ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​អចលនទ្រព្យ​ឥណ្ឌូ​ណេ​ស៊ី​នឹង​ជួប​ឧបសគ្គ​​

5 ឆ្នាំ មុន

ទីក្រុង​ហ្សា​ការ​តា ៖ ភ្នាក់ងារ Moodly’s Investors Service បាន​និយាយ​ថា វិស័យ​អចលន​ទ្រព្យ​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នឹង​បន្ត​ជួប​ប្រទះ​នឹង​ឧបសគ្គ​នៅ​ឆ្នាំ​ក្រោយ ខណៈ​ដែល​មាន​ភាព​មិន​ប្រាកដប្រជា​ទាក់ទិន​នឹង​ការ​បោះ​ឆ្នោត…

ទីក្រុង​ហ្សា​ការ​តា ៖ ភ្នាក់ងារ Moodly’s Investors Service បាន​និយាយ​ថា វិស័យ​អចលន​ទ្រព្យ​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នឹង​បន្ត​ជួប​ប្រទះ​នឹង​ឧបសគ្គ​នៅ​ឆ្នាំ​ក្រោយ ខណៈ​ដែល​មាន​ភាព​មិន​ប្រាកដប្រជា​ទាក់ទិន​នឹង​ការ​បោះ​ឆ្នោត ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​រូបិយ​វត្ថុ និង​កំណើន​អត្រា​ការ​ប្រាក់ ។

ធនាគារជាតិ​របស់​ប្រទេស​នេះ​បាន​បង្កើន​អត្រា​ការ​ប្រាក់​ប្រមាណ​១,២៥% តាំងពី​ខែ​ឧសភា​នា​ឆ្នាំ​នេះ​មក ហើយ​អ្នក​តាមដាន​ទីផ្សារ​ជា​ច្រើន​គិត​ថា អត្រា​ការ​ប្រាក់​នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​នៅ​ចុងឆ្នាំ​នេះ ។ តម្លៃ​រូបិយ​វត្ថុ​របស់​ប្រទេស​ក៏​បាន​ធ្លាក់​ចុះ​១១%​ផង​ដែរ​ពេល​ថ្លឹង​ជាមួយនឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។

Moody’s បាន​ប្រទះ​ឃើញ​ថា មាន​ក្រុមហ៊ុន​អចលនទ្រព្យ​ចំនួន​៥​ក្នុង​ចំណោម​៨​ក្រុម​ហ៊ុន មិន​មាន​សាច់ប្រាក់​គ្រប់គ្រាន់​ឡើយ​កាលពី​ថ្ងៃ​ទី​៣០​ខែមិថុនា​នា​ឆ្នាំ​នេះ​ដើម្បី​សង​បំណុល​រយៈពេល​ខ្លី​របស់​ពួក​គេ ។ ក្រុមហ៊ុន​ទាំងនេះ​រួម​មាន Agung Podomoro, Modernland Realty, Intiland Develipment, Sentul City និង Lippo Karawaci ជាដើម​។

ប៉ុន្តែ Moody’s បាន​កត់សម្គាល់​ដែរ​ថា ក្រុមហ៊ុន​ទាំងនេះ​មួយ​ចំនួន​បាន​ជំនួស​ឥណទាន​រយៈពេល​ខ្លី​ជាមួយនឹង​ឥណទាន​រយៈពេល​វែង​វិញ ដែល​អាច​ជួយ​ដល់​ស្ថាន​ការ​ខ្វះ​សាច់​ប្រាក់​របស់​ពួក​គេ ។

យ៉ាងណា​ក្តី Moody’s គិត​ថា តម្រូវការ​អចលនទ្រព្យ​នឹង​ល្អ​ប្រសើរ​ឡើង​នៅ​ឆ្នាំ​ក្រោយ​។ កំណើន​នៃ​គម្រោង​អចលនទ្រព្យ​ថ្មី​ៗ ការ​ដាក់​លក់​បញ្ចុះតម្លៃ និង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​អចលនទ្រព្យ​នឹង​បង្កើន​ដល់​តម្រូវការ និង​ជំរុញ​ដល់​ការ​លក់​ផង​ដែរ ។

Moody’s បាន​និយាយ​ក្នុង​របាយការណ៍​របស់​ពួក​គេ​ថា ការ​លក់​របស់​ក្រុមហ៊ុន Bumi Serpong Damai, Alam Sutra Realty និង Modernland Realty ស្មើនឹង​ខ្ពស់​ជាង​៥០% នៃ​គោលដៅ​ប្រចាំឆ្នាំ​របស់​ពួក​គេ​ទៅ​ហើយ​កាលពី​ពាក់កណ្តាល​ឆ្នាំ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ