ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ទិញ​លក់​អចលនទ្រព្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ ក្រោយ​ការ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​មុន​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ថ្នាក់​ជាតិ វិនិយោគិន​តូច​ធំ​ភាគច្រើន​ហាក់​​រារែក​ក្នុង​ការ​បោះទុន​វិនិយោគ ដោយ​រង់ចាំ​អ៊ុត​សភាពការណ៍​ក្រោយ​ការ​បោះ​ឆ្នោត ពិសេស​អ្នក​វិនិយោគ​លើ​វិស័យ​ដីធ្លី ព្រោះ​ថាបើ​មាន បច្ច័យ​អាក្រក់​ណាមួយ​ឡើង​ជា​យថាហេតុ ច្បាស់​ណាស់​វា​នឹង​ប៉ះពាល់​លឿន​ជាងគេ​។ ប៉ុន្ដែ​ក្រោយ​ពី​ដំណើរការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាលពី​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ នៅ​មុន​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ថ្នាក់​ជាតិ វិនិយោគិន​តូច​ធំ​ភាគច្រើន​ហាក់​​រារែក​ក្នុង​ការ​បោះទុន​វិនិយោគ ដោយ​រង់ចាំ​អ៊ុត​សភាពការណ៍​ក្រោយ​ការ​បោះ​ឆ្នោត ពិសេស​អ្នក​វិនិយោគ​លើ​វិស័យ​ដីធ្លី ព្រោះ​ថាបើ​មាន បច្ច័យ​អាក្រក់​ណាមួយ​ឡើង​ជា​យថាហេតុ ច្បាស់​ណាស់​វា​នឹង​ប៉ះពាល់​លឿន​ជាងគេ​។

ប៉ុន្ដែ​ក្រោយ​ពី​ដំណើរការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាលពី​ថ្ងៃ​ទី​២៩ កក្កដា ប្រព្រឹត្ត​ទៅ​ដោយ​រលូន ប្រកបដោយ​បរិយាកាស​រីករាយ និង​សេចក្ដី​ថ្លៃថ្នូរ​នោះ អ្នកជំនាញ​សង្កេត​ឃើញ​ថា សកម្មភាព​ទិញ​លក់​ដីធ្លី និង​គម្រោង​សាងសង់​ថ្មី​ៗ​ហាក់​ផុលផុស និង​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន ហើយ​សុខភាព​នៃ​វិស័យ​នេះ នឹង​កាន់តែ​ល្អ​ខ្លាំង​ឡើង​ថែម​ទៀត ដែល​នេះ​គួរ​អរគុណ​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ​ដែល​ខិតខំ​ការពារ​និង​ទប់ស្កាត់​នូវ​រាល់​អំពើ​អសកម្ម​នានា​ដែល​បង្ក​អសន្ដិសុខ អ​សុវត្ថិភាព និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​នៅ​ក្នុង​ប្រទេស ។

តាម​អ្នកជំនាញ​និង​ជានា​យក​ក្រុមហ៊ុន Key Real Estate​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ការ​បោះ​ឆ្នោត​រួច​មក អ្នក​ប្រកប​អាជីវកម្ម​មិន​មានការ​ព្រួយបារម្ភ​នោះ​ទេ ហើយ​បើ​តាម​ការ​សង្កេត​សកម្មភាព​ទិញ​លក់​ផ្នែក​អចលនទ្រព្យ​កាន់តែ​មាន​ច្រើន ហើយ​ល្អ​ជាង​មុន​ពេល​បោះ​ឆ្នោត​ថែម​ទៀត ។

លោក សន សៀ​ប នាយក្រុម​ហ៊ុន​Key Real Estate បាន​អះអាង​យ៉ាង​ដូច្នេះ​ថា ៖ «ក្រោយ​​ការ​បោះ​ឆ្នោត​ទទួល​បាន​លទ្ធផល​ល្អ ខ្ញុំ​មើលឃើញ​អ្នក​រកស៊ី​គ្រប់​ផ្នែក​អត់​មាន​ការ​ព្រួយបារម្ភ​អ្វី​ទេ ។ ចំណែក​សកម្មភាព​នៃ​ការ​សាងសង់ ក៏​ដូច​ជា​ការ​ទិញ​លក់​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដែរ »​។ លោក​ថា ៖« ខ្ញុំ​សង្កេត​ឃើញ​ការ​ទិញ​លក់​ផ្នែក​អចលនទ្រព្យ វា​មាន​កាន់តែ​ច្រើន​ឡើង​ៗ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​រួច ជា​ពិសេស​នៅ​តំបន់​ជាយក្រុង »​។

លោក សន សៀ​ប គូសបញ្ជាក់​ថា ៖«​តំបន់​មាន​ជ័យ​, ទួល​គោក​, សែន​សុខ និង​តំបន់​ព្រែក​ប្រា យើង​ឃើញ​មានការ​ទិញ​លក់ និង​អភិវឌ្ឍន៍​ច្រើន ហើយ​នៅ​ខេត្ត​សក្ដានុពល​សេដ្ឋកិច្ច​ផ្សេង​ទៀត ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ និង​សៀមរាប​ជាដើម​នោះ ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​កាន់តែ​ច្រើន និង​មាន​សកម្មភាព​ផុលផុស​គួរ​ឲ្យ​កត់សម្គាល់ ហើយ​អ្នក​វិនិយោគ​ទាំងអស់​រំពឹង​ថា នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​អភិវឌ្ឍ​ទាំង​អស់​នេះ»។

អគ្គនាយក និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​CPL ដែល​មានបទពិសោធន៍​ជាង​២០​ឆ្នាំ​ក្នុង​វិស័យ​អចលនទ្រព្យ លោក ឧកញ៉ា ចេ​ង ខេ​ង មើលឃើញ​ថា សកម្មភាព​ទិញ​លក់​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ពី​មុន​ក៏​ដូច​ក្រោយ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​រួច​មក ឃើញ​ថា​មាន​សកម្មភាព​ផុលផុស និង​កាន់តែ​ល្អ​ប្រសើរ​ឡើងជា​លំដាប់ ។

លោក​ឧកញ៉ា​មាន​ប្រសាសន៍​ថា ៖« ការ​ទិញ​ដូរ អត់​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ដំណើរការ​ធម្មតា អីចឹង​វា​អត់​មាន​សញ្ញា​អ្វី​ដែល​ធ្វើ​ឱ្យ​យើង​បារម្ភ​ទេ ។ ជាក់ស្ដែង ឥឡូវនេះ​ខ្ញុំ​កំពុង​នាំ​អ្នក​វិនិយោគ​មក​ទិញ​ដី​នៅ​ខេត្តកំពត ដើម្បី​អភិវឌ្ឍន៍​ផ្សេង​ៗ » ។

លោក​ឧកញ៉ា​បញ្ជាក់​ថា ៖« នៅ​ទីក្រុង​ភ្នំ ពេញ សម្រាប់​ក្រុមហ៊ុន​CPL​យើង​ក្នុង​១​ខែ​ៗ​ផ្តល់​សេវា​មិន​តិច​ជាង​៦​ពាន់​ប្រតិបត្តិការ​ទេ​នៅ​ក្នុង​ខណ្ឌ​ទាំង​១២​។ ដូច្នេះ​ហើយ​សបញ្ជាក់​ថា​សុខភាព​នៃ​វិស័យ​នេះ​នៅ​តែ​ល្អ ហើយ​រីក​ចម្រើន​ថែម​ទៀត »​។

យោង​តាម​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ជាតិ វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​រំពឹង​ថា នឹង​នៅ​តែ​មាន​កំណើន​រឹង​មាំ​ក្នុង​រង្វង់​៨,៥%​ក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ដែល​មាន​និន្នាការ​ស្របគ្នា​ទៅ​នឹង​វិស័យ​សំណង់ ។ កំណើន​នេះ​នឹង​ត្រូវ​ទ្រទ្រង់​ដោយ​ការ​កើន​ឡើង​នៃ​សកម្មភាព​ទិញ​លក់​សំណង់​អគារ​ពាណិជ្ជកម្ម និង​លំនៅ​ឋាន​ដែល​មាន​ថ្លៃ​ទាប​និង​មធ្យម ដែល​ប៉ះប៉ូវ​ដល់​ការ​ថមថយ​នៃប្រតិបត្តិ​ការ​ទិញ​-​លក់ និង​ជួល​លំនៅ​ឋាន​ថ្លៃ​ខ្ពស់ ដោយសារ​កំណើន​ខ្លាំង​នៃ​ការ​ផ្គត់ផ្គង់​ធៀប​នឹង​តម្រូវការ ។

ទីប្រឹក្សា​រដ្ឋាភិបាល​កម្ពុជា លោក​បណ្ឌិត សុក ស៊ី​ផា​ន់​ណា បាន​ថ្លែង​ថា ៖« វិស័យ​នេះ​កំពុង​​រីក​ចម្រើន​សម​ស្រប​មួយ ហើយ​សុខភាព​ក្នុង​វិស័យ​នេះ​នៅ​តែ​មាន​ភាពល្អ​ប្រសើរ។ ទន្ទឹម​នឹង​នេះ​យើង​មិន​ឯកោ​ទៀត​ទេ តែ​យើង​ជា​ផ្នែក មួយ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែល​មាន​ទីផ្សារ​រួម​សម្រាប់​មនុស្ស​ជាង​៦០០​លាន​នាក់ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ