ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

 ឈរនិយាយ​លេង​សោះ ស្រាប់តែ​​ទូរស័ព្ទ​ហៅបក្ខពួក​…ត្រូវជាប់​ខ្នោះទាំងអស់​

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​ដែល​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​មួយគ្រឿង​ពី​ជន​រង​គ្រោះ​ហើយ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ​បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន​។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​១១…

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​ដែល​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​មួយគ្រឿង​ពី​ជន​រង​គ្រោះ​ហើយ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ​បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន​។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​១១ ក្នុងភូមិ​២៥ ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំ​ឪ ។

ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​ហេង សិលា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ២-​ឈ្មោះ​ផូ សម្បត្តិ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ភូមិ​ត្រពាំង​ឈូក ឃុំ​មាន​រិ​ទ្ធិ ស្រុក​ដងទង់ ខេត្តកំពត ៣-​ឈ្មោះ​ប៉ាង ព្រលឹង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ភូមិ​តេ​ជោ​អង្កាញ់ ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត និង​៤-​ឈ្មោះ​ផូ ស្រី​ម៉ៅ ភេទ​ស្រី អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​មាន​រិ​ទ្ធិ ស្រុក​ដងទង់​ខេត្តកំពត​។

សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​ម៉ូតូ​ចំនួន​២​គ្រឿង​រួម​មាន ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​C125 ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ ១E-២២៤១ ជា​របស់​ជន​រង​គ្រោះ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក RaptorDream ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ គ្មាន​ស្លាក​លេខ ជា​មធ្យោបាយ​ប្រព្រឹត្តិ​បទល្មើស​ក្នុង​សកម្មភាព​ប្លន់​ជា​របស់​ជនសង្ស័យ ។

លោក​វរសេនីយ៍ត្រី​សេង ម៉ិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ទទួល​ផែន​ព្រហ្មទណ្ឌ ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ស្គាល់​ជនសង្ស័យ​ជា​មេខ្លោង​ឈ្មោះ សិលា ដោយ​បាន​ឈរ​និយាយ​គ្នា​លេង​ធម្មតា ត្រង់​ឡូ​ត៍​កៅស៊ូ​០៣A ភូមិ​១៤ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ហើយ​ជនសង្ស័យ​ម្នាក់​នេះ​បាន​ទូរស័ព្ទ​ហៅ​បក្ខពួក​២​នាក់​ទៀត​ជិះ​ម៉ូតូ​១​គ្រឿង​មក​ដល់ រួច​ក៏​វាយ​លើ​ជន​រង​គ្រោះ​យ៉ាង​ចាស់ដៃ បន្ទាប់​មក​ក្រុម​ជនសង្ស័យ​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​C125 ដែលជា​របស់​ជន​​រង​គ្រោះ​ជិះ​គេចខ្លួន​ចេញ​ទៅ​បាត់​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ទី​២​កញ្ញា ២០១៨ ។

លោក​អធិការរង​ប្រាប់​បន្ត​ថា ក្រុម​ជនសង្ស័យ​មួយ​ក្រុម​នេះ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Raptor Dream ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ជា​អ្នក​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​បើក​គេច​តាម​ចំការ​កៅស៊ូ​ទៅ​ដល់​ព្រំប្រទល់​ស្រុក​កោះសូទិន ខេត្តកំពង់ចាម តែ​ដោយសារ​ខ្លាច​សមត្ថកិច្ច​ស្ទាក់​នៅ​ខាង​មុខ ក៏​នាំ​គ្នា​ជិះ​ត្រឡប់​មក​ក្រោយ​វិញ លុះ​មក​ដល់​ត្រង់​ចំណុច​ភូមិ​២៥ ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ ក៏​ត្រូវ​បានក​ម្លាំ​សមត្ថកិច្ច​ស្ទាក់​ចាប់ខ្លួន​បាន​ទាំ​៤​នាក់​ដោយ​ដកហូត​បាន​ម៉ូតូ​២​គ្រឿង​តែ​ម្តង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​ជា​មេ​ក្លោ​ង​ឈ្មោះ​សិលា កាលពីមុន​ធ្លាប់​រស់នៅ​ភូមិ​ស្រុក​កើតហេតុ​ខាងលើ ក្រោយមក​បាន​យកប្រពន្ធ​នៅ​ខេត្តកំពត និង​រស់នៅ​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​ខេត្ត​ផ្សេង​ទៀត​ផង​ដែរ​។ នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ក្រុម​ជនសង្ស័យ​ទាំងនេះ​បាន​រៀបចំ​គម្រោង​ដើម្បី​ប្លន់​ម៉ូតូ​នៅ​កន្លែង​ស្ងាត់​ក្នុង​ចំការ​កៅស៊ូ គោលបំណង​ដំបូង​រក​ជួប​អ្នក​ស្គាល់ឈ្មោះ​ស្នា ដើម្បី​ប្លន់​ដែរ តែ​បែរជា​មក​ជួប​ជន​រង​គ្រោះ​ខាងលើ ហើយ​ក៏​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​តែ​ម្តង ។

បច្ចុប្បន្ន ម៉ូតូ​​ត្រូវបានប្រគល់​ជូន​ម្ចាស់​ដែលជា​ជនរងគ្រោះវិញ​ផងដែរ ហើយ​ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ឱ្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ