ​ថា កាលពី​ព្រះពុទ្ធ​សាសនា​ចូល​មក​ទឹកដី​កម្ពុជា​ជា​លើក​ដំបូង (​ក្នុង​អំឡុង​សតវត្ស​ទី​១​ទី​២) គឺ​មាន​ព្រះសង្ឃ​មួយ​អង្គ​បាន​គង់នៅ​លើ​វត្ត​ភ្នំ​ព្រះ​ធាតុ​នេះ​មុនគេ ហើយ​នៅ​លើ​កំពូលភ្នំ​ព្រះ​ធាតុ​មាន​គ្រឹះ​ប្រាសាទ​មួយ​ផង​ដែរ ដែល​បន្សល់​ទុកដ​ល់ស​ព្ប​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ