ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ក៏​ទៅ​ជា​បែប​នេះ​ទៅ​វិញ​ហ្នឹង សុទ្ធតែ​រថយន្ត​ធំ​ៗ​ផង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​អភិបាល​ខេត្តស្វាយរៀង​បាន​ដាក់​បទបញ្ជា​រឹត​បន្តឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​ក្រុម​ឈ្មួញ​ប្រើប្រាស់​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​ដឹក​ទំនិញ និង​អេ​ត​ចាយ​បំផ្លាញ​ផ្លូវលំ​ជនបទ ដោយ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ចាប់​ផាកពិន័យ​រថយន្ត​ដឹក អេ​ត​ចាយ ដែល​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវលំ ស្រុក​ស្វាយ​ជ្រំ ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ក្រសាំង​ជ្រំ…

ខេត្តស្វាយរៀង ៖ លោក​អភិបាល​ខេត្តស្វាយរៀង​បាន​ដាក់​បទបញ្ជា​រឹត​បន្តឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​ក្រុម​ឈ្មួញ​ប្រើប្រាស់​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​ដឹក​ទំនិញ និង​អេ​ត​ចាយ​បំផ្លាញ​ផ្លូវលំ​ជនបទ ដោយ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ចាប់​ផាកពិន័យ​រថយន្ត​ដឹក អេ​ត​ចាយ ដែល​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវលំ ស្រុក​ស្វាយ​ជ្រំ ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ក្រសាំង​ជ្រំ ក៏​ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​៤ កញ្ញា ២០១៨​នេះ ។

ឈ្មួញ​ប្តូរ​ផ្លូវ​បាន​ដឹក​អេ​ត​ចាយ ធ្វើ​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​ចុះ​តាម​ផ្លូវ​ក្រាល​កៅស៊ូ (​ផ្លូវ​តា​ណេ​ង​) ស្ថិត​នៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ជាប់​សាលាក្រុង​បា​វិត វិញ​បាន​ធ្វើ​ឲ្យ​ស្រុត​ផ្លូវ​ក្រហេងក្រហូង​ស្ទើរ​ខូច​ទាំងស្រុង ។

រីឯ​ប្រជាពលរដ្ឋ​បាន​ដាក់​ច​ម្ង​ល់​ថា នៅ​តាម​ច្រករបៀង​សុទ្ធតែ​មាន​សមត្ថកិច្ច​ឈ​ជើង​នៅ​ទីនោះ ហេតុ​អ្វី​បានជា​បើកដៃ​ឲ្យ​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ និង​ដឹក​អេ​ត​ចាយ​បំផ្លាញ​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​បែប​នេះ ។ ពិតជា​ផ្គើន​មែន​អស់លោក​សមត្ថកិច្ច​ឈ​ជើង​តាម​ច្រករបៀង​អើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ