ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេកំពុងសង្ស័យ…គាត់បាន​ប្រើថ្នាំចូលអីៗហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ សង្ស័យ​ប្រើ​ថ្នាំ​ចូល​អី​ៗ​នៅ​ហាង​ម៉ាស្សា​កោស​ជប់ បាន​គាំង​បេះដូង​ស្លាប់​ ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ ខែកញ្ញា…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ សង្ស័យ​ប្រើ​ថ្នាំ​ចូល​អី​ៗ​នៅ​ហាង​ម៉ាស្សា​កោស​ជប់ បាន​គាំង​បេះដូង​ស្លាប់​ ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ ខែកញ្ញា នៅ​ហាង​ម៉ាស្សា​មួយ​កន្លែង​ ក្នុង​ប្លុក​កាស៊ីណូ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

បុរស​ចិន​ដែល​ស្លាប់​នេះ​ឈ្មោះ​Wu Quanzhong អាយុ​២៧​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​E៦១៨៧០៩៥៥ ។ តាម​ប្រភព​ព័ត៌មាន​ថា មុន​កើតហេតុ​បុរស​ចិន​ខាងលើ​បាន​ចូល​ទៅ​ហាង​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង​នៅ​ប្លុក​កាស៊ីណូ ។

យោង​តាម​របាយការណ៍​សមត្ថកិច្ច ម្ចាស់​ហាងម៉ាស្សា​ខាងលើ​ប្រាប់​ថា ខណៈ​គាត់​និង​ប្រពន្ធ​កូន​កំពុង​ដេក ស្រាប់តែ​ឮ​សំឡេង​ស្រែក​ឆោឡោ លុះ​ចេញ​មក​មើល ក៏​ឃើញ​បុរស​ចិន​ម្នាក់​ក្នុង​ចំណោម​២​នាក់​ដៃជើង​ញ័រ​ទទ្រើត និង​បញ្ឈរភ្នែក បន្ទាប់​មក​ក៏​មាន​សន្តិសុខ​កាស៊ីណូ​ដឹក​តាម​ម៉ូតូ​ទៅ​គ្លីនិក​មួយ​នៅ​ក្បែរ​នោះ តែ​ខាង​គ្លីនិក​នោះ​មិន​ហ៊ាន​ទទួល​ព្យាបាល​ទេ ។

ប្រភព​ពី​ម្ចាស់​គ្លីនិក​និយាយ​ថា ហេតុផល​ដែលមិន​ហ៊ាន​ទទួល គឺ​ដោយសារ​សង្ស័យ​ថា​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ និង​ប្រាប់​ឲ្យ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។ លោក​វេជ្ជបណ្ឌិត ហ៊ុ​ល សុ​ផ​ល្លី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​ថា ពិតជា​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ស្លាប់​មែន ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ស្លាប់​មុន​ពេល​ចូល​ដល់​មន្ទីរពេទ្យ ។

ប្រភព​ព័ត៌មាន​ថា ដំបូង​គណៈកម្មការ​ចម្រុះ​បាន​ធ្វើ​តេ​ស្តិ​ទឹកនោម​របស់​ជន​រង​គ្រោះ តែ​ជា​លទ្ធផល​ពុំ​មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទេ ។ ប្រភព​ដាច់​ដោយឡែក​មួយទៀត​និយាយ​ថា ជន​រង​គ្រោះ​មាន​ទឹកកាម​នៅ​ចុង​លិង្គ ដែល​អាច​សង្ស័យ​ថា ទើប​មក​ពី​អី​ៗ​ហើយ​កើត​ខ្យល់គរ​តែ​ម្តង ។

ជុំវិញ​ករណី​នេះ រហូត​ដល់​រសៀលថ្ងៃ​ដដែល​ទើប​ចេញ​ជា​លទ្ធផល គឺ​យោង​តាមការ​ត្រួតពិនិត្យ​និង​ធ្វើ​កោ សល្យវិច័យ​របស់​គ្រូពេទ្យ​និង​សមត្ថកិច្ច បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះអាច​ស្លាប់​ដោយសារ​ខ្យល់គរ មិន​ពាក់ព័ន្ធ​នឹងករណី​អ្វី​ផ្សេង​ឡើយ ។ សមត្ថកិច្ច​ជំនាញ​បញ្ជាក់ថា សព​ត្រូវ​បាន​តម្កល់​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង
ប៉ោយ​ប៉ែ​ត​រង់ចាំ​សាច់ញាតិ​ដែល​កំពុង​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន​មក​ទទួលយក ៕

អត្ថបទសរសេរ ដោយ