ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្ខោនខោល នឹង​មានមុខ​សម្ដែង​នៅ​ក្នុងការ​ប្រកួត​បាល់ទាត់​កម្ពុជា​-​ម៉ា​ឡេ​ស៊ី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​បង្ហោះ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ឱ្យ​ដឹង​ថា នឹង​មានការ​សម្ដែង​ល្ខោនខោល នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ម៉ា​ឡេ​ស៊ី នា​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​។ មួយ​រយៈ​ចុង​ក្រោយ​នេះ​នៅ​កម្ពុជា មាន​ទំនោរ​ទាមទារ​ឱ្យ​មានការ​សម្ដែង​ល្ខោនខោល​នេះ​​ខ្លាំង​មែនទែន​ពី​សំណាក់​មហាជន រហូត​ដល់​សហព័ន្ធ​បាន​ពិចារណា​និង​សម្រេច​ជា​ផ្លូវការ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​បង្ហោះ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ឱ្យ​ដឹង​ថា នឹង​មានការ​សម្ដែង​ល្ខោនខោល នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ម៉ា​ឡេ​ស៊ី នា​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​។

មួយ​រយៈ​ចុង​ក្រោយ​នេះ​នៅ​កម្ពុជា មាន​ទំនោរ​ទាមទារ​ឱ្យ​មានការ​សម្ដែង​ល្ខោនខោល​នេះ​​ខ្លាំង​មែនទែន​ពី​សំណាក់​មហាជន រហូត​ដល់​សហព័ន្ធ​បាន​ពិចារណា​និង​សម្រេច​ជា​ផ្លូវការ ដាក់​ឱ្យ​មានការ​សម្ដែង​ល្ខោនខោល​អំឡុង​ពេល​សម្រាក​នៃ​ការ​ប្រកួត​រវាង​ក្រុម​កម្ពុជា​និង​ម៉ា​ឡេ​ស៊ី​នេះ​តែ​ម្ដង ។ ចាត់​ទុក​ថា នេះ​គឺជា​ការ​សម្រេច បំណង​របស់​អ្នកគាំទ្រ​នៅ​កម្ពុជា​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ