ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត…​ក្រុមហ៊ុនដែលកាយដីភ្នំចំនួន២យកទៅ​លក់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មក​ដល់​ព្រឹក​ថ្ងៃ​ទី​៧ ខែកញ្ញា ក្រុមហ៊ុន​ដែល​នាំ​គ្រឿងចក្រ​ជីក​កកាយ​ដី​ភ្នំ​លក់ចំនួន​២ ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន សហការជាមួយ​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ឃាត់​ខ្លូ​ន​អ្នកបើកបរ​និង​រឹបអូស​គ្រឿងចក្រ តាម​បទបញ្ជា​របស់​លោក តូច…

ខេត្ត​ប៉ៃលិន ៖ មក​ដល់​ព្រឹក​ថ្ងៃ​ទី​៧ ខែកញ្ញា ក្រុមហ៊ុន​ដែល​នាំ​គ្រឿងចក្រ​ជីក​កកាយ​ដី​ភ្នំ​លក់ចំនួន​២ ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន សហការជាមួយ​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ឃាត់​ខ្លូ​ន​អ្នកបើកបរ​និង​រឹបអូស​គ្រឿងចក្រ តាម​បទបញ្ជា​របស់​លោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត រួច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ជា​បណ្ដោះអាសន្ន កាលពី​រសៀល​ថ្ងៃ​ទី​១ ខែកញ្ញា ។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហាកន្លង​ទៅ ម្ចាស់​គ្រឿងចក្រ​ម្នាក់​ឈ្មោះ លី​ន ភេទប្រុស អាយុ​ជាង​៤០​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ផ្សារ​ព្រំឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រួម​ជាមួយនឹងកម្មករ​៣​នាក់​ទៀត ត្រូវ​បាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត ឃាត់ខ្លួន​ពី​បទ​ជីក​កកាយ​ដី​ភ្នំ​លក់ និង​បំផ្លាញ​រ៉ែ​ធនធានធម្មជាតិ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក មិន រ៉ា​វុ​ធនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា​៖ ខាង​លោក​បាន​សហការ​ជាមួយនឹង​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ឃាត់​គ្រឿងចក្រ​និង​រថយន្ត ដែល​ជីក​កកាយ​ដី​ភ្នំ​ខុសច្បាប់ តាម​បទបញ្ជា​របស់​ព្រះរាជអាជ្ញា ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ កាលពី​ថ្ងៃ​២៩ ខែសីហា ។

លោក​បន្ត​ថា ការ​ចុះ​បង្ក្រាប​នេះ​គឺ​សមត្ថកិច្ច​ជំនាញ បាន​ដកហូត​រថយន្ត​ដឹក​ដី​ចំនួន​៣​គ្រឿង គ្រឿងចក្រ​ជីក​កកាយ​ដី​ចំនួន​២​គ្រឿង រថយន្ត​ដឹក​គ្រឿងចក្រ​១​គ្រឿង និង​អ្នកបើកបរ​ចំនួន​៤​នាក់ យក​ទៅ​សាកសួរ​នៅ​ការិយាល័យ​រដ្ឋបាល​ព្រៃឈើ ព្រមទាំង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។
រីឯ​រថយន្ត​និង​គ្រឿងចក្រ​ទាំងអស់ ត្រូវ​បានយក​ទៅ​រក្សា​ទុក​នៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត ។

លោក មិន រ៉ា​វុ​ធ បញ្ជាក់​ថា ពួក​គេ​ទាំងនោះ​ធ្លាប់​ជីក​កកាយ​ដី​ភ្នំ​លក់​ម្តង​ហើយ និង​ត្រូវបាន​ខាង​លោក​ចុះ​ទៅ​ហាមឃាត់​និង​ធ្វើ​កិច្ចសន្យា តែ​ក្រោយមក​នៅ​បន្ត​បំពាន​នឹង​ច្បាប់ ទើប​ឃាត់ខ្លួន​និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​តែ​ម្តង ។ចំណែក​លោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ឲ្យ​ដឹង​ថា ខាង​លោក​បាន​ដាក់​បញ្ជា​ឲ្យ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​កងរាជអាវុធហត្ថ ចុះ​បង្ក្រាប​គ្រឿងចក្រ​ជីក​កកាយ​ដី​ភ្នំ​ខុសច្បាប់ ហើយ​លោក​កំពុង​តែ​ដំណើរការ​រឿង​ក្តី​នេះ​ផង​ដែរ ។

បើ​តាម​បុរស​ម្នាក់​ឈ្មោះ នេត្រ ដែល​សមត្ថកិច្ចជំនាញ​ចុះ​រឹបអូស​គ្រឿងចក្រ​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​នៅ​មិន​ទាន់​មានការ​ដោះ​លែង​នៅឡើយ​ទេ ដោយ​រង់​ចាំំ​ខាង​នាយក​អនុ​វិទ្យាល័យ​ផ្សារ​ព្រំ និង អភិបាលខេត្ត​ទៅ​ជួយ​ដោះស្រាយ និង​សុំ​ដោះ​លែង​អ្នកបើកបរ​ទាំងអស់ ព្រោះ​ពួក​គេ​មិនដឹង​ខុស​ត្រូវ​អ្វី​នោះ​ទេ ។ នេះ​ជា​លើក​ដំបូង​ហើយ ដែល​ក្រុម​មន្ទីរ​ជំនា​ញ​ចាត់វិធានការ​ក្តៅ​ប្រឆាំង​នឹង​ការ​ជីក​កកាយដី​ភ្នំ​អនាធិបតេយ្យ​នៅ​ក្នុង​ខេត្ត ។ អ្នក​តាមដាន​និយាយ​ថា បើ​គ្មាន​វិធានការ​ច្បាប់​ប្រឆាំង​នឹង​សកម្មភាព​ទាំង​អស់នេះ​ទេ ពួក​គេ​ពិតជា​មិន​រាងចាល​ឡើយ ៕ ​

អត្ថបទសរសេរ ដោយ