តាមជើងលេខរបស់កំពូលគ្រូហោរចិនសែបានអះអាងថា ថ្ងៃទី៩ កញ្ញា ឆ្នាំទាំង១២ខ្លះមានសំណាងតិច និងខ្លះទៀតមានសំណាងច្រើនអ្នកសំណាងតិច មានលាភហេងតិច ចំណែកអ្នកសំណាងច្រើនមានលាភធំចូលមកហូរហៀរ ថែមទាំងបង្ហាញពីពណ៌ និងលេខនាំសំណាងរបស់លោកអ្នកផងដែរ ដើម្បីបង្កើនលាភ លើកហុងស៊ុយ លើកដួងរាសីរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ ។
ឆ្នាំជូត ថ្ងៃនេះហុងស៊ុយលោកអ្នកឡើងខ្ពស់ត្រដែត មានលាភ មានលុយចូលហៀរៗដៃ។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ លេខនាំសំណាង លេខ៧ ។
ឆ្នាំឆ្លូវ ថ្ងៃនេះ ដួងរាសីលោកអ្នកល្អបង្គួរ អាចនឹងមានលាភហូរចូលច្រើនឡើងវិញ។ ពណ៌នាំសំណាង ពណ៌ប្រផេះ លេខនាំសំណាង លេខ១៧ ។
ឆ្នាំខាល ថ្ងៃនេះ យីអ៊ុនលោកអ្នកមធ្យម នៅថ្ងៃនេះលោកអ្នកមិនគួរចំណាយប្រាក់ច្រើនទៅលើអារម្មណ៍ដែលមិនសប្បាយចិត្តនោះទេ ក្រែងរឹតតែមានវិប្បដិសារីនៅពេលក្រោយ។ ពណ៌នាំសំណាង ពណ៌ស លេខសំណាង គឺលេខ៩៩។
ឆ្នាំថោះ ថ្ងៃនេះ រាសីលោកអ្នកល្អខ្លាំងណាស់ ត្រូវទទួលបានលាភដោយមិនដឹងខ្លួន។ ពណ៌នាំសំណាង ពណ៌លឿង លេខនាំសំណាង លេខ៧ ។
ឆ្នាំរោង ថ្ងៃនេះ រាសីលោកអ្នកធ្លាក់ចុះខ្លាំង អាចប្រឈមនឹងការខ្វះខាតប្រាក់កាក់ចាយវាយប្រចាំថ្ងៃ។ ពណ៌នាំសំណាង ពណ៌កាហ្វេ លេខនាំសំណាង លេខ២៥ ។
ឆ្នាំម្សាញ់ ថ្ងៃនេះ ដួងរាសីលោកអ្នកមធ្យម ត្រូវទទួលរងនូវការហត់នឿយខ្លាំងដោយសារតែបញ្ហាជីវភាព ដូចនេះ លោកអ្នកគួរតែប្រយ័ត្នឱ្យបានខ្ពស់ចំពោះសុខភាព។ ពណ៌នាំសំណាង ពណ៌ក្រហម លេខនាំសំណាង គឺលេខ៧៨ ។
ឆ្នាំមមី ថ្ងៃនេះ រាសីលោកអ្នកល្អបង្គួរ អាចមានសំណាងបានជួបឱកាសចំណេញប្រាក់ច្រើន។ ពណ៌នាំសំណាង ពណ៌ខៀវ លេខនាំសំណាង លេខ៣៦ ។
ឆ្នាំមមែ ថ្ងៃនេះ យីអ៊ុនលោកអ្នកល្អបង្គួរ មានឱកាសច្រើនក្នុងការនាំប្រាក់ចូលផ្ទះ ។ ពណ៌នាំសំណាង ពណ៌បៃតង លេខនាំសំណាង លេខ៣៤ ។
ឆ្នាំវក ថ្ងៃនេះ ហុងស៊ុយលោកអ្នកមធ្យម អាចចំណេញបានប្រាក់គួរសមព្រោះមានអ្នកជួយជ្រោមជ្រែង។ ពណ៌នាំសំណាង ពណ៌លឿង លេខនាំសំណាង លេខ៥៨ ។
ឆ្នាំរកា ថ្ងៃនេះ ដួងរាសីលោកអ្នកធ្លាក់ចុះខ្លាំង ត្រូវប្រយ័ត្នខ្លួនឱ្យមែនទែន ពិសេសមិនគួរឆាប់ជឿសម្តីអ្នកដទៃឡើយ។ ពណ៌នាំសំណាង ពណ៌ស លេខនាំសំណាង លេខ៤ ។
ឆ្នាំច ថ្ងៃនេះ រាសីលោកអ្នកល្អបង្គួរ អាចទទួលបានចំណូលខ្ពស់គ្រាន់បើចូលមកក្នុងគ្រួសារ។ ពណ៌នាំសំណាង ពណ៌មាស។ លេខនាំសំណាង លេខ៦ ។
ឆ្នាំកុរ ថ្ងៃនេះ យីអ៊ុនលោកអ្នកធ្លាក់ចុះខ្លាំង គួរតែរកមធ្យោបាយដើម្បីទប់ទ្រព្យឲ្យបានឋិតថេរ បើពុំនោះទេនឹងហិនហោចអស់ព្រោះតែល្បិចកលមិត្តស៊ីមិត្ត។ ពណ៌នាំសំណាង ពណ៌ទឹកក្រូច លេខសំណាង គឺលេខ១៩ ។
ចែករំលែកព័តមាននេះ