ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សន កុសល នៅ​តែ​អះអាង​ថា​ច្បាប់ គឺជា​ច្បាប់​ពុំ​មាន​ន​ណា​ម្នាក់​…

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ថ្លែង​ក្នុង ឱកាស​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ដងផ្លូវ​សំខាន់​ៗ​ក្នុង​ក្រុងព្រះសីហនុ​នា​រសៀល​ថ្ងៃ​ទី​០៦ កញ្ញា​នេះ លោក សន កុសល នៅ​តែ​អះអាង​ថា​ច្បាប់ គឺជា​ច្បាប់​ពុំ​មាន​ន​ណា​ម្នាក់​យក​ចំណី​ផ្លូវ​បម្រើ​ផលប្រយោជន៍​បុគ្គល​ជា​ដាច់ខាត…

ខេត្ត​ព្រះ​សីហ​នុ ៖ ថ្លែង​ក្នុង ឱកាស​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ដងផ្លូវ​សំខាន់​ៗ​ក្នុង​ក្រុងព្រះសីហនុ​នា​រសៀល​ថ្ងៃ​ទី​០៦ កញ្ញា​នេះ លោក សន កុសល នៅ​តែ​អះអាង​ថា​ច្បាប់ គឺជា​ច្បាប់​ពុំ​មាន​ន​ណា​ម្នាក់​យក​ចំណី​ផ្លូវ​បម្រើ​ផលប្រយោជន៍​បុគ្គល​ជា​ដាច់ខាត ។

លោក សន កុសល បាន​គូសបញ្ជាក់​បន្ថែម​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ក៏​ដូច​ជា ដើម្បី​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ទេសចរណ៍​តែងតែបាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​រួម​មាន​មន្ទីរ​បរិស្ថាន និង​មន្ត្រី​មន្ទីរ​សាធារណៈ​ការណ៍​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​សង្កាត់​បាន​ចុះ​ធ្វើការ​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​តាម​បណ្តោយ​វិ​ថី​ឯករាជ្យ​ចាប់ពី​ចំណុច​រោងចក្រ​ញ៉ូ​ស្តា ចូល​មក​កាន់​ក្រុងព្រះសីហនុ​ស្ថិត​ក្នុងភូមិ​សាស្ត្រ សង្កាត់​លេខ​០២ សង្កាត់​លេខ​០៣ និង​សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ ដោយ​តម្រូវ​ឲ្យ​រើ​សម្ភារ​ទុក​នៅ​លើ​ផ្លូវ​បង្ក​ប៉ះពាល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជាង​នេះ​ទៀត គឺ​មានការ​ប៉ះ​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ។

លោក សន កុសល អភិបាលរង​បាន​បញ្ចា​ក់​ឲ្យ​ដឹង​ថា ការ​ចុះ​ឃាត់​ធ្វើ​កំណត់ហេតុ​ទៅ​លើ​ក្រុមហ៊ុន​លំនៅ​ដ្ឋា​ន​អាជីវករ​ដែល​បង្ក​ផល​ប៉ះពាល់​ផ្លូវ​សាធារណៈ​នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ គឺ​អាជ្ញាធរ​ក្រុង​តែងតែ​ចុះ​ជា​ប្រចាំ ប៉ុន្តែ​ក៏​នៅ​មាន​ភាព​ឆក់​ល្វែង​ខ្លះ​ៗ​ដូចនេះ ក្នុង​នាម​លោក​អភិបាលរង​ទទួល​បន្ទុក​កិច្ចការ​សណ្តាប់ធ្នាប់​សាធារណៈ​នេះ​អំពាវ​នា​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​មេត្តា​ជួយ​សហ​ការណ៍​ដោយ​ផ្តល់​ជា​ព័ត៌មាន​ជុំវិញ​ករណី​ដែល​លំនៅ​ដ្ឋា​ន​ក៏​ដូច​ជា ក្រុមហ៊ុន​ណា​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ ដើម្បី​រួម​គ្នា​ស្តា និង​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​មាន​ភាព​ស្រស់បំព្រង​ប្រកបដោយ​ចេរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ