ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ​ជុំវិញ​ពិភពលោកនឹង​ជួបជុំ​គ្នា​នៅ​សៀមរាប

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តន្ត្រីករ​ប្រពៃណី និង​អ្នកចម្រៀង​វ័យក្មេង​ទាំង​នៅ​កម្ពុជា តំបន់​មេគង្គ និង​ជុំវិញ​ពិភពលោក នឹង​ជួបជុំ​គ្នា​នៅ​មជ្ឈមណ្ឌល​បេតិកភណ្ឌ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ក្នុង​ខេត្តសៀមរាប នា​ពេល​ខាង​មុខ​ដើម្បី​ប្រារព្ធ​កម្មវិធី​«​តន្ត្រី​អេស​ណូ​កម្ពុជា​»​ជា​លើក​ដំបូង ។ នេះ​ជា​គម្រោង​ផ្ដួចផ្ដើម​ឡើង​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ…

រាជធានី​ភ្នំពេញ​៖ តន្ត្រីករ​ប្រពៃណី និង​អ្នកចម្រៀង​វ័យក្មេង​ទាំង​នៅ​កម្ពុជា តំបន់​មេគង្គ និង​ជុំវិញ​ពិភពលោក នឹង​ជួបជុំ​គ្នា​នៅ​មជ្ឈមណ្ឌល​បេតិកភណ្ឌ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ក្នុង​ខេត្តសៀមរាប នា​ពេល​ខាង​មុខ​ដើម្បី​ប្រារព្ធ​កម្មវិធី​«​តន្ត្រី​អេស​ណូ​កម្ពុជា​»​ជា​លើក​ដំបូង ។ នេះ​ជា​គម្រោង​ផ្ដួចផ្ដើម​ឡើង​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ និង​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​អេស​ណូ (Ethno)​។

សិល្បករ​ទាំង​៣០​នាក់ ជំនាញ និង​មាន​វប្បធម៌ ខុស​ៗ​គ្នា​នឹង​ចំណាយពេល​មួ​យស​ប្ដា​ហ៍​ស្នាក់​នៅ​រួម​គ្នា ឈ្វេងយល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ចែករំលែក​ចំណេះដឹង និង​បង្កើត​ស្នាដៃ​តន្ត្រី​ជាមួយ​គ្នា ហើយនឹង​ត្រូវ​សម្ដែង​ជូន​សាធារណជន​ទស្សនា​ចំនួន​២​លើក នៅ​ថ្ងៃ​ទី​១២ និង​១៣ ខែមករា ២០១៩ នៅ​ខេត្តសៀមរាប ។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ឲ្យ​ដឹង​ថា កម្មវិធី អេស​ណូ បាន​រៀបចំ​ធ្វើ​ឡើង​អស់​រយៈពេល ៣០​ឆ្នាំ​មក​ហើយ នៅ​តាម​បណ្ដា​ប្រទេស​ចំនួន ២០ ។ អ្នកចូលរួម​ជា​តន្ត្រីករ​វ័យក្មេង​ដែល​មាន​បេសកកម្មរ​រក្សា​មរតក​វប្បធម៌​ពី​គ្រប់​ទិស​ទី​ជុំវិញ​ពិភពលោក​ឲ្យ​នៅ​ស្ថិត​ស្ថិរ​ជាមួយ​មនុស្ស​ជំនាន់​ថ្មី ។ សិល្បករ​ផ្ទេរ​ចំណេះ​ដឹង​តន្ត្រី និង​វប្បធម៌​ពី​ម្នាក់​ទៅ​ម្នាក់​តាម​របៀប​បុរាណ ។ អ្នកចូលរួម គឺជា​សិស្ស ក៏​ជា​គ្រូ​ដែរ​ក្នុង​ពេល​ជាមួយ​គ្នា ។

កម្មវិធី​លម្អិត​រួម​មាន ការ​ហាត់រៀន​ជាមួយ​គ្នា និង​ការ​សម្ដែង សិល្បករ​កម្មវិធី​អេស​ណូ​កម្ពុជា​នឹង​អាច​ផ្សព្វផ្សាយ​តន្ត្រី​របស់​ពួក​គេ​។ តាម​រយៈ​ការ​ប្រគំ និង​សម្ដែង​មរតក​វប្បធម៌​អរូបី​ជាតិ​សាសន៍ នីមួយ​ៗ សិក្ខាសាលា​តន្ត្រី​អេស​ណូ​កម្ពុជា នឹង​ជា​ឱកាស​មួយ​សម្រាប់​សិល្បករ​បង្កើន​ការ​គោរព និង​អធ្យាស្រ័យ​គ្នា ព្រមទាំង​ការ​ចេះ​ផ្ដល់​តម្លៃ​លើ​វប្បធម៌​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​តន្ត្រី ។

គាត សុ​គី​ម សិល្បករ​ចាប៉ី​ដង​វែង និង​អ្នកចូលរួម​កម្មវិធី Ethno Germany 2017 និង​ជា​សមាជិក​ក្នុង​ក្រុម​ដឹកនាំ​សិល្បៈ​សម្រាប់​កម្មវិធី Ethno កម្ពុជា បាន​ឲ្យ​ដឹង​ថា​«​ពេលវេលា​នៅ​អា​ល្លឺ​ម៉​ង់​កាលពី​ឆ្នាំទៅ ពិតជា​អស្ចារ្យ​ណាស់ ។ ខ្ញុំ​បាន​ស្គាល់​សិល្បករ​ជា​ច្រើន​មក​ពី​ជុំវិញ​ពិភពលោក ។ យើង​លេង និង​ច្រៀង​បទ​ចម្រៀង​នៅ​តាម​ប្រទេស នីមួយ​ៗ​។ យើង​និយាយ​គ្នា និង​ឈ្វេងយល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ព្រមទាំង​ទទួលយក​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ប្រទេស និង​វប្បធម៌ ។

នៅ​កម្ពុជា និង​តំបន់​មេ​ក​ង្គ យើង​មាន​វប្បធម៌ និង​សិល្បៈ​ដ៏​សំបូរ​បែប ដែល​យើង​មាន​លក្ខណៈ​រួម​គ្នា​ខ្លះ និង​ខុស​គ្នា​ខ្លះ ។ ខ្ញុំ​ជឿជាក់​ថា កម្មវិធី Ethno កម្ពុជា គឺជា​កន្លែង​ប្រមូល​ផ្ដុំ​មួយ​របស់​សិល្បករ​មក​ពី​គ្រប់​ទិស​ទី មក​ឈ្វេងយល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។ ខ្ញុំ​ពិតជា​ចង់​ឃើញ​កម្មវិធី​នេះ​កើត​មាន​ឡើង​ណាស់ ដូច​ជា​ពេល​ហាត់ និង​សមជា​មួយ​គ្នា កម្មវិធី​ប្រគំ​តន្ត្រី ព្រមទាំង​ពេល​និយាយ​គ្នា និង​ចែករំលែក​រឿងរ៉ាវ​នានា​ជាមួយ​សិល្បករ​ដទៃ​ទៀត​ផងដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ