ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​អត់នឹកស្មានដល់…​កម្មករសំណង់ស្លា.ប់៤ និងរបួសធ្ងន់១

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កម្មករ​សំណង់​៤​នាក់​ស្លាប់ និង​ម្នាក់​រង​របួសធ្ងន់ ហើយ ត្រូវ​គេ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ក្រោយ​ពួក​គេ​ទាំងនោះ​ជិះ​ខ្សែ​រ៉​ត​យោង​ពី​ក្រោម​ឡើង​ទៅ​ជាន់​ទី​១២ ដើម្បី​ធ្វើ​ការងារ លុះ​កំពុង​តែ​យោង​ឡើង​ទៅ​ដល់​ជាន់​ទី​៧…

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កម្មករ​សំណង់​៤​នាក់​ស្លាប់ និង​ម្នាក់​រង​របួសធ្ងន់ ហើយ
ត្រូវ​គេ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ក្រោយ​ពួក​គេ​ទាំងនោះ​ជិះ​ខ្សែ​រ៉​ត​យោង​ពី​ក្រោម​ឡើង​ទៅ​ជាន់​ទី​១២ ដើម្បី​ធ្វើ​ការងារ លុះ​កំពុង​តែ​យោង​ឡើង​ទៅ​ដល់​ជាន់​ទី​៧ ស្រាប់តែ​ដាច់
ខ្សែ​រ៉​ត​ធ្លាក់​ចុះ​ដី​វិញ​បុក​ជាមួយនឹង​ដែក​ខាងក្រោម​យ៉ាង​រន្ធត់​តែ​ម្តង ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ កញ្ញា នេះ ស្ថិត​នៅ​ចំណុច​ជាប់​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ពី​សមត្ថកិច្ច​ថា ជំហាន​ដំបូង​គេ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​នោះ​ទេ ដោយ​ជន​រង​គ្រោះ​ទី​១-​មានឈ្មោះ ថោ​ន កក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​ស្លាប់​) ២-​ឈ្មោះ​បូ​រី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​ស្លាប់​) ៣. ឈ្មោះ​ប្រាក់ ខឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​ស្លាប​) ទី​៤-​ឈ្មោះ លឹ​ម វែង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​ស្លាប់​) និង​ទី​៥-​ឈ្មោះ តន អាយុ​៣២​ឆ្នាំ រង​របួសធ្ងន់ ទាំងអស់​គ្នា​ស្នាក់​នៅ​បណ្តោះអាសន្ន​កន្លែង​កើតហេតុ​ខាងលើ ។

បើ​តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​ថា គេ​ឃើញ​កម្មករ​សំណង់​ទាំងនោះ បាន​ឡើង​ជិះ​កន្ត្រក​យោង​ដូច​សព្វមួយដង លុះ​កំពុង​តែ​យោង​ឡើង​សុខ​ៗ ដល់​ជាន់​ទី​៧ ស្រាប់តែ​ដាច់​ខ្សែ​រ៉​ត ធ្លាក់​ចុះ​មក​ដី​វិញ​យ៉ាង​ពេញ​ទំហឹង បណ្តាល​ឱ្យ​បុក​ប៉ះ​ចំ​នឹង​ដែក​នៅ​ខាងក្រោម ធ្វើ​ឱ្យ​អ្នកខ្លះ​បាក់​ដៃជើង និង​ក​.​ស្លាប់​ភ្លាម​ៗ​ចំនួន​៣​នាក់ និង​រង​របួសធ្ងន់​២​នាក់ លុះ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ក៏​បាន​ស្លាប់​បន្ថែម​ម្នាក់​ទៀត និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ត្រូវ​បាន​គ្រូពេទ្យ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ