គូស្នេហ៍១គូត្រូវបានតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន
- កណ្តាល
ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី០៣ កញ្ញា ២០១៨ លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកណ្តាល…
ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី០៣ កញ្ញា ២០១៨ លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកណ្តាល…
ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី០៣ កញ្ញា ២០១៨ លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនគូស្នេហ៍មួយគូ ដែលកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ប្រព្រឹត្តនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាម៉ោង១ និង៥៥រសៀល តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនត្រូវចោទទី០១ឈ្មោះ ឌី ហៀង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់គុយទាវ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល, ទី០២ឈ្មោះ សុង រដ្ឋ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះធំ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល។ បើតាមកម្លាំងអាវុធហត្ថក្រុងតាខ្មៅបានឲ្យដឹងថា មុនពេលកើតហេតុ បានដឹកនាំកម្លាំងដោយមេបញ្ជាក្រុង និងកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន និងមេភូមិព្រែកឫស្សី។
ដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បន្ទាប់ពីមានប្រជាពលរដ្ឋបានទូរស័ព្ទ ផ្តល់ព័ត៌មានមកមេបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅថា មានអ្នកប្រើប្រាស់ និងចែក ចាយនូវសារធាតុញៀននៅចំណុចខាងលើ។ ក្រោយពីបានព័ត៌មានកម្លាំងកងរាជអាវុធហត្ថក្រុង និងខេត្ត បានចុះប្រតិបត្តិការបង្ក្រាបបានគូស្នេហ៍មួយគូ ថ្នាំញៀន១៥កញ្ចប់ តូច១៣កញ្ចប់ ធំ០២កញ្ចប់ រួមនឹងវត្ដុតាងមួយចំនួនទៀត៕
ចែករំលែកព័តមាននេះ