ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី! លោកកូនសុំមិន​បាន ទាញ​ពូថៅ​ដេញ​កា.ប់​ម្តាយ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​​ម្នាក់​សង្ស័យ​ញៀន​ថ្នាំ លុះ​សុំ​លុយ​ម្តាយ​មិន​បាន​ក៏​ទាញ​យក​ពូថៅ​កាប់​បំបែក​ទូកញ្ចក់ និង​ទ្វារផ្ទះ បណ្តាល​ឱ្យ​រង​ការ​ខូចខាត ហើយ​ត្រូវ​ម្តាយ​ប្តឹង​នគរបាល​ឱ្យ​ចាប់​ឃាត់ខ្លួន​បញ្ជូន ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​២​រសៀល…

ខេត្ត​ប៉ៃលិន ៖ បុរស​​ម្នាក់​សង្ស័យ​ញៀន​ថ្នាំ លុះ​សុំ​លុយ​ម្តាយ​មិន​បាន​ក៏​ទាញ​យក​ពូថៅ​កាប់​បំបែក​ទូកញ្ចក់ និង​ទ្វារផ្ទះ បណ្តាល​ឱ្យ​រង​ការ​ខូចខាត ហើយ​ត្រូវ​ម្តាយ​ប្តឹង​នគរបាល​ឱ្យ​ចាប់​ឃាត់ខ្លួន​បញ្ជូន ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​លោក រី ដា​រា អធិការរង​នគរបាល​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា ជន​បង្កហេតុ​ខាងលើ​ឈ្មោះ គឹ​ម មិថុនា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន ទើបតែ​ត្រឡប់​មក​ពី​រស់នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ទៅ​ស្នាក់​នៅ​ជាមួយ​ម្តាយ​បាន​មួយ​រយ​:​ពេល​ខ្លី ។

ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ សុទ្ធ ញី ភេទ​ស្រី អាយុ​៦៧​ឆ្នាំ ត្រូវជា​ម្ដាយ ជា​កសិករ អ្នក​ទាំង​ពីរ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។

លោក​បន្ត​ទៀត​ថា ក្នុង​ករណី​នេះ បណ្ដាល​ឲ្យ​ខូចខាត​សម្ភារៈ​មួយ​ចំនួន​ដូច​ជា បែក​ទូកញ្ចក់​អស់​ចំនួន​២​គ្រឿង ខូច​ទ្វារ​បន្ទប់​១ ដោយ​នគរបាល​ដកហូត​បាន​ពូថៅ​បាន​១​ដើម ដែល​ជន​បង្ក​ប្រើ​ក្នុង​ករណី​ខាងលើ ។

លោក​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​កំ​រៀង​មក ស្នាក់​នៅ​ជាមួយ​ម្តាយ ហើយ​មិន​ជួយ​ធ្វើ​ការងារ​អ្វី​នោះ​ទេ គិតតែ​ពី​សុំ​លុយ​ម្តាយ​យក​ទៅ​ចាយ​បំផ្លាញ ដោយ​គេ​សង្ស័យ​ថា​យក​ទៅ​ទិញ​គ្រឿងញៀន​ដើម្បី​ប្រើប្រាស់ លុះ​ថ្ងៃ​កើតហេតុ ជនសង្ស័យ​បាន​សុំ​លុយ​ម្តាយ​មិន​បាន ក៏​កើត​ចិត្ត​ខឹងសម្បារ​រួច​ក៏​ជេរ​បញ្ចោរ និង​ទាញ​ពូ​ថៅ​ដេញ​កាប់ ធ្វើ​ឱ្យ​ម្តាយ​ភ័យ​ក៏​រត់គេច​ខ្លួន ។ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ជនសង្ស័យ​កាប់​បំបែក​ទូកញ្ចក់ និង​កាប់​ទ្វារផ្ទះ​រង​ការ​ខូចខាត​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ឱ្យ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ