ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលសព​ផ្ទាល់…ពិត​ជាឃាតក.ម្មដ៏សាហា.វ​និងព្រៃ.ផ្សៃ​ខ្លាំង​​បំផុត​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សព​បុរស​ម្នាក់ ត្រូវ​បាន​អ្នកភូមិ​ប្រទះ​ឃើញ​ក្នុង​ស្ថានភាព​ជាប់​ចំណង​ផ្អោប​ជើង​ទៅ​នឹង​ក្បាល ឯ​ដៃ​ចង​ក្រពាត់​ទៅ​ក្រោយ​ចង​រឹត​ខ្លួន​ ឡើង​មូល​សណ្តូន​ថ្ម​ជើង​ទម្រ​ឆត្រ​ពន្លិច​ក្នុង​ទឹក ។ ក្រោយ​ពី​ប្រទះ​ឃើញ​បែប​នេះ ក៏​បានរាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ស្រង់​លើក​ពី​ក្នុង​ទឹក​ពិនិត្យ​សព​ភ្លាម​ៗ និង​បញ្ជាក់​ថា…

ខេត្តកណ្តាល ៖ សព​បុរស​ម្នាក់ ត្រូវ​បាន​អ្នកភូមិ​ប្រទះ​ឃើញ​ក្នុង​ស្ថានភាព​ជាប់​ចំណង​ផ្អោប​ជើង​ទៅ​នឹង​ក្បាល ឯ​ដៃ​ចង​ក្រពាត់​ទៅ​ក្រោយ​ចង​រឹត​ខ្លួន​ ឡើង​មូល​សណ្តូន​ថ្ម​ជើង​ទម្រ​ឆត្រ​ពន្លិច​ក្នុង​ទឹក ។ ក្រោយ​ពី​ប្រទះ​ឃើញ​បែប​នេះ ក៏​បានរាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ស្រង់​លើក​ពី​ក្នុង​ទឹក​ពិនិត្យ​សព​ភ្លាម​ៗ និង​បញ្ជាក់​ថា ​គឺជា​ករណី​ឃាតកម្ម​យ៉ាង​ព្រៃផ្សៃ ។

ហេតុការណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាល​ថ្ងៃ​ទី​៤  កញ្ញា វេលា​ម៉ោង​0៩ ​និង​២១នាទី​យប់ នៅ​បឹង​ទួល​តា​មុ​ិ​ច ខាងលិច​ភូមិ​ព្រែកលោក​ប្រមាណ​៥.០០០​ម៉ែត្រ ជាប់​ព្រំប្រទល់​ខេត្តតាកែវ ស្ថិត​ក្នុងភូមិ​ព្រែក​លោក ឃុំ​ព្រែកស្តី ស្រុក​កោះធំ ។

សព​បុរស​រូប​នេះ​ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ អាយុ​ជាង​៣០​ឆ្នាំ សម្បុរ​.ស កម្ពស់​១,៨០​ម៉ែត្រ ស្លៀក ខោ​ខូ​វ​ប៊​យ​ជេ​ី​ង​វែង ពណ៌​ទឹក​ប៊ិក ខ្សែក្រវាត់​ពណ៌​សូកូឡា ក្បាល​ខ្សែក្រវាត់​មាន​អក្សរ G A ខោ​ទ្រនាប់​ពណ៌​ខៀវ ម៉ាក​STAMAN ពាក់អាវ​ក្រណាត់​ផ្កា​ដៃ​វែង ​ពណ៌ក្រមៅ សក់​ខ្លី មាន​រោម​ទ្រូង រោម​ខ្នង និង​រោម​ពុកចង្កា ធ្មេញ​ល្អិត ធ្មេញ​ខាង​លេ​ី ​ផ្នែក​ខាងឆ្វេង​មាន​ដាំ​ត្បូង​ពណ៌​ស និង​នៅ​កដៃ​ខាងឆ្វេង​មាន​ពាក់​សា​លូ​ក្រណាត់​យឺត​ពណ៌​ខ្មៅ មាន​អក្សរ​ម៉ាក adidas ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក​លោក ឃុំ​ព្រែក​ស្តីបានឱ្យ​ដឹង​ថា ថ្ងៃ​ទី​៤  កញ្ញា វេលា​ម៉ោង​៦​ល្ងាច គាត់​បាន​ឃេ​ី​ញ​សព​នេះ​អណ្តែត​នៅ​ក្នុង​ទឹក​បឹង​ចំណុច​ទួល​តា​មុ​ិ​ច ខាងលិច​ភូមិ​ព្រែក​លោក ។ លោក សុ​ី​ម ឃាង អធិការ​នគរបាល​ស្រុក​កោះធំ បាន​ចាត់​កម្លាំង​នគរបាល​ស្រុក ឲ្យ​ចុះ​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ស្តី តាម​ស្វែងរក​សព ​ដែល​អ្នក​ភូមិ​ប្រទះ​ឃើញ ។ រហូត​ដល់​ម៉ោង​៩​និង​២១​នាទី​យប់​ថ្ងៃ​ដដែល ទេ​ី​បប្រទះ ​
ឃេ​ី​ញ ហេ​ី​យ​បាន​ចង​សព​រក្សា​ទុក​ និង​ការពារ​រង់ចាំ​ការិយាល័យ​ជំនាញ​ខេត្ត​ចុះ​ធ្វេ​ី​ការ​ពិនិត្យ ។

នៅ​ថ្ងៃ​ទី​៥  កញ្ញា វេលា​ម៉ោង​៩​ព្រឹក មន្ត្រី​កា​រិយា​ល័យ​ជំនាញ​ខេត្ត សហការ​ជាមួយ​មន្ត្រី​ជំនា​ញស្រុក ប៉ុស្តិ៍​នគរបាល​រដ្ឋបាល គ្រូពេទ្យ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ទៅ​ដល់​កន្លែង​រក្សា​ទុក​សព​ដេ​ី​ម្បី​ធ្វេ​ី​ការ​ពិនិត្យ ។ សព​ជន​រង​គ្រោះ​មាន​សភាព​ហេ​ី​ម​ទៅ​ហើយ ដែល​ត្រូវ​បាន​ចង​ដោយ​ខ្សែ​នីឡុង​ពណ៌​ស​ចំនួន​៨​ជុំ ប្រវែង​១២,៥០​ម៉ែត្រ បត់​ខ្លួន​មក​មុខ ជង្គង់​ទាំង​ពីរ​ទល់​នឹង​ចង្កា ចងកដៃ​ទាំង​ពីរ​មក​ក្រោយ និង​មាន​ចង​សណ្តូន​ដុំ​ថ្ម
បេតុង​(​ជេ​ី​ង​ឆត្រ​) រាង​បួន​ជ្រុង​មាន​អក្សរ KHB និង​មាន​ដង​ដែក​បំពង់​ទីប​មួយ​សរុប​ទម្ងន់​៣៦​គីឡូក្រាម ហើយ​បាន​ពន្លិចទឹក ។

ដោយសារ​ស្ថានភាព​សព​ហើម និង​របកស្បែក​ទៅ​ហើយ​នោះ ក៏​បាន​អណ្តែត ។ តាម​ការ​ពិនិត្យ​របស់​សមត្ថ​កិច្ច​បង្ហាញ​ថា ក្បាល​របស់​ជន​រង​គ្រោះ​ មាន​ពាក់​ស្រោម​មុខ​ក្រណាត់​យឺត ​ពណ៌​ខ្មៅ និង​មាន​កន្សែង​ពោះ​គោ ពណ៌ក្រហម​គ្រប​មុខ ។ នៅ​លេ​ី​ថ្ងាស​ខាងស្តាំ ​មាន​ស្នាម​របួស​ជម្រៅ​ដល់​លលាដ៍ក្បាល ក​ទន់​បង្វិល​បាន​ដែល​បញ្ជាក់​ថា​បាក់​ក ធ្មេញ​ខាំ​អណ្តាត ។ រីឯ​ដងខ្លួន​និង​អវយវៈ ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡេ​ី​យ។

ឆ្លង​តាម​ការ​ពិនិត្យ​សព ​ដោយ​ការិយាល័យ​ជំនាញ​និង​គ្រូពេទ្យ គណៈកម្មការ​ចម្រុះ​សន្និដ្ឋាន​ថា នេះ​ជា​ករណី​ឃាតកម្ម ​ដែល​ក្រុម​ឃាតករ​សម្លាប់​ហើយ​យក​សព​មក​ប្លុង​ចោល​ពន្លិចទឹក ។ តាម​រយៈ​ការ​ត្រួតពិនិត្យ​នេះ​បង្ហាញ​ដែរ​ថា ជន​រង​គ្រោះ​អាច​ត្រូវ​ជន​ដៃដល់​វាយ​ដោយ​វត្ថុ​រឹង​ចំ​ថ្ងាស​ខាងស្តាំ រួច​មួល​បំបាក់​ក​តែ​ម្តង​ដែល​ឃាតករ​អាច​មាន​លើស​ពី​ម្នាក់ ​ទើប​ធ្វើ​បាន ។

សមត្ថកិច្ច​បន្លុយ​ថា បើសិនជា​រក​ឃើញ​អត្តសញ្ញាណ​អ្នក​ស្លាប់ គឺជា​ពន្លឺ​មួយ​ សម្រាប់​ការ​ស្រាវជ្រាវ​ជុំវិញ​ឃាតកម្ម​នេះ ។ ក្រោយ​ពី​ពិនិត្យ​ចប់​សព្វគ្រប់ យោង​តាម​រដូវ​ទឹក​ដំ​ឡេ​ី​ង ហេ​ី​យ​នៅ​ភូមិសាស្ត្រ​ស្រុក​កោះធំ ​ពុំ​មាន​ទីទួល​សុវត្ថិភាព​ ដេ​ី​ម្បី​បញ្ចុះសព សមត្ថកិច្ច​និង​អាជ្ញា​មូលដ្ឋាន សម្រេច​ដឹក​សព​យក​ទៅ​បញ្ចុះ​នៅ​ទួល​
តា​នូ​យ ស្ថិត​ក្នុងភូមិ​បាន​កាម ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដេ​ី​ម្បី​រង់ចាំ​ក្រុម​គ្រួសារ​សព​មក​ទទួលយក​ទៅ​ធ្វើបុណ្យ ៕

អត្ថបទសរសេរ ដោយ