ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ទំនៀមទម្លាប់​របស់​បងប្អូន​ជនជាតិភាគតិច

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ ទំនៀម​ទម្លាប់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​នៅ​រដូវ​ស្សា​ដាំ​ដំណាំ​ស្រូវ​តាម​ជើងភ្នំ ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៨ អ្នក​សារព័ត៌មាន​កោះសន្តិភាព​បាន​ជួប​អ្នកស្រី​ឈ្មោះ​ង៉ា​ន ណា អាយុ​២៦​ឆ្នាំ ជា​ជាតិ​គ្រឹ​ង…

ខេត្ត​រតនគីរី ៖ ទំនៀម​ទម្លាប់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​នៅ​រដូវ​ស្សា​ដាំ​ដំណាំ​ស្រូវ​តាម​ជើងភ្នំ ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៨ អ្នក​សារព័ត៌មាន​កោះសន្តិភាព​បាន​ជួប​អ្នកស្រី​ឈ្មោះ​ង៉ា​ន ណា អាយុ​២៦​ឆ្នាំ ជា​ជាតិ​គ្រឹ​ង មុខរប​កសិករ រស់នៅ​ភូមិ​ការ​តែ ឃុំ​ម៉ា​លិច ស្រុក​អណ្ដូង​មាស បាន​ប្រមុខ​រប​ដំណាំ​ស្រូវ​នៅ​ជើងភ្នំ​បា​ដល់ ក្នុងភូមិ​បា​ដល់ ឃុំ​សេ​សាន ស្រុក​អូ​រយ៉ា​ដាវ ។

បើ​តាម​ការ​រៀបរាប់​ពី​ផលដំណាំ​ស្រូវ​ដែល​អ្នកស្រី​ធ្វើ​នៅ​ក្នុងឆ្នាំនេះ គាត់​បាន​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន​កោះសន្តិភាព​ថា គាត់​មាន​ប្ដី និង​មានកូន​ប្រុស​ម្នាក់​ទើប​មាន​អាយុ​4​ឆ្នាំ ឪពុក​ម្ដាយ​បាន​ចែក​ដី​ចំនួន​កន្លះ​ហិច​តា​ទុក​សម្រាប់​ដាំ​ដំណាំ​ស្រូវ ហើយ​ក្នុង​មួយ​ៗ​ឆ្នាំ​បាន​ផល់​តែ​១០​បាវ និង​មាន​ឆ្នាំ​ខ្លះ​មេឃ​មិន​អំណោយផល ទទួល​បាន​បាន​ផល​ស្រូវ​៥,៦​បាវ ។

អ្នកស្រី​បាន​បន្ត​ថា គ្រួសារ​គាត់​បាន​ទទួលផល​ស្រូវ​បាន​ចំនួន​ប៉ុណ្ណឹង​មិន​គ្រប់គ្រាន់​នោះ​ទេ ពេល​ច្រូតកាត់​ស្រូវ​ហើយ​នៅ​រដូវ​ប្រាំ​ដើរ​ស៊ីឈ្នួល​ច្រូតស្មៅ​ចំការ​កៅស៊ូ និង​ស៊ីឈ្នួល​ដក​ដំឡូង​មី​អោយ​អ្នក​ភូមិ ដើម្បី​រក​កំរៃ​បន្ថែម​ទៀត​ទើប​អាច​ទ្រទ្រង់​ជីវភាព​បាន ។

អ្នកស្រី​បាន​បន្ត​ទៀត​ថា នៅ​ក្នុងស្រុក​អណ្ដូង​មាស សម្បូរ​ព្រៃ​ភ្នំ​ណាស់​មិនសូវ​មាន​ដី​ទំនាប​ធ្វើស្រែ​នោះ​ទេ តាម​ទម្លាប់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ស្រុក​មួយ​នេះ គឺ​គេ​ដាំ​ដំណាំ​ស្រូវ​តែ​លើ​ជើងភ្នំ​ជា​ទំនៀមទម្លាប់​ប្រពៃណី​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ជា​យួរ​លង់​​មក​ហើយ​។

សូម​បញ្ជាក់​ថា នៅ​ភាគ​ឦសាន​ខេត្ត​រតនគីរី មាន​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ចំនួន​៦៥​ភាគរយ​កាន់​សាសនា​ព្រហ្ម​ញ្ញ​​សាសនា មាន​ជំនឿ​លើ​អា​រុក​អារក្ខ​អ្នកតា​ភ្នំ និង​អ្នកតា​ភូមិ​ប្រពៃណី​ដែល​បងប្អូន​ជនជាតិ​ធ្លាប់​ធ្វើ​ក្នុង​មួយ​ឆ្នាំ​ៗ​ដូច​ជា​នៅ​ក្នុង​ខែកុម្ភៈ បិទ​ភូមិ​ហាម​ដាច់ខាត​មិន​អោយ​អ្នក​មក​ពី​ចម្ងាយ ឬ​អ្នក​ភូមិ​ផ្សេង​មក​ចូល​ឡើយ ក្នុង​គោលបំណង​ដេញ​ព្រាយ​បិសាច និង​ខ្មោច និង​ចង្រៃ​ផ្សេង​ៗ​ចេញពី​ភូមិ​របស់​គាត់​អោយ​អស់ ហើយ​មូ​យ​ទៀត​នៅ​ដើមឆ្នាំ​មុន​ពេល​មាន​ភ្លៀង​ធ្លាក់ បងប្អូន​ជនជាតិ​ដើម​ភាគតិច​រៀបចំ​កម្មវិធី​សែនអ្នកតា​ស្រែ​គោលបំណង​សុំ​អោយ​មាន​ផល​ស្រូវ​ល្អ​។

សំណែន​សែន​មាន​ដូច​ជា​កាប់​សត្វ​ក្របី​១​ក្បាល និង​ស្រា​ពាង ដល់​ពេល​ដំណាំ​ស្រូវ​ពេញក្រមុំ​រៀបចំ​សែន​ម្ដងទៀត​រៀបចំ​សំណែន​ដូច​ខាងលើ ហើយ​ម្ហូប​ដែល​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ចូល​ចិត្ត​បំផុត​រួម​មាន​ទី​១-​គឺ​សម្ល​ប្រូង​ដុត​បំពុង​ឫស្សី ទី​២-​គឺ​​ភី​ភា ទី​៣-​គឺ​ម៉ា​ភា​មាន​រសជាតិ​ល្វីង​ដាក់​ប្រមាត់​សត្វ និង​ទី​៤-​គឺ​ចារ​ណា​ង ម្ហូប​ទាំង​៤​មុខ​ខាងលើ​នេះ​បងប្អូន​ជនជាតិភាគតិច​ចូល​ចិត្ត​បំផុត​នៅ​ភូមិភាគ​ឦសាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ