ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ដីកា​រហើយ​ជន​ដែល​ឆក់​យក​ជីវិត​ក្មេង​ប្រុស​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់​របួស

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨ លោក គឹ​ម រ​ត្ន័​ណា​រិ​ន អនុប្រធាន និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​អ្នក​បើក​ម៉ូតូ​បុក​ក្មេង​ប្រុស​ស្លាប់​ម្នាក់…

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨ លោក គឹ​ម រ​ត្ន័​ណា​រិ​ន អនុប្រធាន និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​អ្នក​បើក​ម៉ូតូ​បុក​ក្មេង​ប្រុស​ស្លាប់​ម្នាក់ និង​របួស​ក្មេង​ស្រី​ម្នាក់​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជារ មិន​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច បណ្តាល​អោយ​ស្លាប់​អ្នក​ដទៃ​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៨ តាម​មាត្រា​៨៥ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ។ បទល្មើស​នេះ​កំណត់​ផ្តន្ទាទោស​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​១៥​លាន​រៀល ។

ជន​ត្រូវ​ចោទ​មានឈ្មោះ ផូ សុខ​មាន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូន​ម៉ា​ន់ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ចំណែក​ជន​រង​គ្រោះ យុំ ប៊ុ​ន​ណា ភេទ​ប្រុស អាយុ​៥​ឆ្នាំ និង​ឈ្មោះ ហ៊ីង យាំង​គី​ម ភេទ​ស្រី អាយុ​៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ ត្រពាំង​ឈូក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

តាម​ប្រភព​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា នៅ​ថ្ងៃខែ​ឆ្នាំ និង​វេលា​ម៉ោង​កើតហេតុ​ខាងលើ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១AS-៥២៧៣ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ផូ សុខ​មាន បាន​បើក​ម៉ូតូ​មក​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាង​លិច លុះ​បើក​ដល់​ចំណុច​កើតហេតុ​ខាងលើ ​(​មុខ​ផ្ទះ​ក្មេង​រង​គ្រោះ​)​ មាន​ក្មេង​ប្រុសជិះ​កង់​ឈ្មោះ យុំ ប៊ុ​ន​ណា ឌុ​ម​ក្មេង​ស្រី​ឈ្មោះ ហ៊ីង យាំង​គី​ម អាយុ​​៤​ឆ្នាំ ចេញពី​ដី​ឡូត៍​ក្នុងផ្ទះ​របស់​ខ្លួន​មក​ផ្លូវលំ​មុខ​ផ្ទះ​ចំ​ពីមុខ​ម៉ូតូ​បណ្ដាល​អោយ​ម៉ូតូ​កៀរ​បោក​ដួល​ផ្ទប់​នឹង​បង្គោលរបង​ផ្ទះ​ខាងត្បូង​ផ្លូវ​តែ​ម្តង ធ្វើ​ឱ្យ​បោក​ត្រូវ​ក្បាល ក្រុម​គ្រួរ​សារបាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ