ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ខ្មែរ​បាន​ប្ដី​ថៃ​ត្រូវ​ឆ្នោតជាតិ​៦​លាន​បាត​ ប្រញាប់​ទៅ​ប្ដឹង​តម្រួត​ដោយសារ​ប្ដី

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ខ្មែរ​ម្នាក់​រាសី​ខ្ពស់​ត្រូវ​រង្វាន់​ទី​១​ឆ្នោតជាតិ​៦​លាន​បាត​ប្រញាប់​ទៅ​ចុះបញ្ជី​ប្រចាំ​ថ្ងៃ​នៅ​ការិយាល័យ​នគ​បាល ខេត្ត​រះ​យ៉ង ក្រោយ​ពី​ស្វាមី​ដណ្ដើម​ឲ្យ​ដាក់​នាមត្រកូល​របស់​ខ្លួន ក្រោយ​ពី​ដឹង​ថា ប្រពន្ធ​ត្រូវ​ឆ្នោត​ធ្វើ​ឲ្យ​ឈ្លោះប្រកែក​គ្នា​ព្រោះ​ខ្លា​ឱប​លុយ​តែឯង ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ក្នុងស្រុក​ថៃ ។…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ខ្មែរ​ម្នាក់​រាសី​ខ្ពស់​ត្រូវ​រង្វាន់​ទី​១​ឆ្នោតជាតិ​៦​លាន​បាត​ប្រញាប់​ទៅ​ចុះបញ្ជី​ប្រចាំ​ថ្ងៃ​នៅ​ការិយាល័យ​នគ​បាល ខេត្ត​រះ​យ៉ង ក្រោយ​ពី​ស្វាមី​ដណ្ដើម​ឲ្យ​ដាក់​នាមត្រកូល​របស់​ខ្លួន ក្រោយ​ពី​ដឹង​ថា ប្រពន្ធ​ត្រូវ​ឆ្នោត​ធ្វើ​ឲ្យ​ឈ្លោះប្រកែក​គ្នា​ព្រោះ​ខ្លា​ឱប​លុយ​តែឯង ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ក្នុងស្រុក​ថៃ ។

កាលពី​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៨ លោក​អនុសេនីយ៍ឯក ថេ​ប ឆា​រី អធិការរង​តម្រួត​ស្រុក​រះ​យ៉ង ខេត្ត​រះ​យ៉ង បាន​ទទួល​ពាក្យបណ្ដឹង​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ហ៊ី​ន សង អាយុ​៣៨​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​ជា​មេផ្ទះ ធ្វើ​ដំណើរ​មក​រួម​ជាមួយ​ស្វា​ម៉ី​ឈ្មោះ ផៃ​ធូ​ន ថង​ឌែ​ង អាយុ​៣៩​ឆ្នាំ ជនជាតិ​ថៃ មានមុខរ​បរជា​សន្តិសុខ​របស់​ក្រុមហ៊ុន​ផ្សារ​ដែក និង​កូនស្រី​ដើម្បី​ចុះ​ក្នុង​បញ្ជី​ប្រចាំ​ថ្ងៃ ក្រោយ​ពី​ត្រូវ​ឆ្នោត​រង្វាន់​ទី​១ ចំនួន​៦​លាន​បាត ។

ស្ត្រី​ឈ្មោះ ហ៊ី​ន សង បាន​ឲ្យ​ដឹង​ថា មុន​៥​ថ្ងៃ​នៃ​ការ​ចេញ​ឆ្នោតជាតិ​បាន​ទៅ​ទិញ​របស់របរ​នៅ​ហាង ស៊ែ​ង​ថង ស៊ុប​ពើ​ម៉ា​ឃី​ត នៅ​ទីរួមខេត្ត​រះ​យ៉ង ដោយ​ទៅ​ទាំង​គ្រួសារ​ក្រោយ​ពី​ទិញ​របស់របរ​រួច​ហើយ​ឃើញ​អ្នកលក់​ឆ្នោតជាតិ​នៅ​មុខ​ផ្លូវ​ចេញ​ឃើញ​ថា នៅ​ខាងលើ​គេ​មាន​សន្លឹក​ឆ្នោត ជាប់​គ្នា​៣​សន្លឹក​ទើប​ហែក​យក​១​សន្លឹក​ដាក់​ចូល​ក្នុង​កាបូប​លុយ​រួច​ក៏​ត្រឡប់​ទៅ​ផ្ទះ ។

រហូត​ដល់​ថ្ងៃ​ចេញ​ឆ្នោត​បាន​បើក​ទូរទស្សន៍​ថៃ ប៉ុស្តិ៍​៣២ មើល​ដើម្បី​ផ្ទៀងផ្ទាត់ និង​តាមដាន​ការ​ចេញ​ឆ្នោត​នៅ​ពេល​ប្រកាស​រង្វាន់​ទី​១ លេខ​ដែល​ចេញ​មក​គឺ​ត្រូវ​ជាមួយ​លេខ​ដែល​ទិញ​មុខ​ហាង សប្បាយចិត្ត​ណាស់​ប្រញាប់​ខ​ល​ទូរស័ព្ទ​ប្រាប់​ស្វា​ម៉ី ហើយ​ស្វា​ម៉ី​ក៏​មក​ទទួល​ត្រឡប់​ទៅ​ផ្ទះ​យក​មក​មើល​ដោយ​មិន​រង់ចាំ​យូរ​ក៏​ដាក់​ឈ្មោះ​របស់​ស្វា​ម៉ី​ភ្លាម​ៗ ទើប​សួរ​ថា «​ខ្លួន​ក៏​មាន​ប៉ា​ស្ព័​រ ហេតុ​អី​បានជា​សរសេរ​ឈ្មោះ​ចូល​ទៅ​បែប​នេះ?​» ទើប​ធ្វើ​ឲ្យ​ឈ្លោះប្រកែក​គ្នា ។

ក្រោយមក​ស្ត្រី​រូប​នោះ​បាន​ប្រាប់​ស្វា​ម៉ី​ថា «​ព្រឹក​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៨ នឹង​ទៅ​ប្ដឹង​តម្រួត នឹង​ដាក់​ឈ្មោះ​ខ្លួនឯង​ជា​អ្នកទិញ​ឆ្នោត ដោយ​មិន​ទុកចិត្ត​ស្វា​ម៉ី ព្រមទាំង​ប្រាប់​សមត្ថកិច្ច​នគ​បាល​ថា ថ្ងៃ​ទី​០៣ ខែកញ្ញា នឹង​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​ឯ​ស្ថាប័ន​ឆ្នោតជាតិ ក្រោយ​ពី​បើក​លុយ​៦​លាន​បាត​បាន​ហើយនឹង​ប្រញាប់​យក​លុយ​បញ្ចូល​ក្នុង​ប​ញ្ជូ​ធនាគារ​ខ្លួនឯង​ភ្លាម​ៗ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ