ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​ចម្លែក ម្រាមដៃ​១២ ម្រាមជើង​១២ សាច់ញាតិ​ចង់​យក​ទៅ​បូជាយញ្ញ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្មេង​ប្រុស​ម្នាក់​នៅ​រដ្ឋ​អ៊ូ​ដ​ប្រា​ដែ​ស​(Uttar Pradesh) ប្រទេស​ឥណ្ឌា ​រង​ការ​គំរាមកំហែង​ដល់​ជីវិត​ពី​សាច់ញាតិ ដោយសារ​រូបគេ​មាន​លក្ខណៈ​ខុស​ប្រក្រតី​លើ​រាង​កាយ គឺ​មាន​ម្រាមដៃ​១២ និង​ម្រាមជើង​ចំនួន​១២ ។…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្មេង​ប្រុស​ម្នាក់​នៅ​រដ្ឋ​អ៊ូ​ដ​ប្រា​ដែ​ស​(Uttar Pradesh) ប្រទេស​ឥណ្ឌា ​រង​ការ​គំរាមកំហែង​ដល់​ជីវិត​ពី​សាច់ញាតិ ដោយសារ​រូបគេ​មាន​លក្ខណៈ​ខុស​ប្រក្រតី​លើ​រាង​កាយ គឺ​មាន​ម្រាមដៃ​១២ និង​ម្រាមជើង​ចំនួន​១២ ។

ក្រុម​បងប្អូន​ញតិ​មិត្ត​កំពុង​រិះរក​វិធីសាស្ត្រ​ចាប់​កូនចៅ​របស់​ខ្លួន​ទៅ​បូជាយញ្ញ ក្រោយ​ពី​មាន​គ្រូខ្មោច​ម្នាក់​បញ្ជាក់​ថា​ការ​បូជាយញ្ញ​លើ​ក្មេង​ម្នាក់​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ។

ដោយសារ​តែ​ការ​មាន​គ្រោះអាសន្ន​បែប​នេះ​ខាង​ឪពុក​ម្ដាយ​បាន​ទៅ​ពឹង​ប៉ូលិស​ឲ្យ​ជួយ ខណៈ​ពេល​ប៉ូលិស​នៅ​ក្នុង​រដ្ឋ​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​បាន​ទទួល​បណ្ដឹង​ហើយ និង​កំពុងធ្វើការ​សុើ​ប​អង្កេត ។

ពលរដ្ឋ​ជា​ច្រើន​បាន​អំពាវនាវ​ឲ្យ​ចាត់ការ​លើ​គ្រូខ្មោច​ដោយ​ដាក់ទោស និង​ខ្លះ​ទៀត​អំពាវនាវ​ឲ្យ​មាន​ចេញ​ច្បាប់​មាន​លក្ខណៈ​សុក្រឹត​ដើម្បី​ភាព​យុត្តិធម៌​ទៅ​លើ​កុមារ ហើយ​ខ្លះ​ទៀត​ក៏​បញ្ជាក់​ថា​រឿង​នោះ​មិនមែន​ជា​រឿង​ចម្លែក​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ