ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយ​ម៉្លេះ! ធ្វើ​ពី​របស់​ក្មេង​លេង Lego អាច​បើកបរ​បាន ស្អាត​ទៀត

5 ឆ្នាំ មុន

រថយន្ត​ម៉ាក Bugatti Chiron ដែល​ធម្មតា​មិន​បាន​ចូលរួម​ក្នុង​បច្ចេកវិទ្យា​ប្រើប្រាស់​អគ្គិ​សនី​តែ​ពេល​នេះ ក្រុមហ៊ុន​បាន​ផលិត​រថយន្ត Chiron ដែល​ប្រើប្រាស់​អគ្គិសនី​ហើយ ប៉ុន្ដែ​​អ្វី​ដែល​អស្ចារ្យ​នោះ វា​ជា​រថយន្ដ​ដែល​ផលិត​ឡើង​ដោយ​គ្រាប់​ជ័រ​ក្មេង​លេង Lego…

រថយន្ត​ម៉ាក Bugatti Chiron ដែល​ធម្មតា​មិន​បាន​ចូលរួម​ក្នុង​បច្ចេកវិទ្យា​ប្រើប្រាស់​អគ្គិ​សនី​តែ​ពេល​នេះ ក្រុមហ៊ុន​បាន​ផលិត​រថយន្ត Chiron ដែល​ប្រើប្រាស់​អគ្គិសនី​ហើយ ប៉ុន្ដែ​​អ្វី​ដែល​អស្ចារ្យ​នោះ វា​ជា​រថយន្ដ​ដែល​ផលិត​ឡើង​ដោយ​គ្រាប់​ជ័រ​ក្មេង​លេង Lego ។

Lego Chiron ត្រូវ​បាន​ផលិត​ឡើង​ដោយ​គ្រាប់ Lego ចំនួន​ច្រើន​ជាង​មួយ​លាន​គ្រាប់ ដែល​សុទ្ធតែ​រៀប​ដោយ​ដៃ​ម្តង​មួយ​ៗ គ្មាន​បិទ​ជ័រកាវ​។ នេះ​ពិតជា​ការងារ​មួយ​ដ៏​លំបាក ព្រោះ​ជា​ធម្មតា​ការ​រៀប​គ្រាប់ Lego ត្រឹមតែ​៤០០​គ្រាប់ គឺ​ពិបាក​បាត់​ទៅ​ហើយ ។

រថយន្ត​នេះ មាន​ទំងន់​១,៥​តោន ដោយ​មាន​កង់​ធ្វើ​ឡើង​ដោយ​គ្រាប់​Lego ដល់​ទៅ​៤.០៣២​​គ្រាប់ និង​អូស​ដោយ​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និក​កម្លាំង ៤​គីឡូវ៉ាត់ ។ វា​អាច​បើក​ក្នុង​ល្បឿន​អតិបរិមា​២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

ក្រុមហ៊ុន​ផលិត​គ្រាប់ Lego បាន​ប្រាប់​ថា គេ​ត្រូវ​ប្រើប្រាស់​គ្រាប់​ប្រភេទ​ខុស​ៗ​គ្នា​ដល់​ទៅ​៣៣៩​គ្រាប់ និង​ត្រូវ​ប្រើប្រាស់​ពេល​១៣.៤៣០​ម៉ោង ដើម្បី​ច្នៃ​ម៉ូ​ដ និង​ផលិត​វា​ឡើង។

បើ​ទោះបីជា​ធ្វើ​ពី​គ្រាប់​ជ័រ​ក្មេង​លេង​ក៏​ដោយ ក៏​រថយន្ត​នេះ​មាន​បំពាក់​នូវ​កុង​ទ័​រ​ល្បឿន​ដែល​​អាច​ដំណើរការ​បាន​ផង​ដែរ ។ ទាំង​អស់នេះ សុទ្ធតែ​ជា​បច្ចេកទេស​របស់​ខាង​ក្រុមហ៊ុន Lego​។

ក្រុមហ៊ុន Lego បាន​អះអាង​ថា Lego Chiron គឺជា​រថយន្ត​ឲ្យ​មនុស្ស​ជិះ​បាន ដែល​បង្កើត​​ឡើង​មាន​ភាព​ពិបាក​យ៉ាង​ខ្លាំង ព្រោះ​វា​មិន​មានការ​បិត​កាវ ហើយ​ត្រូវការ​មនុស្ស​ទាំងស្រុង​ក្នុង​ការ​រៀប​ឲ្យ​ចេញ​ជា​រូបរាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ