ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជាវ តា​យ ៖ ដឹកនាំ​ដោយ​យន្តការ មិនមែន​ដឹកនាំ​ដោយ​ចង្អុល​ការ​នោះ​ទេ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដើម្បី​ផ្សារ​ភ្ជាប់​នូវ​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ក៏​ដូច​ជា ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ដូនតា និង​បុព្វបុរស​ខ្មែរ​ដែល​បាន​គោរព​ប្រតិបត្តិតាំងពី​យូរលង់​មក​ហើយ ក៏​ជា​ប្រពៃណី​ផ្សារ​ភ្ជាប់ និង​ការ​សាមគ្គីភាព​ដ៏​ល្អ​របស់​ខ្មែរ ។ ក្នុង​ភាព​ជា​ថ្នាក់ដឹកនាំ​ប្រៀប​បាន និង​ឪពុក​ម្តាយ​នៅ​ក្នុង​គ្រួសារ​តែ​មួយ​ដែល​ជា​និច្ច​ជា​កាល​តែងតែ​គិតគូរ…

ខេត្តកំពត ៖ ដើម្បី​ផ្សារ​ភ្ជាប់​នូវ​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ក៏​ដូច​ជា ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ដូនតា និង​បុព្វបុរស​ខ្មែរ​ដែល​បាន​គោរព​ប្រតិបត្តិតាំងពី​យូរលង់​មក​ហើយ ក៏​ជា​ប្រពៃណី​ផ្សារ​ភ្ជាប់ និង​ការ​សាមគ្គីភាព​ដ៏​ល្អ​របស់​ខ្មែរ ។

ក្នុង​ភាព​ជា​ថ្នាក់ដឹកនាំ​ប្រៀប​បាន និង​ឪពុក​ម្តាយ​នៅ​ក្នុង​គ្រួសារ​តែ​មួយ​ដែល​ជា​និច្ច​ជា​កាល​តែងតែ​គិតគូរ និង​យកចិត្តទុកដាក់​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទុកដូចជា កូន​ៗ​ក្នុង​បន្ទុកគ្រួសារ​ដែរ ។ ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨​នៅ​ក្នុង​សាល​ប្រជុំ​សាលាខេត្ត​ចាស់ លោក​ជាវ តា​យ ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ធ្វើ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ដែល​បម្រើ​ការងារ​ក្នុង​សាលាខេត្ត​ចំនួន​១៩៣​នាក់ ក្នុង​នោះ​មន្ត្រី​ក្រម​ខណ្ឌ​ចំនួន​១៤៣​នាក់ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​៥០​នាក់ ។

ដោយមាន​ប្រសាសន៍​ក្នុង​ពេល​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នា​ពេល​នោះ លោក ជាវ តា​យ ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត និង​ជា​អភិបាល​នៃ​គណ​អភិបាលខេត្ត​បាន​ថ្លែង​ថា​ថ្ងៃនេះ​ជា​ថ្ងៃ​ទី​៥ ហើយ​ចំ​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​ប្រគល់​មុខ​តំណែង​ឲ្យ​ខ្ញុំ​មក​ធ្វើ​ជា​អភិបាល​ខេត្តកំពត គឺ​មក​ដល់​ថ្ងៃនេះ​បាន​៨​ខែ​គត់ ។ ខ្ញុំ​សូម​សំដែង​នូវ​ការ​ដឹងគុណ​ដល់​ឯកឧត្តម​លោក​ជំទាវ ជា​ថ្នាក់ដឹកនាំ អស់លោក លោកស្រី ជា​មន្ត្រីរាជការ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ត​ការងារ​ស្នូល​របស់​ខ្លួន ។ ជាមួយ​គ្នា​នេះ​ដែរ ខ្ញុំ​សូម​សំណូមពរ​ខ្លះ​ៗ​មួយ​ចំនួន​ដល់​បងប្អូន​មន្ត្រីរាជការ​យើង​ដោយហេតុ​ថា ខេត្ត​យើង​ជា​ខេត្ត​មាន​សក្តានុពល​ច្រើន​ណាស់​ដូច​ជា កសិកម្ម ឧស្សាហ៍កម្ម ទេសចរណ៍ និង​នេសាទ ។

ដូច្នេះ​បងប្អូន​ត្រូវ​ខិតខំ​ប្រឹងប្រែង​គោរព និង​អនុវត្ត​ការងារ​តាម​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ល្អ សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​ស្អិតរ​មួ​ត​រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រោម​ឱវាទ​តាម​មន្ទីរ​អង្គភាព​នីមួយ​ៗ ការងារ​អ្វី​មានការ​រាំងស្ទះ​ត្រូវ​យក​មក​ដាក់​ក្នុង​អង្គប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​ឲ្យ​ទាន់​ពេលវេលា​មិន​ត្រូវ​ទុក​ការងារ​នោះ​ឲ្យ​រាំងស្ទះ​នោះ​ទេ ។ លោក​បាន​បន្ត​ថា ធ្វើ​ជា​មេដឹកនាំ​ត្រូវ​តែ​ហ៊ាន​ដាច់ខាត បើ​មិន​ដាច់ខាត​ទេ យើង​ដឹកនាំ​ក៏​មិន​បាន​ជោគជ័យ​ដែរ ធ្វើ​មេដឹកនាំ គឺ​ដឹកនាំ​ដោយ​យន្តការ មិនមែន​ដឹកនាំ​ដោយ​ចង្អុល​ការ​នោះ​ទេ ។ លោក​អភិបាល​បាន​លើក​ឡើង​ផង​ដែរ អំពី​ការ​ពង្រឹង​ការងារ​របស់​ថ្នាក់ដឹកនាំ​តាម​មន្ទីរ និង​មន្ត្រីរាជការ​នៅ​ក្នុង​រដ្ឋបាល​ខេត្ត​ថា ចាប់ពី​ពេល​នេះ​ទៅ​លោក និង​ជួប​មន្ត្រី​សាលាខេត្ត​រាល់​១៥​ថ្ងៃ​ម្តង ដើម្បី​ក្តាប់​ការ​អនុវត្ត​ការងារ​ផ្សេង​ៗ​តាម​មុខសញ្ញា​របស់​មន្ទីរ និង​ការិយាល័យ​នីមួយ​ៗ តើ​ធ្វើ​បាន​អ្វីខ្លះ ? អ្វី​ដែល​ធ្វើ​មិន​បាន​មូលហេតុ​អ្វី ? ត្រូវ​រក​គន្លឹះ​រាំងស្ទះ​ឲ្យ​ឃើញ ហើយ​យក​មក​ពិភាក្សា​ដោះស្រាយ ។

លោក​អភិបាល​បាន​បន្ត​ថា ថ្ងៃនេះ​ជំនួស​មុខ​ឲ្យ​គណបក្ស​ប្រជាជន​ខេត្ត និង​ជំនួស​មុខ​ឲ្យ​អភិបាល​នៃ​គណ​អភិបាលខេត្ត ការ​ជួប​សំណេះសំណាល​បងប្អូន​មន្ត្រីរាជការ​យើង​ថ្ងៃនេះ​មាន​ចំនួន​១៩៣​នាក់ ដើម្បី​ធ្វើបុណ្យ​ភ្ជុំ​លោក​សូម​ជួយ​ឧបត្ថម្ភ​ថវិកា​ក្នុង​ម្នាក់​ៗ២០​ម៉ឺន​រៀល សម្រាប់​បុណ្យ​ភ្ជុំ​នា​ពេល​ខាង​មុខ​នេះ ។ ជាមួយ​គ្នា​នេះ​ដែរ លោក​អភិបាលខេត្ត​ក៏​បាន​ជម្រាប​ជូន​ដល់​មន្ត្រីរាជការ​ដែល​បម្រើ​ការងារ​ក្នុង​សាលាខេត្ត​ផង​ដែរ កន្លង​មក​បងប្អូន​តែងតែមាន​ប្រាក់ខែ និង​ប្រាក់​រង្វាន់​ដែល​រាជរដ្ឋាភិបាល​បាន​បើក​ជូន​ដល់​បងប្អូន ហើយ​ជា​បន្ត​ទៅ​ទៀត​នេះ​ខ្ញុំ​ជំនួស​មុខ​ឲ្យ​ប្រធាន​គណបក្ស និង​គណ​អភិបាលខេត្ត គឺ​ចាប់ពី​ខែ​១ ឆ្នាំ​២០១៩ ខ្ញុំ​និង​ជួយ​ឧបត្ថម្ភ​ពីលើ​ប្រាក់ខែ និង​ប្រាក់​រង្វាន់​បន្ថែម​ក្នុង​ម្នាក់​ៗ១០០​ដុល្លារ​អា​មេ​រិ​ក​ថែម​ទៀត​ស្មើ​ៗ​គ្នា មិន​ប្រធាន ឬ​កូនចៅ​នោះ​ទេ ហើយ​សូមកុំ​ច្រណែន និង​កូនចៅ​អី​សម្រាប់​លោក​ប្រធាន​ទាំងអស់ ។

លោក​បន្ថែម​ថា ការ​ឧបត្ថម្ភ​ថវិកា​ពីលើ​ប្រាក់​រង្វាន់ និង​ប្រាក់ខែ​ក្នុង​ម្នាក់​១០០​ដុល្លារ​នេះ លោក​ដក​ពិសោធន៍​រយៈពេល​១ ឆ្នាំ​២០១៩ បើ​មានការ​រី​ចម្រើន​កាន់តែ​ខ្ពស់​លោក និង​បង្កើន​ប្រាក់​បន្ថែម​ឲ្យ​លើស​ហ្នឹង​ទៀត​។ ដូច្នេះ​សូម​បងប្អូន​មន្ត្រីរាជការ​ដែល​បម្រើ​ការងារ​នៅ​សាលាខេត្ត​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​នូវ​រាល់​ការងារ​ស្នូល​តាម​មុខ​ជំនាញ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ទាំងអស់​គ្នា ពីព្រោះ​ការងារ​ដឹកនាំ​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នា​ពេល​នេះ គឺ​ដឹកនាំ​ដោយ​យន្តការ មិនមែន​ដឹកនាំ​ដោយ​ចង្អុល​ការ​នោះ​ទៀត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ