ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​ន់ វ​ល័​ក្ខ ខឹង​អ្នក​ថា នាង​ហ៊ឺហា​ដោយសារ​ប្រុស​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា​វ៉ា​ន់ វ​ល័​ក្ខ បាន​បដិសេធ ភ្លាម​ៗ​ជុំវិញ​ព័ត៌មាន​ដែល​ដាក់​​ការ​សង្ស័យ​ថា បុរស​អ្នកមាន​ម្នាក់​ជា​អ្នក​ចាំ​ទំនុកបម្រុង​ចំពោះ​ភាព​ហ៊ឺហា​របស់​នាង។ ការ​បដិសេធ​របស់​តារា​សម្តែង​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សារព័ត៌​មាននៅ​ក្នុង​ស្រុក​មួយ​ចុះ​ផ្សាយ​ការ​បង្ហើប​ពី​ប្រភព​ក្រៅផ្លូវការ​ថា បុរស​មា្ន​ក់​ដែល​មាន​ឋានៈ​ធំ និង​សម្បូរ​ប្រាក់​ចាំ​ជួយ​ទំនុកបម្រុង…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា​វ៉ា​ន់ វ​ល័​ក្ខ បាន​បដិសេធ ភ្លាម​ៗ​ជុំវិញ​ព័ត៌មាន​ដែល​ដាក់​​ការ​សង្ស័យ​ថា បុរស​អ្នកមាន​ម្នាក់​ជា​អ្នក​ចាំ​ទំនុកបម្រុង​ចំពោះ​ភាព​ហ៊ឺហា​របស់​នាង។ ការ​បដិសេធ​របស់​តារា​សម្តែង​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សារព័ត៌​មាននៅ​ក្នុង​ស្រុក​មួយ​ចុះ​ផ្សាយ​ការ​បង្ហើប​ពី​ប្រភព​ក្រៅផ្លូវការ​ថា បុរស​មា្ន​ក់​ដែល​មាន​ឋានៈ​ធំ និង​សម្បូរ​ប្រាក់​ចាំ​ជួយ​ទំនុកបម្រុង ។

សារព័ត៌មាន​នោះ​បាន​លើក​ឡើង កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា បុរស​រូប​នោះ​បាន​ចំណាយ​​ប្រាក់​ជា​ច្រើន​ដើម្បី​ឲ្យ​វ៉ា​ន់ វ​ល័​ក្ខ មាន​ភាព​ហ៊ឺហា​ដូច​សព្វ​ថ្ងៃនេះ ។ ភាព​ហ៊ឺហា​ជាមួយ​ការ​នៅ​ខុន​ដូ ជាមួយ​រថយន្ត​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ និង​ដីធ្លី​ពីរ​បី​កន្លែង​នោះ គឺ​មិន​អាច​បាន​មក​ដោយ​លុយ​ពី​ការងារ​សិល្បៈ​របស់​នាង​ទាំងស្រុង​នោះ​ឡើយ ពោល​ប្រាកដជា​មាន​បុរស​អ្នកមាន​ម្នាក់​ជា​អ្នក​ឧបត្ថម្ភ​ពីក្រោយ​ជា​មិន​ខាន ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ វ៉ា​ន់ វ​ល័​ក្ខ បាន​បដិសេធ​ចោល​ទាំងស្រុង និង​បាន​ចាត់​ទុក​សម្ភារ​​ដែល​នាង​កំពុង​តែ​ប្រើប្រាស់​សព្វថ្ងៃ​នេះ​គឺ​បាន​មក​ពី​កម្លាំង​ញើស​ឈាម​របស់​នាង​សុទ្ធសាធ ។ វ៉ា​ន់ វ​ល័​ក្ខ បាន​បង្ហោះ​សារ​ឆ្លើយ​តប​ព័ត៌មាន​នោះ​ថា «​តើ​ឲ្យ​ខ្ញុំ​និយាយ​ប៉ុន្មាន​ដង​ទៀត ថា​ខ្ញុំ​គ្មាន​អ្នក​ជួយ​ទំនុកបម្រុង ឬ​នៅ​ពីក្រោយ​អី​ទេ រីឯ​គូស្នេហ៍​អី​គេ​ហ្នឹង​ក៏​គ្មាន​ដែរ ។

ខ្ញុំ​សូម​ប្រាប់​ថា របស់​ដែល​ខ្ញុំ​មាន​រាល់​ថ្ងៃនេះ​ជា​កម្លាំង​ញើស​ឈាម​របស់ខ្ញុំ ហើយ​របស់​ទាំងនេះ​មិនមែន​សន្សំ​មួយ​ថ្ងៃ​ពីរ​បាន​ណា គឺ​ខ្ញុំ​សន្សំ​រាប់​ឆ្នាំ​ទើប​សល់​ប៉ុណ្ណឹង​»​។

វ៉ា​ន់ វ​ល័​ក្ខ បាន​ស្នើ​សុំ​ឲ្យ​មានការ​កែប្រែ​នូវ​ព័ត៌មាន​ដែល​បាន​ផ្សាយ​នោះ ដ្បិត​វា​អាច​ខូច​ឈ្មោះ​នាង ។

វ៉ា​ន់ វ​ល័​ក្ខ ដែល​ជានា​រី​មក​ពី​ជនបទ មាន​ជីវភាព​ក្រីក្រ​លំបាក​ម្នាក់ បាន​វិ​វ​ឌ្ឍ​ខ្លួន​ពី​អ្នក​លក់​​ទឹកអំពៅ ទៅ​ជា​តារា​សម្តែង​ដ៏​ល្បី និង​មាន​ប្រជាប្រិយភាព​ម្នាក់ ដោយសារ​ទេព​កោសល្យ រួម​ជាមួយនឹង​សម្រស់​ពី​ធម្មជាតិ​ផង​នោះ ខណៈ​សព្វថ្ងៃ នាង​កំពុង​តែ​ត្រូវ​បាន​ទស្សនិកជន​ជា​ច្រើន​គាំទ្រ និង​មាន​ភាព​មមាញឹក​ខ្លាំង​នឹង​ការងារ​សិល្បៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ