ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រមាន​ធ្ងន់​ៗ​នរណា​ដែល​អាង​អំណាច​រំលោ.ភ​យក​ដី​រដ្ឋនិង​ភ្នំ​ធ្វើ​ជា​កម្មសិទ្ធិ ចាត់ការ​ភ្លាម !

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ លោក​អភិបាលខេត្ត ជាវ តា​យ បាន​ព្រមាន​ធ្ងន់​ៗ​ចំពោះ​បុគ្គល​មួយ​ចំនួន​ដែល​បច្ចុប្បន្ន​កំពុង​លេចឡើង​ចេញ​ជា​បាតុភាព​មិនល្អ​ពី​មហាជន និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​អំពី​ការ​រំលោភ​បំពាន​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ និង​ការ​រុករាន​ដី​ភ្នំ​ជា​សម្បត្តិ​របស់​រដ្ឋ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ដើម្បី​តែ​ផលប្រយោជន៍​បុគ្គល​ខ្លួន​តែ​ម្នាក់ និង​បក្ខពួក​របស់​ខ្លួន​ដែល​នៅ​ពីក្រោយ ។…

ខេត្តកំពត ៖ លោក​អភិបាលខេត្ត ជាវ តា​យ បាន​ព្រមាន​ធ្ងន់​ៗ​ចំពោះ​បុគ្គល​មួយ​ចំនួន​ដែល​បច្ចុប្បន្ន​កំពុង​លេចឡើង​ចេញ​ជា​បាតុភាព​មិនល្អ​ពី​មហាជន និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​អំពី​ការ​រំលោភ​បំពាន​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ និង​ការ​រុករាន​ដី​ភ្នំ​ជា​សម្បត្តិ​របស់​រដ្ឋ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ដើម្បី​តែ​ផលប្រយោជន៍​បុគ្គល​ខ្លួន​តែ​ម្នាក់ និង​បក្ខពួក​របស់​ខ្លួន​ដែល​នៅ​ពីក្រោយ ។

ចាប់ពី​ពេល​នេះ​តទៅ​អស់លោក​ដែល​ជា​មន្ត្រី​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​នានា​នៅ​ក្នុង​ខេត្ត​ទាំងអស់​ត្រូវ​ពិនិត្យ​សើរើ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ឡើង​វិញ ជុំវិញ​ការ​រំលោភ​បំពាន​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​និង​ធ្វើ​អាជីវកម្ម​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ដី​ភ្នំ​ដី​ព្រៃឈើ និង​ដី​សហគមន៍ ជា​ច្រើន​នៅ​តាម​បណ្តា​​​ស្រុក​នីមួយ​ៗ​នៅ​ក្នុង​ខេត្ត​នា​ពេល​កន្លង​មក​ក៏​ដូច​ជា​បច្ចុប្បន្ន​នេះ​ដែរ ។

ចុះ​ពិនិត្យ​ឡើង​វិញ​ចំពោះ​អ្នក​រំលោភ​បំពាន​នោះ តើ​បុគ្គល​ណាខ្លះ? មាន​ទួ​នាទី​អ្វី? រំលោភ​យក​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ ឬ​ធ្វើ​អាជីវកម្ម​នេះ តាំងពី​ពេល​ណា​មក? ហើយ​មានច្បាប់​ត្រឹមត្រូវ​ឬ​អត់ ? ហើយ​ចំពោះ​ទ​ង្វើ​រដែ​ល​បុគ្គល​មួយ​ចំនួន​ហ៊ាន​ធ្វើ​បែប​នេះ​តើ​មាន​អ្នក​ណា​នៅ​ពីក្រោយ​ខ្នង ?

សូម​អស់លោក​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ពិនិត្យ និង​ធ្វើ​របាយ​ការ​មក​រដ្ឋបាល​ខេត្ត​ដើម្បី​យើង​រក​ពិធី​ដោះស្រាយ​បញ្ចប់​នៅ​បាតុភាព​មិនល្អ​ពី​មហាជន និង​ប្រជាពលរដ្ឋ​នា​ពេល​កន្លង​មក​អំពី​ការ​រំលោភ​បំពាន​លើ​ដី​រដ្ឋ​ពី​សំណាក់​អ្នកមាន​លុយ​មានបុណ្យ​ស័ក្តិ និង​មាន​អំណាច​នា​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ