ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ទៅ​៣​ទីតាំង មិនធម្មតា​ឡើយ​!

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ទីតាំង​លួច​កត់​ល្បែង​កន្ទុយលេខ​វៀតណាម ជ្រក​ក្រោម​ឆ្នោត​ខ្មែរ​ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​សហការ​ជាមួយ​តំណាង​អយ្យការ​ដឹកនាំ​ដោយ លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តកណ្តាល​បាន​ចុះ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​បង្ក្រាប​បី​ទីតាំង និង​ឃាត់ខ្លួន​បាន​មេ​ឆ្នោត​បី​នាក់…

ខេត្តកណ្តាល ៖ ទីតាំង​លួច​កត់​ល្បែង​កន្ទុយលេខ​វៀតណាម ជ្រក​ក្រោម​ឆ្នោត​ខ្មែរ​ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​សហការ​ជាមួយ​តំណាង​អយ្យការ​ដឹកនាំ​ដោយ លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តកណ្តាល​បាន​ចុះ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​បង្ក្រាប​បី​ទីតាំង និង​ឃាត់ខ្លួន​បាន​មេ​ឆ្នោត​បី​នាក់ រួម និង​វត្ថុ​តាង​មួយ​ចំនួន​ធំ ។

ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង​៣០​នាទី នៅ​ចំណុច​ឃុំ​គគីរ ឃុំ​ដីឥដ្ឋ និង​ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

ជនសង្ស័យ​ទី​០១ – ឈ្មោះ ចាន់ សំបូរ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​អំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្ដកណ្ដាល ទី​០២ – ឈ្មោះ ណុ​ប សា​គី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល និង​ទី​០៣- ឈ្មោះ មុំ មន្នី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្ដៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ដកណ្ដាល ។

លោក​វរសេនីយ៍ ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ ២០១៨ ក្រុមហ៊ុន​ឌ្រី​ម វី​ន ខ​ប​ភើ​រេ​សិន (​ឆ្នោត​ខ្មែរ​) បាន​មក​ដាក់​ពាក្យបណ្ដឹង​៣​ទីតាំង ដែល​មានឈ្មោះ​ទី​១- ឈ្មោះ ចាន់ សំបូរ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទី​២- ឈ្មោះ ណុ​ប សា​គី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ទី​៣ – ឈ្មោះ មុំ មន្នី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ពី​ការ​ក្លែងបន្លំ​ខ្លួន​ជា​ភ្នាក់ងារ​របស់​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ នៅ​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង​៣០​នាទី ដឹកនាំ​ដោយ​លោក​ព្រះ រាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ដកណ្ដាល ឯក ស៊ុន រស្មី កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកណ្ដាល​បាន​សហការ​ជាមួយ​កម្លាំង​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​កៀនស្វាយ ចុះ​បង្ក្រាប ជាក់ស្ដែង​ជនសង្ស័យ​ទាំង​០៣​កំពុង​កត់​ឆ្នោត​ខ្មែរ និង​វៀតណាម ហើយ​បាន​នាំ​ខ្លួន​ជនសង្ស័យ​០៣​នាក់ រួម និង​វត្ថុ​តាង​ខាងលើ បញ្ជូន​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ។

ចំពោះ​វត្ថុ​តាង​នគរបាល​ចាប់​យក​បាន​ក្រដាស់​កត់​ឆ្នោត​វៀតណាម​ជា​ច្រើន​ដុំ ទូរស័ព្ទ​ដៃ​លួច​កត់​តាម​ឆាត​ជា​ច្រើន​គ្រឿង និង​ប្រាក់​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ