ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​ស៊ែរ​ចេញ លោក​អ្នកមាន​លាភ​សំណាង មាន​សុភមង្គល​ពេញ​១៩​ម៉ោង

5 ឆ្នាំ មុន

ស័ក្តិសិទ្ធិ​ណាស់​ថ្ងៃនេះ ទី​៤ កញ្ញា ឆ្នាំ​ដែល​មាន​រាសី​ឡើង​ខ្ពស់ត្រដែត​ដល់​ទៅ ៥​ឆ្នាំ រោង មមែ ច មមី កុរ…

ស័ក្តិសិទ្ធិ​ណាស់​ថ្ងៃនេះ ទី​៤ កញ្ញា ឆ្នាំ​ដែល​មាន​រាសី​ឡើង​ខ្ពស់ត្រដែត​ដល់​ទៅ ៥​ឆ្នាំ រោង មមែ ច មមី កុរ ត្រូវ​ទទួល​ងារ​ថា ឆ្នាំ​មហា​ជោគ ដែល​មាន​លាភ​សំណាង​ពេញ​១៩​ម៉ោង គិត​ពី​ម៉ោង​ដែល​លោក​អ្នក​ស៊ែរ​ចេញ​រហូតទៅ​ ។

ដើម្បី​ឲ្យ​ការ​ទស្សន៍​ទាយ​នេះ​កាន់តែ​ឆុត​១០០% សូម​ឲ្យ​ឆ្នាំ​នីមួយ​ៗ ស៊ែរ​ចេញ​ឱ្យ​បាន​លឿន លោក​អ្នក​នឹង​ទទួល​បាន​នូវ​លាភ​ធំ សំណាង​ធំ លុយ​ធំ សិរី​សួស្តី​គ្រប់​ក្រុម​គ្រួសារ មនុស្ស​ល្អ​ជួយ​ជ្រោមជ្រែង​គ្រប់​ទិស​ទី សត្រូវ​មក​ពីមុខ​ក៏​រំលង មក​ពី​ខ្នង​ត្រូវ​រលាយ​សាបសូន្យ ផុត​ទុក្ខ​អស់​កង្វល់ និង​មាន​តែ​សុភមង្គល​មហាប្រសើរ ព្រមទាំង​ស្នាមញញឹម​កើតឡើង​គ្រប់ពេលវេលា ។

ឆ្នាំរោង cmt $៥១៣ លេខ​នាំ​សំណាង ៤៥ ថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ មាន​សិរី​សួស្តី​បវរ​មហាប្រសើរ ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់​។ នៅ​ថ្ងៃនេះ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាស​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​និង​គ្នា​ជា​និច្ច ។

ឆ្នាំ មមែ cmt $១១៧ នៅ​ថ្ងៃនេះ​លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត មាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្ពស់ សម្បូរ​លុយ​ចាយ និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​កំណត់​ថា អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ មាន​ជ័យ លុយ​ធំ​ចូល​មក​ហៀរ​ដៃ​នៅ​ក្នុងថ្ងៃនេះ និង​ជា​អ្នកមាន​បញ្ញា​វាងវៃ​អាច​សម្រេច​រាល់​ការងារ​ល្អ​ប្រសើរ ។ ពណ៌​នាំ​សំណាង ផ្ទៃ​ក្រហម​, លេខ​នាំ​សំណាង​៥៩ ។

ឆ្នាំច រាសី​ឡើង​ខ្ពស់ត្រដែត cmt $២៦១ លេខ​នាំ​សំណាង ៣៧​នៅ​ថ្ងៃនេះ​បើ​លោក​អ្នក​ចង់​ពឹងពាក់​ឬ​ខ្ចីបុល​ប្រាក់​ពី​អ្នក​ណា​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រែល​គួរ​ជាទី​កក់ក្តៅ​។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំ មមី cmt $២១៦ នៅ​ថ្ងៃនេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ​ណែន​ៗ​ហោប៉ៅ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង និង​មាន​លាភ​ធំ​ចូល​មក​លើស​ពេល​ណា​ៗ​ទាំងអស់​។ អ្នក​កើត​ឆ្នាំ​នេះ ធាតុមាស​ក្នុង​កែវចរណៃ មានយស​ស័ក្តិ​ឧត្តុង្គឧត្តម​ខ្ពង់ខ្ពស់ និង​បានជា​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​។ ពណ៌​នៃ​លាភ​សំណាង ពណ៌​លឿង​, លេខ​នៃ​លាភ​សំណាង លេខ​៩ ។ ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន លុយកាក់​ចូល​មក​កប​ប្រសើរ​។ រីឯ​សម្ព័ន្ធភាព​ស្នេហា បុរស​ស្ត្រី​មាន​តែ​ការ​ស្រស់ស្រាយ​រកគ្នា​កាន់តែ​ខ្លាំង​ប្រពៃ​ណាស់ ។

ឆ្នាំកុរ រាសី​ឡើង​ខ្ពស់ត្រដែត cmt $១៤៤ លេខ​នាំ​សំណាង ៧៧ នៅ​ថ្ងៃនេះ​ដួង​រាសី​លោក​អ្នក​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ជា​ឱកាសល្អ​ក្នុង​ការ​សម្រេចចិត្ត ចរចា ឬ​ធ្វើ​កិច្ចសន្យា និង​ការ​ផ្លាស់​ប្តូរ​ការងារ​អ្វីមួយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទី​ជិត​ឆ្ងាយ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​ច្រើន​។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​មាន​តែ​ក្រុម​មនុស្ស​ល្អ​ជួយ​ជ្រោមជ្រែង ជួយ​យកអាសា និង​គាំពារ​ជា​និច្ច​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ការ​ស្រុះស្រួល​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​ណាស់ ។