ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់ហែក​ស៊ី​កូនឆ្កែអស់​​៣,មាន់​១​​,គីង្គក់​១ ​និង​កូន​ឆ្មា​១…ទាំងគ្នានៅ​រស់​

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ​​ ​ទោះបី​ម្តាយ​ប្រឹង​និយាយ​លួងលោម​កូនប្រុស​រូប​នេះ​យ៉ាងណា​ក៏​ដោយ ក៏​កូនប្រុស​​មិន​ព្រម​បើកទ្វារ​ផ្ទះ​ឱ្យ​ដែរ ។ នៅ​រសៀល​ថ្ងៃ​ដដែល​ លោក​អធិការ​បាន​ដឹកនាំ​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​ចុះ​ដល់​ផ្ទះ​កើត​ហេតុ ខណៈ​យុវជន​រូប​នេះ​បាន​ចាប់​មាន់​១​ក្បាល​ហែក​ស៊ីនិង​ជញ្ជក់​ឈាម​ រួច​បាន​បោះ​មក​ដី​លាន់…

ខេត្តកំពង់ចាម ៖ ​​ ​ទោះបី​ម្តាយ​ប្រឹង​និយាយ​លួងលោម​កូនប្រុស​រូប​នេះ​យ៉ាងណា​ក៏​ដោយ ក៏​កូនប្រុស​​មិន​ព្រម​បើកទ្វារ​ផ្ទះ​ឱ្យ​ដែរ ។ នៅ​រសៀល​ថ្ងៃ​ដដែល​ លោក​អធិការ​បាន​ដឹកនាំ​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​ចុះ​ដល់​ផ្ទះ​កើត​ហេតុ ខណៈ​យុវជន​រូប​នេះ​បាន​ចាប់​មាន់​១​ក្បាល​ហែក​ស៊ីនិង​ជញ្ជក់​ឈាម​ រួច​បាន​បោះ​មក​ដី​លាន់
​ព្រូស ។ ដោយ​មាន​ជំនឿ​ទៅ​លើ​អបិយ​ជំនឿ​ ស្ត្រី​ជា​ម្តាយ​ពេល​អង្វរ​.កកូន​មិន​ព្រម​បើកទ្វារ ក៏​បាន​អុជ​ធូប​បួងសួង​ដល់​ដូនតា​ឱ្យ​ជួយ​អន្ទង​ចិត្ត​កូនប្រុស​ឱ្យ​ព្រម​ចេញពី​ក្នុងផ្ទះ ។ ក្រោយ​បួងសួង​នោះ កូនប្រុស​រូប​នោះ​ក៏​បើក​ទ្វារ​ផ្ទះ​ចុះ​មក​ដី​បាន​តែ​បន្តិច ក៏​រត់ឡើង​ទៅ​លើ​ផ្ទះ​វិញ ។

តែ​ទោះបីជា​បែប​នេះ​ក្តី យុវជន​រូប​នេះ​​ក៏​ត្រូវ​បាន​ចាប់ខ្លួន​ នៅ​វេលា​ម៉ោង​ជិត​៦​​ល្ងាច ក្រោយ​ពី​បាន​ប្រើ​វិធី​សាស្ត្រ​បញ្ឆោត ហើយ​ក៏​បាន​ប្រើ​កម្លាំង​ឡើង​ទៅ​លើ​ផ្ទះ​ចាប់​បាន និង​ប្រគល់​ឱ្យ​ម្តាយ​យក​ទៅ​ទុក​នៅ​វត្ត​សិន ដើម្បី​បន្ត​ព្យាបាល​ជំងឺ​ ព្រោះ​រូបគេ​ពិតជា​មាន​សតិ​លែង​ប្រក្រតី​ទៅ​ហើយ ​។

គួររំលឹកថា រឿងរ៉ាវ​ដ៏​ចម្លែក​មួយ​ដែល​មិន​ធ្លាប់​មាន កំពុង​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​នានា​មានការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​យុវជន​ម្នាក់ ​ចាប់​កូន​ឆ្កែ​ហែក​ស៊ី​ទាំង​រស់​អស់​៣​ក្បាល គីង្គក់​១ និង​កូន​ឆ្មា​១ ។ យុវជន​ដែល​ក្លាយជា​បិសាច​ទាំង​ភ្នែក​ស្រស់​នេះ ​ឈ្មោះ រុន រាជ អាយុ​២៤​ឆ្នាំ នៅ​ភូមិ​កោះ​ចិន ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ។ ការ​ចាប់​ហែក​​កូន​ឆ្កែ​ទាំង​រស់ ហើយ​ស៊ី​ទាំង​ឈាមស​ស្រាក់​នេះ​ប ន្ទាប់​ពី​បាន​ផឹកស្រា​ស្រវឹង ។ ពុំ​មែន​ខាំ​ហែក​ស៊ី​តែ​ឆ្កែ​ទាំង​រស់​នោះ​ទេ តែ​ក៏​បាន​ចាប់​គីង្គក់​ស៊ី​អស់​១​ក្បាល និង​កូន​ឆ្មា​១​ក្បាល​ថែម​ទៀត ធ្វើ​ឱ្យ​អ្នកស្រុក​ខ្លះ​និយាយ​ថា យុវជន​នេះ​ក្លាយជា​បិសាច ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ កញ្ញា បង្ក​ឱ្យ​អ្នក​ភូមិ​ភ្ញាក់ផ្អើល និង​សមត្ថកិច្ច​ចុះ​ទៅ​តាម​ឃ្លាំមើល​ផង​ដែរ ខ្លាច​មានការ​បង្ក​បាតុភាព​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាង​នេះ ។ លោក​វរសេនីយ៍ឯក អុ​ឹ​ម ខឿន អធិការ​នគរបាល​ស្រុក​កោះសូទិន​បាន​ប្រាប់«​កោះសន្តិភាព​»ម្សិល​មិញ​ថា មួយ​រយៈ​នេះ យុវជន​ខាងលើ​បាន​ចេញពីផ្ទះ​ថា ទៅ​លេង​ម្តាយ​នៅ​ភ្នំពេញ​អស់​ជា​ច្រើន​ថ្ងៃ ហើយ​ផ្ទះ​នៅ​ភូមិ​កោះ​ចិន បាន​បិទទ្វារ​ចាក់សោ​ចោល ។

លុះ​ពេល​ត្រឡប់​មក​វិញ ​ទើបតែ​បាន​៤​ទៅ​៥​ថ្ងៃ នៅ​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា យុវជន​នេះ​បាន​ចេញ​ទៅ​ច្រូតស្មៅ​ឱ្យ​គោ​ជាមួយ​អ្នក​ជិតខាង លុះ​ពេល​ត្រឡប់​មក​វិញ​ បាន​ទិញ​ស្រា​ផឹក​ម្នាក់ឯង​នៅ​លើ​ផ្ទះ​របស់​ខ្លួន ។ អធិការ​នគរបាល​ស្រុក​កោះសូទិន​ប្រាប់​បន្ត​ថា យុវជន​រូប​នេះ​ប្រាប់​ទៅ​អ្នក​ជិតខាង​ សូម​ឱ្យ​ជួយ​ប្រាប់​ដល់​សាច់​ញាតិ​របស់​ខ្លួន​ផង​ថា «​ល្ងាច​នេះ​រូបគេ​មិន​ស្រួលខ្លួន​ទេ សូម​ជួយ​ប្រាប់​ទៅ​បងប្អូន​ឱ្យ​បានដឹង និង​ស្រះ​របង​បិទ​ផង ព្រោះ​ក្នុង​ខ្លួន​ហាក់​មាន​វិញ្ញាណ​មនុស្ស​ប៉ុន្មាន​នាក់​មក​នៅ​ក្នុង​ខ្លួន​»​។ លុះដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ស្រាប់តែ​ឮ​សូរ​សម្លេង​ឆ្កែ​ស្រែក ​ហើយ​អ្នក​ជិតខាង​បានឮ ក៏​នាំ​គ្នា​មក​បញ្ចាំង​ភ្លើង​ពិល​មើល​ក៏ ​ឃើញ​យុវជន​នេះ​កំពុង​ចាប់​ហែក​កូន​ឆ្កែ​ស្ទាវ​ៗ​ស៊ី​ទាំង​រស់ ​គួរ​ឱ្យ​រអើម​បំផុត ។

សូម​បញ្ជាក់​ថា កូន​ឆ្កែ​ដែល​ជន​នេះ ​ហែក​ស៊ី​ទាំងរ​ស់មាន​ចំនួន​៣​ក្បាល ហើយ​បាន​ខាំ​ស៊ី​អស់​២​ក្បាល​ទៅ​ហើយ ក្នុង​នោះ​ ១​ក្បាល​ហែក​ខាំ​ស៊ី​អស់​ចំណុច​បំពង់ក ដោយ​ហុតឈាម​ស្រស់​ៗ ។ ឯ​សត្វ​គីង្គក់ ​ក៏​ស៊ី​ទាំង​រស់​អស់​១​ក្បាល និង​កូន​ឆ្មា​១​ក្បាល ។ សត្វ​ទាំង​អស់នេះ​ ជា​សត្វ​ចិញ្ចឹម​របស់​ខ្លួន ឯ​សត្វ​គី​ង្ក​ក់​ឃើញ​ចាប់​នៅ​ក្បែរ​ផ្ទះ ។

លោក​អធិការ​បន្ត​ថា ដោយ​ឃើញ​សភាព​សាហាវ​ខុស​ប្លែក​បែប​នេះ អ្នក​ភូមិ​បាន​រាយការណ៍​មក​លោក ហើយ​លោក​ក៏​បាន​ចាត់​ឱ្យ​នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​រាប និង​ប្រជា​ការពារ​ចុះ​ទៅ​ផ្ទះ​នោះ​ភ្លាម​ៗ ប៉ុន្តែ​ពេល​ទៅ​ដល់​មិន​បានឃើញ​យុវជន​រូប​នោះ​នៅផ្ទះ​ទេ ។ ដោយ​ទទួល​បាន​បញ្ជា​ពី​លោកស្នងការ​នគរបាល​ខេត្ត និង​ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ លោក​អធិការ​ក៏​បាន​ចាត់​ឱ្យ​កម្លាំង​នៅ​ឃ្លាំមើល រហូត​ដល់​វេលា​ម៉ោង​០៩​ និង​១៥​នាទី​យប់​ ក៏​ឃើញ​យុវជន​រូប​នោះ​ បាន​ត្រឡប់​មក​ពី​ក្រៅ​ផ្ទះ​ឃើញ​ឡើង​លើ​ផ្ទះ​របស់​ខ្លួន​វិញ ព្រមទាំង​បាន​បិទទ្វារ​ដេក​ ដោយ​មិន​មាន​សកម្មភាព​អ្វី​ប្លែក​ទៀត​ទេ ។

ដោយ​មានការ​ភ័យ​ខ្លាច​ពី​សកម្មភាព​ចម្លែក​ដូច​បិ​សា​បែប​នេះ អ្នក​ភូមិ​គ្រប់​គ្នា​ ក៏​មានការ​បារម្ភ​ដែរ ខ្លាច​មាន​គ្រោះថ្នាក់​ណាមួយ​កើតឡើង ហើយ​សមត្ថកិច្ច​ក៏​បាន​នៅ​តាម​ឃ្លាំមើល​រហូត​ដល់​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា បាន​ទៅ​គោះ​ទ្វារ​ឱ្យ​យុវជន​នេះ​​បើក តែ​មិន​ត្រូវ​បាន​យុវជន ​ដែល​មាន​អាកប្បកិរិយា​ខុស​ពី​ធម្មតា​នេះ​ព្រម​បើក​ឱ្យ​នោះ​ទេ ថែម​ទាំង​បាន​ឆ្លើយ​ថា ​ខ្លួន​រវល់​ដេក ។

លោក​វរសេនីយ៍ឯក អឹ​ុ​ម ខឿន អធិការ​នគរបាល​ស្រុក​កោះសូទិន​ប្រាប់​«​កោះសន្តិភាព​»​ថា ករណី​នេះ​រូប​លោក​បាន​ឆ្លង​យោបល់​មក​លោក ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​ដែរ តែ​ដោយសារ​យុវ​ជន​នោះ​ មិន​ទាន់​បាន​ប្រព្រឹត្ត​នូវ​ទ​ង្វើ​អ្វីមួយ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ មិន​អាច​ឃាត់ខ្លួន​បាន​ទេ តែ​ត្រូវ​នៅ​តាម​ឃ្លាំមើល​តែ​ប៉ុណ្ណោះ ។ ស្រាប់តែ​នៅ​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ម្សិលមិញ​ដដែល​ យុវជន​ឈ្មោះ រាជ នោះ​បាន​លើក​ក្រឡ​ប្រហុក​មក​បើក​ស៊ី​នៅ​មាត់ទ្វារ​ផ្ទះ​ជាប់​ជណ្តើរ ។ ចំណែក​សមត្ថកិច្ច​មិន​ហ៊ាន​ឡើង​ទៅ​ទេ គឺ​បាន​ត្រឹម​បន្ត​ការ​​ឃ្លាំមើល​ដោយ​មិន​ហ៊ាន​ទៅ​ណា​ឆ្ងាយ​ពី​ផ្ទះ​នេះ​ឡើយ ។

ស្ត្រី​ជា​ម្តាយ​បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​ដល់​ផ្ទះ​បាន​រៀបរាប់​ថា ​កូនប្រុស​រូប​នេះ​មាន​ជំងឺសរសៃប្រសាទ
ស្ត្រី​ឈ្មោះ ហេង អេ​ង អាយុ​៤៣​ឆ្នាំ ជា​ម្តាយ​យុវជន​ខាងលើ​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​មក​ពី​ភ្នំពេញ បាន​មក​ដល់​លំនៅ​ឋាន​ នា​រសៀល​ថ្ងៃ​ដដែល​បាន​ប្រាប់​កោះសន្តិភាព​ថា កូន​របស់​គាត់​រូប​នេះ​ បាន​ចេញពី​ស្រុក​កំណើត​ទៅ​រស់នៅ​រាជធានី​ភ្នំពេញ ដោយ​បាន​ប្រកប​របរ​លក់​ផ្លែ​ឈើ​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​លក់ តាម​មុខ​រោង​ចក្រ​នៅ​តាម​ផ្លូវ​វេ​ង​ស្រេង​រាល់ថ្ងៃ លុះ​ពេល​យប់​ទើប​ត្រឡប់​មក​ផ្ទះ ។

ស្ត្រី​ជា​ម្តាយ​បន្ត​ថា គាត់​ក៏​បាន​ប្លែក​ក្នុង​ចិត្ត​ដែរ​ ដែល​កូនប្រុស​រូប​នេះ​ចេះ​តែ​រករឿង​ទារ​ត្រឡប់​មក​ផ្ទះ​នៅ​ស្រុក​កោះសូទិន​នេះ​វិញ តែ​គាត់​បាន​ប្រាប់​ថា កុំ​អាល​មក​អី​ ត្រូវ​នៅ​លក់​បន្ត​ទៀត ព្រោះ​ជិត​ដល់​រដូវ​បុណ្យ​ភ្ជំបិណ្ឌ​ហើយ​ ការ​លក់​ក៏​ដាច់​ច្រើន​ដែរ ។ ដោយ​កូន​ទទូច​ពេក ចុង​ក្រោយ​គាត់​បាន​ដក​សោ​ម៉ូតូ​ទុក​ដោយ​តម្រូវ​ឱ្យ​ទិញ​ផ្លែ​ឈើលក់​បន្ត​ទៀត តែ​កូន​នេះ​ មិន​ព្រម​ក៏​បាន​ត្រឡប់​មក​ផ្ទះ​វិញ ។

គាត់​បាន​ប្រាប់​ថា មាន​ថ្ងៃមួយ​នោះ​ កូន​គាត់​ប្រកាច់ ហើយ​ត្រូវ​បាន​គេ​នាំ​ទៅ​ពេទ្យ​រុ​ស្ស៊ី​២​ដង​ហើយ ​គ្រូពេទ្យ​បាន​ប្រាប់​ថា កូនប្រុស​នេះ​ មាន​រោគ​សរសៃប្រសាទ និង​បានឱ្យ​ថ្នាំពេទ្យ​យក​មក​លេប​នៅផ្ទះ​ តែ​គេ​មិន​ព្រម​លេប​នោះ​ទេ និង​បាន​បោះ​ថ្នាំ​ចោល ហើយ​ចាប់ពី​ពេល​នោះ​មក​ជិត​៣​ឆ្នាំ​ហើយ ។

អត្ថបទសរសេរ ដោយ