ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​នៅ​កន្លែង​ទៀត​ហើយ ម៉េច​ក៏​ចឹ​ង​!

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​បោះពួយ​យ៉ាង​លឿន ជ្រុល​ទៅ​បុក​រថយន្ត​ស្រប​ទិស​គ្នា​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ឯ​រថយន្ត​បើក​រត់គេច​បាត់​ស្រមោល ។ ហេតុការណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​១៨​នាទី​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨…

ខេត្តរតនគិរី ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​បោះពួយ​យ៉ាង​លឿន ជ្រុល​ទៅ​បុក​រថយន្ត​ស្រប​ទិស​គ្នា​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ឯ​រថយន្ត​បើក​រត់គេច​បាត់​ស្រមោល ។ ហេតុការណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​១៨​នាទី​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងកើត​រង្វង់​មូល យាយ​ទូល​ចេក ស្ថិត​នៅ​ភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ឃាន គ​ន្ធា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​គ​ហុកសិប ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក YAMAHAEXCITER ពណ៌​ខ្មៅ​លាយ​ខៀវ យ៉ាង​កញ្ចាស់ អត់​ស្លាក​លេខ​ទៀត ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​កើត​ទៅ​លិច មាន​ល្បឿន​យ៉ាង​លឿន បុក​រថយន្ត​ប្រាវ​ចំ​ពីក្រោយ​ពេញទំហឹង​តែ​ម្តង ។ ប្រភព​បន្ត​ថា បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ​រថយន្ដ​មិន​ស្គាល់​អត្តសញ្ញាណ​បើក​រត់គេច​ចេញពី​កន្លែង​កើតហេតុ ភ្លាម​ៗ​បត់​ស្រមោល​ដែរ ។

សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ចរាចរណ៍​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ វត្ថុ​តាង​ម៉ូតូ​ត្រូវ​បាន​ការិយាល័យ​ចរាចរណ៍​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ