ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែក​ណាស់​យុវជន​ម្នាក់​ចាប់​កូន​ឆ្កែ​ហែក​ស៊ី​ទាំង​រស់​៣​ក្បាល គីង្គក់​១​ក្បាល និង​កូន​ឆ្មា​១​ក្បាល​ទៀត

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មាន​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដែល​កម្រ​បាន​ជួប​ណាស់​ដែល​យុវជន​ម្នាក់​ឈ្មោះ រុន រាជអាយុ​២៤​ឆ្នាំ នៅ​ភូមិ​កោះ​ចិន ឃុំ​កំពង់​រាប ស្រុក​កោះសូទិន បាន​ផឹកស្រា​ស្រវឹង…

ខេត្តកំពង់ចាម ៖ មាន​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដែល​កម្រ​បាន​ជួប​ណាស់​ដែល​យុវជន​ម្នាក់​ឈ្មោះ រុន រាជអាយុ​២៤​ឆ្នាំ នៅ​ភូមិ​កោះ​ចិន ឃុំ​កំពង់​រាប ស្រុក​កោះសូទិន បាន​ផឹកស្រា​ស្រវឹង ហើយ​ប្រព្រឹត្ត​នូវ​ទ​ង្វើ
មិន​គប្បី​ដោយ​បាន​ចាប់​កូន​ឆ្កែ​ហែក​ស៊ី​ទាំង​រស់​ចំនួន​០៣​ក្បាល ស៊ី​គីង្គក់​អស់​១​ក្បាល និង​ស៊ី​កូន​ឆ្មារ
ទាំង​រស់​០១​ក្បាល​ថែម​ទៀត​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់
ថ្ងៃ​ទី​០៨ កញ្ញា ២០១៨ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ និង​សមត្ថកិច្ច ចុះ​ទៅ​តាម​ឃ្លាំមើល​ផង​ដែរ​។
លោក​វរសេនីយ៍ឯក អ៊ឹម ខឿន អធិការ​នគរបាល​ស្រុក​កោះសូទិន​ប្រាប់​ឲ្យ​ដឹង​ថា មួយ​រយៈ​នេះ​យុវជន
ខាងលើ​បាន​បាត់​ចេញពីផ្ទះ​ទៅ​លេង​ម្តាយ​នៅ​ភ្នំពេញ​ជា​ច្រើន​ថ្ងៃ ហើយ​ផ្ទះ​នៅ​ភូមិ​កោះ​ចិន បាន​បិទទ្វារ
ចាក់សោ​។

លុះ​ពេល​ត្រឡប់​មក​វិញ​ទើបតែ​បាន​៤​ទៅ​៥​ថ្ងៃ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ កញ្ញា បាន​ចេញ​ទៅ​ច្រូតស្មៅ ជាមួយនឹង​ជិតខាង លុះ​ពេល​ត្រឡប់​មក​វិញ​បាន​ទិញ​ស្រា​ផឹក​ម្នាក់ឯង​នៅ​លើ​ផ្ទះ​ឈើ​របស់​ខ្លួន​។
អធិការ​នគរបាល​ស្រុក​កោះសូទិន​ប្រាប់​បន្ត​ថា មុន​ផឹក​ដោយ​បាន​ប្រាប់​ទៅ​អ្នក​ជិតខាង​ថា​សូម​ឲ្យ​ជួយ
ប្រាប់​ដល់​សាច់ញាតិ​របស់​ខ្លួន​ថា​«​ល្ងាច​នេះ​រូបគេ​មិន​ដូច​មិន​ស្រួលខ្លួន​ទេ សូម​ជួយ​ប្រាប់​ទៅ​បងប្អូន​ឲ្យ
បានដឹង និង​ស្រះរបង​បិទ ព្រោះ​ក្នុង​ខ្លួន​ដូច​មាន​មនុស្ស​ប៉ុន្មាន​នាក់​អ៊ីចឹង​»​។ លុះដល់​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ស្រាប់តែ​ឮ​សូរ​សំឡេង​ឆ្កែ​ស្រែក ហើយ​ពលរដ្ឋ​បានឮ​ក៏​នាំ​គ្នា​មក​បញ្ចាំង​ភ្លើង​ពិល​មើល​ក៏​ឃើញ​យុវជន​នេះ​បាន​ហែក កូន​ឆ្កែ​ស៊ី​ទាំង​រស់​ពិតជា​គួរ​ឲ្យ​ខ្លាច​។ សូម​បញ្ជាក់​ថា កូន​ឆ្កែ​ដែល​បាន​ហែក​ស៊ី​ទាំង​រស់​ចំនួន​០៣​ក្បាល (​ស៊ី​អស់​០២​ក្បាល ក្នុង​នោះ​០១​ក្បាល​ហែក​ខាំ​ស៊ី​ត្រង់​បំពង់ក​ហុតឈាម​) និង​ស៊ី​គីង្គក់​ទាំង​រស់​ចំនួន​០១​ក្បាល ហើយ​ស៊ី​កូន​ឆ្មា​ទាំង​រស់​ចំនួន​០១​ក្បាល សត្វ​ទាំងនេះ​ជា​របស់​ខ្លួន​។

ដោយ​ឃើញ​ក្នុង​សភាព​បែប​នេះ​ពលរដ្ឋ បាន​រាយការណ៍​មក​រូប​លោក ហើយ​ក៏​បាន​ចាត់​ឲ្យ​នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​រាប និង​ប្រជា​ការពារ​ចុះ​ទៅ​ដល់ ផ្ទះ​នោះ តែ​មិន​បានឃើញ​យុវជន​ឈ្មោះ រាជ នៅផ្ទះ​ទេ​។ ដោយ​ទទួល​បាន​បញ្ជា​ពី​លោកស្នងការ​នគរបាល​ខេត្ត និង​ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ​នោះ​បាន​ចាត់​ឲ្យ​កម្លាំង​នៅ​ឃ្លាំមើល រហូត​ដល់​វេលា​ម៉ោង​៩ និង​១៥​នាទី​យប់ យុវជន​នោះ​បាន​ត្រឡប់​មក​ឡើង​លើ​ផ្ទះ​របស់​ខ្លួន​វិញ ព្រមទាំង​បាន​បិទទ្វារ​ដេក​។ ដោយ​បារម្ភ​ខ្លាច​ពលរដ្ឋ​ក្នុងភូមិ​មាន​គ្រោះថ្នាក់​កើតឡើង សមត្ថកិច្ច​បាន​នៅ​តាម​ឃ្លាំមើល​រហូត​ដល់ វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០៩ កញ្ញា បាន​ទៅ​គោះ​ទ្វារ​ឲ្យ​បើក តែ​មិន​ត្រូវ​បាន​យុវជន​ដែល​មាន​ស្មារតី​ខុស​ពី​ធម្មតា ព្រម​បើក​ឲ្យ​នោះ​ទេ​ថែម​ទាំង​បាន​ឆ្លើយ​ថា​នៅ​ដេក​។

ស្ត្រី​ឈ្មោះ ហេង អេ​ង អាយុ​៤៣​ឆ្នាំ ត្រូវជា​ម្តាយ​យុវជន​ខាងលើ​ប្រាប់​ថា កូន​របស់​គាត់​បាន​ចេញពី​ស្រុក​កំណើត​មក​រស់នៅ​រាជធានី​ភ្នំពេញ ដោយ​បាន​ប្រកប​របរ​លក់​ផ្លែ​ឈើ​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ នៅ​មុខ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​តាម​ផ្លូវ​វេ​ង​ស្រេង រាល់ថ្ងៃ​លុះ​ពេល​យប់​ទើប​ត្រឡប់​មក​ផ្ទះ​។ កូនប្រុស​ឈ្មោះ រាជ ចេះ​តែ​រករឿង​ដោយ​បាន​ទារ​ត្រឡប់​មក​ផ្ទះ នៅ​ស្រុក​កោះសូទិន តែ​គាត់​បាន​ប្រាប់​ថា​កូន​កុំ​អាល​មក​អី​ត្រូវ​នៅ​លក់​បន្ត​ទៀត ព្រោះ​ជិត​ដល់​រដូវ​បុណ្យ ភ្ជុំបិណ្ឌ​ហើយ​។ ចុង​ក្រោយ​គាត់​បាន​ដក​សោ​ម៉ូតូ​ទុក​ដោយ​បាន​ទិញ​ផ្លែ​ឈើ​ដើម្បី​ឲ្យ​លក់​បន្ត​ទៀត តែ​កូន​នេះ​មិន​ព្រម​ហេតុតែ​ខឹង​ក៏​បាន​ត្រឡប់​មក​ផ្ទះ​នៅ​កោះសូទិន​វិញ​។

កូនប្រុស​នេះ​កាលពីមុន​ធ្លាប់​បាន​មុត​រណា​ត្រូវ​ដៃ តែ​គាត់​មិន​បាន​ចាប់អារម្មណ៍​យកទៅ​ចាក់​វ៉ាក់សាំង​ការពារ​តេតាណូស និង​ក្រោយមក​ទៀត​ក៏​ស្រាប់តែ​ប្រកាច់​ដោយ​មាន​មនុស្ស​៤​ទៅ​៥នាក់​មក​ចាប់​នឹង​បាន​យក​ទៅ​ពេទ្យ​រុ​ស្សី នៅ​ភ្នំពេញ​បន្តបន្ទាប់​២​លើក​ស្មើ​២​អាទិត្យ​។ ហើយ​ពេទ្យ​គេ​បានមើល​ប្រាប់​ថា កូនប្រុស​ចូល​កើតរោគ​ស​សៃ​ប្រសាទ និង​បាន​ឲ្យ​ថ្នាំពេទ្យ​យក​មក​លេប​នៅផ្ទះ​តែ​កូនប្រុសមិន​ព្រម​លេប​នោះ​ទេ​ដោយ​បាន​បោះ​ថ្នាំ​ចោល ហើយ​ជំងឺ​ចាប់ពី​ពេល​នោះ​មក​ជិត​៣​ឆ្នាំ​ហើយ​មក​ទល់សព្វ​ថ្ងៃនេះ​ទោះបីជា​គាត់​បាន​មក​ដល់​ផ្ទះនៅ​ស្រុក​កំណើត​ប្រឹង​និយាយ​លួងលោម​យ៉ាងណា​ក្តី​ក៏​កូនប្រុស​មិន​ព្រម​បើកទ្វារ​ចុះ​មក​ដី​នោះ​ទេ ដូច្នេះ​មាន​តែ​ពឹង​សមត្ថកិច្ច​ឲ្យ​សង្គ្រោះ​កូនប្រុស​គាត់​។

លោក​វរ​សេនី​យ៏​ឯក អ៊ឹម ខឿន អធិការ​នគរបាល​ស្រុក​កោះសូទិន បញ្ជាក់​ថា ជាមួយ​នោះ​រូប​លោក​បា
ន​ឆ្លង​យោបល់​មក​លោក ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​ដែរ​។ តែ​ដោយសារ​យុវជន​នោះ
មិន​ទាន់​បាន​ប្រព្រឹត្ត​នូវ​ទ​ង្វើ​អ្វីមួយ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ គ្រាន់តែ​ឲ្យ​នៅ​តាម​ឃ្លាំមើល​រហូត​។ ស្រាប់តែ
នៅ​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃ​ទី​០៩ កញ្ញា យុវជន​ឈ្មោះ រាជ បាន​លើក​ពាង​ប្រហុក​មក​បើក​ស៊ី​នៅ
មាត់​ច្រកចូល​ក្នុងផ្ទះ​ឈើ សមត្ថកិច្ច​មិន​ហ៊ាន​ឡើង​ទៅ​ទេ​ដោយ​ខ្លាច​គ្រោះថ្នាក់​។ នៅ​រសៀល​ថ្ងៃ​ដ​ដែ
ល​រូប​លោក​បាន​ដឹកនាំ​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​ចុះ​ដល់​ផ្ទះ​កើតហេតុ យុវជន​នោះ​បាន​ចាប់​មាន់​១​ក្បាល
ដោយ​ហែក​ស៊ី​ជញ្ជក់​ឈាម​រួច​បាន​បោះ​មក​ដី​។

ពេល​ដែល​ម្តា​យមក​ដល់​ប្រឹង​បាន​អុជ​ធូប​បួងសួង​ដល់
ដូនតា និង​បាន​ប្រឹង​ហៅ​កូនប្រុស​នោះ ឲ្យ​ចុះ​មក​ដី​ដោយ​បាន​ចុះ​បាន​តែ​បន្តិច​ក៏​រត់ឡើង​ទៅ​លើ​ផ្ទះ​វិញ​។
មក​ដល់​វេលា​ម៉ោង​ជិត​៦​ល្ងាច រូប​លោក​នូវ​តែ​បន្ត​ដឹកនាំ​កម្លាំង​ឃ្លាំមើល​យុវជន​ដែល​មាន​សតិ​មិន​ប្រ​ក្រ
តី​នោះ​បន្ត​ទៀត ចុង​ក្រោយ​បាន​ប្រើ​វិធីសាស្ត្រ​ដោយ​បញ្ឆោត​ឲ្យ​យុវជន​នោះ ទើប​ចាប់​បាន​ហើយ​ប្រគល់​ឲ្យ​ម្តាយ​យក​ទៅ​ទុក​នៅ​វត្ត​សិន ហើយនឹង​បន្ត​ព្យាបាល​ជំងឺ​៕


https://youtu.be/QN0rSdEdCAw

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ