ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូកព្រៃ​កូនកាត់​នេះ​ឆ្លាត​ពេក ដល់​ថ្នាក់​ម្ចាស់​ថែ​ជាង​មនុស្ស​ទៀត

5 ឆ្នាំ មុន

សារព័ត៌មាន​ថៃ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ជ្រូកព្រៃ​ពូជ​បង្កាត់​មួយ​ក្បាល​ដ៏​សែន​ចេះ មាន​ច​រិ​ក​គួរ​ឲ្យ​ស្រឡាញ់​រស់នៅ​ជាមួយ​មនុស្ស នៅ​ស្រុក​ឡាំ​ថាប់ ខេត្ត​ក្រា​ប៊ី ប្រទេស​ថៃ ដោយ​ម្ចាស់ផ្ទះ​ជា​ចៅសង្កាត់​រង ។ ជ្រូក​នោះ​ឈ្មោះ​«​ចេកអំបូង​»…

សារព័ត៌មាន​ថៃ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ជ្រូកព្រៃ​ពូជ​បង្កាត់​មួយ​ក្បាល​ដ៏​សែន​ចេះ មាន​ច​រិ​ក​គួរ​ឲ្យ​ស្រឡាញ់​រស់នៅ​ជាមួយ​មនុស្ស នៅ​ស្រុក​ឡាំ​ថាប់ ខេត្ត​ក្រា​ប៊ី ប្រទេស​ថៃ ដោយ​ម្ចាស់ផ្ទះ​ជា​ចៅសង្កាត់​រង ។

ជ្រូក​នោះ​ឈ្មោះ​«​ចេកអំបូង​» អាយុ​១​ឆ្នាំ​ ព្រោះ​ចេក​ជា​ចំណី​ដ៏​ឆ្ងាញ់​របស់​វា ។ ក្រៅពី​នេះ​ក៏​ជា​ជ្រូក​បង្កើត​នូវ​ភាព​ចម្លែក​ដល់​ពលរដ្ឋ​ទូទៅ ជា​សត្វ​ចូល​ចិត្ត​ផឹក​ទឹកដោះគោ ផ្លែ​ឈើ សាច់ ពិសេស​ចូល​ចិត្ត​មាន់​អាំង បាយដំណើប​ និង​ផឹក​តែ អ្វី​ដែល​មនុស្ស​ទទួលទាន​បាន វា​សុី​បាន​ទាំងអស់ ។

ម្ចាស់​បញ្ជាក់​ថា ជ្រូក​«​ចេកអំបូង​»​នេះ មាន​លក្ខណៈ​ពិសេស​ជាង​ជ្រូក​ទូទៅ ព្រោះ​ជា​សត្វ​សែន​ចេះ ប្រាប់​ឲ្យ​ថើប​វា​ក៏​ថើប វា​ស្រឡាញ់​ម្ចាស់ ពិសេស​សមាជិក​នៅ​ក្នុងផ្ទះ​។ នៅ​ពេល​ណា​មាន​អ្នក​ចម្លែក​ចូល​វា​នៅ​រង់ចាំ​ឃ្លាំមើល​គ្រប់ពេល ប្រសិនបើ​ចូល​ទៅ​ក្បែរ​ម្ចាស់​វា​ក៏​ដេញ​ខាំ ដោយសារ​តែ​បារម្ភ និង​នៅ​ពេល​ជិះ​ក្នុង​រថយន្ត​វា​ក៏​អង្គុយ​នៅ​លើ​ពូក ពេលដេក​ក៏​ដេក​នៅ​ក្នុងផ្ទះ​ដោយ​មាន​កន្លែងដេក​ត្រឹមត្រូវ ។

ពិសេស​ជាង​នេះ​នៅ​ពេល​ល្ងាច​វា​បាន​ចូល​ក្នុង​បន្ទប់ទឹក​ដើម្បី​ងូតទឹក និង​ម្ចាស់​ដុស​ខ្លួន​ឲ្យ ។ ក្រោយ​ពី​ងូតទឹក​រួច​ក៏​ជូត​ខ្លួន និង​លាបម្សៅ​ចូល​ដេក ប្រសិនបើ​មិន​បាន​ងូតទឹក​ក៏​មិន​ព្រម​ដេក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ