ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់​! លាភ រ​ដ្ឋា និង កំពែង ខ្មៅ បន្សល់​ទុក​ទិដ្ឋភាព​ជក់​យ៉ាង​ខ្លាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ដណ្ដើម​កៅអី​យ៉ាង​ក្ដៅ​គគុក​រវាង​កីឡាករ លាភ រ​ដ្ឋា មក​ពី​ក្លិប​​ដី​ឡូត៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ និង​កីឡាករ​កំពែង​ខ្មៅ មក​ពី​ក្លិប​សមាគម​កីឡា​ប្រដាល់​ក្រសួងកសិកម្ម បាន​បន្សល់​ទុក​នូវ​ទិដ្ឋភាព​ជក់ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ក្រសែភ្នែក​អ្នក​ទស្សនា នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ដណ្ដើម​កៅអី​យ៉ាង​ក្ដៅ​គគុក​រវាង​កីឡាករ លាភ រ​ដ្ឋា មក​ពី​ក្លិប​​ដី​ឡូត៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ និង​កីឡាករ​កំពែង​ខ្មៅ មក​ពី​ក្លិប​សមាគម​កីឡា​ប្រដាល់​ក្រសួងកសិកម្ម បាន​បន្សល់​ទុក​នូវ​ទិដ្ឋភាព​ជក់ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ក្រសែភ្នែក​អ្នក​ទស្សនា នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ នៅ​ព្រែក​កំ​ពិស​។

កីឡាករ លាភ រ​ដ្ឋា គឺជា​អ្នក​ដណ្ដើម​បាន​កៅអី​៤​នាក់​ក្នុង​ជុំ​ទី​៣ ដែល​ជា​ជុំ​កាន់តែ​កៀក​នឹង​ការ​ប្រកួត​ដណ្ដើម​ជើងឯក​នៅ​ក្នុង​ថ្ងៃ​នោះ​។ ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ការ​ប្រកួត​​កំពូល​ជើងឯក TV5 BOXING KNOCK OUT SERIES ( K-Cement) ជ្រើសរើស​ជើងឯក​ទម្ងន់​៦០​គីឡូក្រាម រដូវ​កាល​ទី​៣​នោះ កីឡាករ​ទាំង​ពីរ​សុទ្ធតែ​ប្រឹង​រៀងខ្លួន ទើប​ធ្វើ​ឲ្យ​អ្នក​ឈ្នះ​កាន់តែ​ក្លាយជា​កីឡាករ​ត្រូវ​បាន​គេ​សរសើរ​ខ្លាំង​។

នេះ​ជា​ការ​ប្រកួត​ជម្រុះ​ក្នុង​ស​ប្តា​ហ៍​ទី​១៣ ដោយ​តម្រូវ​ឱ្យ​អ្នក​ឈ្នះ​កន្លង​មក​ទាំង​៨​នាក់ ចាប់​គូ​គ្នា​ប្រកួត​ចាញ់​ធ្លាក់​ៗ ដើម្បី​ជ្រើស​យក​៤​នាក់​ទៅ​កាន់​វគ្គ​បន្ត​។ ជំនួប​ដណ្ដើម​កៅអី​ដ៏​ស្វិតស្វាញ កាលពី​ថ្ងៃ​សៅរ៍ ទី​៨ កញ្ញា នោះ ស្ទើរតែ​មិន​មាន​ភាគី​ណា​ម្នាក់​បន្ធូរ​ដៃ​ឲ្យ​គ្នា​តែ​ម្ដង ព្រោះតែ​មិន​ចង់​បាត់បង់​ឱកាស​។

កីឡាករ លាភ រ​ដ្ឋា ដែល​ធ្លាប់​ប្រកួត​បាន​៣៤​ដង ឈ្នះ​២៣ ចាញ់​៦ ស្មើ​៥ បាន​វាយ​សន្ធាប់​​លើ កំពែង​ខ្មៅ ប្រកួត​ដែល​ធ្លាប់​ប្រកួត​បាន​៥៧​ដង ឈ្នះ​៥០ ចាញ់​៥ ស្មើ​២ យ៉ាង​ចាស់ដៃ​នៅ​លើ​សង្វៀន​។ អ៊ីចឹង​ហើយ ទើប​កីឡាករ​រូប​នេះ ដណ្ដើម​បាន​កៅអី​៤​នាក់​ទៅ​វគ្គ​ទី​៣ ដោយ​រង់ចាំ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ឆ្ពោះទៅ​កាន់ការ​ប្រកួត​ដណ្ដើម​​ជើងឯក​ប៉ុស្តិ៍​លេខ​៥​។

យ៉ាងណាមិញ​គេ​នៅ​មិន​ទាន់​ដឹង​ថា កីឡាករ​រូប​នេះ នឹង​អាច​បន្ត​ឈ្នះ​នៅ​វគ្គ​៤​នាក់ ដើម្បី​ក្លាយជា​ជើងឯក ឬ​ជើងឯក​រង​នៅ​ក្នុង​រដូវ​កាល​នេះ បាន​ឬ​មិន​បាន​នោះ​ទេ ក្នុង​ពេល​ដែល​​៣​រូប​ទៀត ដែល​ត្រូវ​ឡើង​ទៅ​ជាមួយ ក៏​ត្រូវ​គេ​មើលឃើញ​ថា សុទ្ធតែ​មានការ​តាំង​ចិត្ត​ខ្ពស់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ