ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អ៊ិ​ន សុ​ភិន រអា​ហៅ​ណា​ក់ ស្រី​ណា ព្រោះ​រឿងរ៉ាវ​នេះ!!!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ តារា​សម្តែង​កញ្ញា​ណា​ក់ ស្រី​ណា និង​ផលិតកម្ម​មហាហង្ស​បាន​ចរចា​ដោះស្រាយ​បញ្ចប់រឿង​ជំពាក់​លុយ​ថ្លៃ​សម្តែង​ហើយ ។ រឿងរ៉ាវ​មួយ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ក្នុង​ពិភពលោក​សិល្បៈ​តាម​រយៈ​ការ​ទម្លាយ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់ណាក់ ស្រី​ណា ។ ទាំង​ណា​ក់…

រាជធានី​ភ្នំពេញ​ ៖​ តារា​សម្តែង​កញ្ញា​ណា​ក់ ស្រី​ណា និង​ផលិតកម្ម​មហាហង្ស​បាន​ចរចា​ដោះស្រាយ​បញ្ចប់រឿង​ជំពាក់​លុយ​ថ្លៃ​សម្តែង​ហើយ ។ រឿងរ៉ាវ​មួយ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ក្នុង​ពិភពលោក​សិល្បៈ​តាម​រយៈ​ការ​ទម្លាយ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់ណាក់ ស្រី​ណា ។

ទាំង​ណា​ក់ ស្រី​ណា និង​ផលិតកម្ម​មហាហង្ស​ដែល​មាន​លោក​អូន ឧស​ហ្សា ជា​តំណាង​បាន​​សម្រុះសម្រួល​គ្នា​ដោយ​ផ្ទាល់ ដោយ​មានការ​ជួយ​អន្តរាគមន៍​ពី​លោក​ហេង ឡុ​ង ជួស​មុខ​ឲ្យ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្រធាន​សមាគម​សិល្បករ​ខ្មែរ នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៨​។

ក្នុង​កិច្ចចរចា​នោះ​ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី ដោយ​ខាង​ផលិត​កម្ម​មហាហង្ស​បាន​សម្រេច​ទូទាត់​ប្រាក់​ទៅ​ឲ្យ​ណា​ក់ ស្រី​ណា ខណៈ​ពេល​ដែល​តារា​សម្តែង​រូប​នេះ​បាន​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការ​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សម​រម្យ​ដល់​ផលិតកម្ម ។

ថៅកែ​ផលិតកម្ម​មហាហង្ស​លោក​អ៊ិន សុ​ភិន អះអាង​ថា បន្ទាប់​ពី​ក្រុមហ៊ុន​លោក​គ្រោង​នឹង​​រៀបចំ​ពាក្យបណ្តឹង​ដើម្បី​ប្តឹង​ចំពោះ​ការ​បង្ហោះ​ខ្លឹមសារ​មិន​សមរម្យ​មក​លើ​ក្រុមហ៊ុន​ពី​កញ្ញា​ណា​ក់ ស្រី​ណា នោះ សមាគម​សិល្បករ​ខ្មែរ​ក៏​បាន​ចេញ​មក​សម្របសម្រួល ។

ក្រោយ​មានការ​សម្របសម្រួល​នេះ​មក តារា​សម្តែង​ណា​ក់ ស្រី​ណា ក៏​បាន​យល់ព្រម​សុំ​ទោស​ក្រុមហ៊ុន​វិញ ទើប​ធ្វើ​ឲ្យ​ខាង​លោក​យល់ព្រម​ទូទាត់​ប្រាក់​ឲ្យ​នាង​ចប់​សព្វគ្រប់ កុំ​ឲ្យ​មានរឿង​វែង​ឆ្ងាយ ។

បើ​តាម​លោក​អ៊ិន សុ​ភី​ន ឆ្លងកាត់​រឿងរ៉ាវ​មួយ​នេះ​ផលិតកម្ម​របស់​លោក​នឹង​ពិចារណា​តាម​ការ​ជាក់ស្តែង​ពី​ការ​ហៅ​តួ​ណា​ក់ ស្រី​ណា​សម្តែង​ទៀត​ឬ​យ៉ាងណា ។ លោក​ផ្ទាល់​រអាចិត្ត​ក្នុង​ការ​ហៅ​តារា​សម្តែង​រូប​នេះ​សម្តែង​ទៀត ព្រោះ​រឿងរ៉ាវ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​មុខមាត់​ផលិតកម្ម​របស់​លោក​យ៉ាង​ខ្លាំង ។

ដោយឡែក​តារា​សម្តែង​កញ្ញា​ណា​ក់ ស្រី​ណា បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​បន្ទាប់​ពី​កិច្ច​ចរចា​នោះ​បាន​បញ្ចប់​ថា «​ដោយសារ​តែ​មានការ​យល់​ច្រឡំ​ទាំង​សងខាង​រវាង​នាង​ខ្ញុំ និង​ក្រុមហ៊ុន​មហាហង្ស​កន្លង​មក​ដែល​បណ្តាល​ឲ្យ​មានការ​ប្រើប្រាស់​ពាក្យពេចន៍​មិន​សម​រម្យ និង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​មហាហង្ស ដូច្នេះ​ក្នុង​ពេល​នេះ​នាង​ខ្ញុំ​សូមទោស​លោក​អគ្គនាយក និង​ផលិតកម្ម​មហាហង្ស​ចំពោះ​ការ​ប្រើ​ពាក្យពេចន៍​មិន​សមរម្យ​ដោយ​ប្រការ​ណាមួយ​ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​លោក និង​ផលិតកម្ម​របស់​លោក ។ នាង​ខ្ញុំ​ក៏​សូម​គោរព​អរគុណ​លោក​អគ្គនាយក​ផង​ដែរ ដែល​លោក​ព្រម​ផ្តល់​ដំណោះស្រាយ​យ៉ាង​ប្រសើរ​ជូន​ខ្ញុំ »​។

ដោយសារ​តែ​ភាព​អត់ទ្រាំ​មិន​បាន ខណៈ​ការ​ថតកុន​បាន​ចប់​រំលង​ជិត​១​ឆ្នាំ​ហើយ ក្នុង​នាម​​ជា​តួ​សម្តែង​ក្នុង​រឿង «​មរតក​ចុក​ឈាម​» តែ​ផលិតកម្ម​មហាហង្ស​ពុំ​ទាន់​ប្រគល់​ប្រាក់​គ្រប់​ចំនួន​ទៅ​តាម​កិច្ចសន្យា និង​បន្ត​នៅ​ស្ងាត់ស្ងៀម​នោះ​ទើប​ណា​ក់ ស្រី​ណា បាន​សម្រេច​ចិត្ត​ទម្លាយ​ជា​សារ​អាថ៌​កំបាំង​ពី​ការ​ជំពាក់​លុយ​សម្តែង​តាម​ហ្វេ​ស​ប៊ុ​ក​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។

ឆ្លើយ​តប​បញ្ហា​នេះ​លោក​អ៊ិន សុ​ភិន បាន​អះអាង​ថា ហេតុផល​ដែល​តារា​សម្ដែង​ណា​ក់ ស្រី​ណា មិន​ទទួល​បាន​តម្លៃ​ថត​នៅ​សល់​ចំនួន​២​ពាន់​ដុល្លារ ក្រោយ​ពេល​ថត​ចប់ មិន​មែន​ជា​កំហុស​របស់​ផលិតកម្ម​របស់​លោក​ទេ ប៉ុន្តែ​គឺ​កំហុស​របស់​អតិថិជន​របស់​លោក​ដែល​ជា​អ្នក​ស្នើ​ឲ្យ​លោក​ផលិត​រឿង​«​មរតក​ចុក​ឈាម​» ហើយ​តម្រូវ​ឲ្យ​លោក​ជ្រើស​យក​នាង​ធ្វើ​ជា​តួឯក​ប៉ុណ្ណោះ ។ ក្រោយ​ពេល​ផលិត​ចប់ អតិថិជន​របស់​លោក​មិន​បាន​ប្រគល់​លុយ​ឲ្យ​លោកតា​មការ​កំណត់ ទើប​លោក​មិន​បាន​ដោះស្រាយ​ប្រាក់​ឲ្យ​តួ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ