ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការដ្ឋាន​ជួសជុល​ក្ដារបែន​ខាងកើត​នៃ​ប្រាសាទបន្ទាយឆ្មារ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ ក្រសួង​វប្ប​ធ៌​ម និង​វិចិត្រសិល្បៈ បាន​រៀបចំ​ពិធីបួងសួង​សុំ​សេចក្តីសុខ ក្នុង​ការ​បិទ​ការដ្ឋាន​ជួសជុល​រោងទង​មុខ​ខាងលិច​ប៉ែក​ខាងត្បូង និង​បើក​ការដ្ឋាន​ជួសជុល​ក្ដារបែន​ខាងកើត​នៃ​ប្រាសាទបន្ទាយឆ្មារ…

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ ក្រសួង​វប្ប​ធ៌​ម និង​វិចិត្រសិល្បៈ បាន​រៀបចំ​ពិធីបួងសួង​សុំ​សេចក្តីសុខ ក្នុង​ការ​បិទ​ការដ្ឋាន​ជួសជុល​រោងទង​មុខ​ខាងលិច​ប៉ែក​ខាងត្បូង និង​បើក​ការដ្ឋាន​ជួសជុល​ក្ដារបែន​ខាងកើត​នៃ​ប្រាសាទបន្ទាយឆ្មារ ។

ប្រាសាទបន្ទាយឆ្មារ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ពួក ខេត្តបន្ទាយមានជ័យ ។ លោក​ជុច ភឿន រដ្ឋលេខាធិការ តំណាង​លោក​ជំទាវ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបួងសួង​នេះ ។ លោក​បាន​មាន​ប្រសាសន៍​ថា ប្រាក់​សម្រាប់​ជួសជុល​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​លោក​ជំទាវ​ម៉ៅ ម៉ា​ល័យ កែ គឹ​ម​យ៉ា​ន ។ កន្លង​មក​ក្រុមការងារ​បាន​ជួសជុល​ចំណុច​ជា​ច្រើន​នៅ​ប្រាសាទបន្ទាយឆ្មារ ដូច​ជា​ការ​ជួសជុល​ស្ពាន​ហាល​ខាងត្បូង ស្ពាន​ហាល​ខាងកើត ។

លោក​ជុច ភឿន បញ្ជាក់​ថា ប្រាសាទបន្ទាយឆ្មារ បាន​កសាង​ឡើង​នៅ​ចុង​សតវត្សរ៍​ទី​១២ ដល់​ដើម​សតវត្សរ៍​ទី​១៣ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដើម្បី​ឧទ្ទិស​ដល់​បុត្រា និង​មេទ័ព​៤​នាក់​របស់​ព្រះ​អង្គ​ដែល​បាន​ពលី​ក្នុង​សមរភូមិ​ដេញ​ចាម​នៅ​ឆ្នាំ​១១៧៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ