ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​ឆ្នាំ​ទាំង​៥ cmt $999 នឹង​មាន​អ្វី​កើតឡើង​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ?

5 ឆ្នាំ មុន

លោក​អ្នកដឹង​ទេ​ថា ហេតុ​អ្វី​បានជា​កំពូល​ឆ្នាំ​ទាំង​៥​ត្រូវ​តែ​ចូល​អាន​អត្ថបទ​ដ៏​មហា​ប្រយោជន៍​ដើម្បី​យល់​ពី​រឿង​នេះ​យ៉ាង​ពិសេស​នោះ? ដើម្បី​លាតត្រដាង​បង្ហាញ​ឱ្យ​កាន់តែ​ជាក់ច្បាស់ សូម​លោក​អ្នក​ចូល​អាន​នូវ​ការ​ទស្សន៍​ទាយ​នេះ ហើយ​ស៊ែរ​ចេញ​យក​លាភ​សំណាង​ជា​បន្ទាន់ ។ នៅ​ក្នុង​ពិភពលោក​នេះ​មាន​មនុស្ស​ច្រើន​ណាស់​ដោយ​អ្នកខ្លះ​មានទ្រព្យ​សម្បត្តិ​ច្រើន អ្នកខ្លះ​ធុន​កណ្តាល អ្នកខ្លះ​ក្រខ្សត់​អត់​ទ្រព្យ​អ្វី​នឹង​គេ អ្នកខ្លះ​មានការ​ងារ​ធ្វើ…

លោក​អ្នកដឹង​ទេ​ថា ហេតុ​អ្វី​បានជា​កំពូល​ឆ្នាំ​ទាំង​៥​ត្រូវ​តែ​ចូល​អាន​អត្ថបទ​ដ៏​មហា​ប្រយោជន៍​ដើម្បី​យល់​ពី​រឿង​នេះ​យ៉ាង​ពិសេស​នោះ? ដើម្បី​លាតត្រដាង​បង្ហាញ​ឱ្យ​កាន់តែ​ជាក់ច្បាស់ សូម​លោក​អ្នក​ចូល​អាន​នូវ​ការ​ទស្សន៍​ទាយ​នេះ ហើយ​ស៊ែរ​ចេញ​យក​លាភ​សំណាង​ជា​បន្ទាន់ ។

នៅ​ក្នុង​ពិភពលោក​នេះ​មាន​មនុស្ស​ច្រើន​ណាស់​ដោយ​អ្នកខ្លះ​មានទ្រព្យ​សម្បត្តិ​ច្រើន អ្នកខ្លះ​ធុន​កណ្តាល អ្នកខ្លះ​ក្រខ្សត់​អត់​ទ្រព្យ​អ្វី​នឹង​គេ អ្នកខ្លះ​មានការ​ងារ​ធ្វើ និង អ្នកខ្លះ​ទៀត​គ្មាន​ការងារ​ធ្វើ តែ​ទោះជា​យ៉ាងនេះ​ក៏​ដោយ​បើ​តាម​ការ​ទស្សន៍​ទាយ​របស់​ស្តេច​គ្រូ​ហោរ​ចិន​សែ​បាន​អះអាង​ថា នៅ​លើ​លោក​នេះ​មិន​មាន​អ្វី​ដែល​មាន​ភាព​ទៀងទាត់ ឋិតថេរ​នោះ​ឡើយ ព្រោះហេតុនោះ​សូម​លោក​អ្នក​កុំ​អស់សង្ឃឹម​ក្នុង​ជីវិត​ឱ្យ​សោះ ត្រូវ​តែ​មាន​សង្ឃឹម​ជា​និច្ច និង​សម្លឹង​មើល​ឱ្យ​បាន​ឆ្ងាយ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ទៅ​មុខ និង​ទទួល​បាន​លាភ​សំណាង និង​ជោគជ័យ​ក្នុង​ជីវិត​ជាក់​ជា​មិន​ខាន ។

ដោយសារ​តែ​បែប​នេះ​ហើយ​ទើប​ស្តេច​ហោរ​បាន​បញ្ជាក់​ថា កំពូល​ឆ្នាំ​ទាំង​៥ បើ​ក្នុង​ស​ប្តា​ហ៍​នេះ គេ​មានទ្រព្យ​ហូរ​ចូល​ច្រើន​ក៏​ដោយ តែ​អ្នក​នឹង​មានសំណាង​កាន់តែ​ពិសេស​ផ្សេង​ទៀត នៅ​ស​ប្តា​ហ៍​ក្រោយ​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​១៦ កញ្ញា ឆ្នាំ​២០១៨​នេះ ជា​ពេលវេលា​នាំ​លាភ​សំណាង​ដ៏​ច្រើន​មហាសាល ជា​ថ្ងៃ​នាំ​សិរី​សួស្តី ថ្ងៃ​មហា​មង្គល​ដ៏​ឧត្តម ហើយ​អ្វី​ៗ​ដែល​លោក​អ្នក​ប៉ងប្រាថ្នា​ពី​មុន​មក របស់​អស់ទាំង​នោះ​នឹង​សម្រេច​ដូច​បំណង​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​ហើយ ។

ស្តេច​ហោរ​បាន​បញ្ជាក់​ទៀត​ថា បើ​កំពូល​ឆ្នាំ​ទាំង​៥​មានទុក្ខ ទោស គ្រោះភ័យ​ពី​មុន​មក ចូល​ដល់​ស​ប្តា​ហ៍​ក្រោយ​នេះ​ភ្លាម គ្រោះភ័យ​ចង្រៃ​ទាំង​អម្បាលម៉ាន​ត្រូវ​វិនាស​សាបសូន្យ អន្តរធាន​គ្មាន​សល់​អ្វី​ទេ លោក​អ្នក​ក៏​នឹង​ងើបឡើង​វិញ ហើយ​ងើប​ខ្លាំង​តែ​ម្តង ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្តខ្លាំង មានទ្រព្យ មានយស​ស័ក្តិ ឋានៈ​ខ្ពង់ខ្ពស់ មុខមាត់​កិត្តិយស​លេចឡើង​ធ្លោ មាន​មនុស្ស​ល្អ​ៗ​ជា​ច្រើន​រាប់អាន និង​មាន​អ្នក​ក្រោម​បង្គាប់​ព្រោងព្រាត ដែល​ក្រុម​មនុស្ស​ទាំងនោះ​សុទ្ធតែ​ជា​អ្នក​ស្មោះត្រង់ ជួយ​លើក​កិត្តិយស​កាន់តែ​ប្រសើរ​។

សម្រាប់​អ្នក​កំពុង​ចាប់ផ្តើម​គ្រួសារ ហើយ​រំពឹង​ចង់បាន​បុត្រ​ធីតា ក៏​នឹង​មាន​បុត្រ​ជាទី​ស្រលាញ់​ដូច​ក្តី​បំណង​។ ចំណែក​កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​បើ​មាន​បំណង​ចង់រក​គូគាប់​ភ្ជាប់​និស្ស័យ ជា​ពេលវេលា​ល្អ​បំផុត ព្រោះ​ត្រូវ​ត្រង់​រាសី​នៅ​លើ​កំពូលភ្នំ​មាស ពិតជា​អស្ចារ្យ​ណាស់ ។

លើស​ពី​នេះ​ទៀត លោក​អ្នក​នឹង​មាន​លាភ​សំណាង​កប់​ពពក​ដែល​នឹក​ស្មាន​មិន​ដល់ ទៅ​លើ​បុព្វហេតុ​មួយ​ចំនួន​ដូច​ជា កំណប់ទ្រព្យ​កើតឡើង​ដោយ​ឯង​ៗ​មាន​ទាំង​ទ្រព្យ​ឥត​វិញ្ញាណ និង​ទ្រព្យ​មាន​វិញ្ញាណ បូក​រួម​ទាំង​មាស ប្រាក់​ដ៏​ច្រើន​ហូរហៀរ​ផង​ដែរ​។

តើ​កំពូល​ឆ្នាំ​ទាំង​៥​នោះ​ប៉ះ​ចំ​ឆ្នាំ​ណាខ្លះ? កំពូល​ឆ្នាំ​ទាំងនោះ​គឺ រកា ឆ្លូវ មមែ ជូត និង​ឆ្នាំ​ចុង​ក្រោយ​គឺ​ឆ្នាំរោង ដ៏​អស្ចារ្យ​មហា​សំណាង មានទ្រព្យ​មហាសាល ។