ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ថៃ​ម្នាក់​សរសេរ​លិខិត​ផ្តាំផ្ញើ​ប្រពន្ធ​ហើយ​ទើប​ដាច់​ចិត្ត​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ថៃ​ម្នាក់​គេ ប្រទះ​ឃើញ​ចង​.​ក​ស្លាប់​លើ​ផ្ទះសំណាក់​មួយ​ក្នុងភូមិ​ក្បាលស្ពាន​០១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​មិនដឹង​ពី​មូល​ហេតុតែ​មាន​លិខិត​ផ្តាំផ្ញើ​ឲ្យ​លស់​ម៉ូតូ និង​លិខិតឆ្លងដែន​ផង​ដាក់បញ្ចាំ​គេ ។ ហេតុការណ៍​បង្ក​ភ្ញាក់ផ្អើល​នេះ កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ថៃ​ម្នាក់​គេ ប្រទះ​ឃើញ​ចង​.​ក​ស្លាប់​លើ​ផ្ទះសំណាក់​មួយ​ក្នុងភូមិ​ក្បាលស្ពាន​០១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​មិនដឹង​ពី​មូល​ហេតុតែ​មាន​លិខិត​ផ្តាំផ្ញើ​ឲ្យ​លស់​ម៉ូតូ និង​លិខិតឆ្លងដែន​ផង​ដាក់បញ្ចាំ​គេ ។ ហេតុការណ៍​បង្ក​ភ្ញាក់ផ្អើល​នេះ កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ កញ្ញា ។

ជន​រង​គ្រោះ​ខាងលើមានឈ្មោះ ភី រ៉ា​ផាត់​រតនៈ​ចាន់ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។


នគរបាល​ជំនាញ​ប្រាប់​តាម​ទូរស័ព្ទ​ថា ជន​រង​គ្រោះ​ចង​.​ក និង​ក្រ​ម៉ា​ទៅ​នឹង​ពិ​ដាន បន្ទប់​ហើយ​ថា មិនដឹង​ពី​មូលហេតុ​ពិតប្រាកដ​ទេ តែ​មាន​លិខិត​ផ្តាំផ្ញើ​ឲ្យ​ប្រពន្ធ​ជួយ​លស់​ម៉ូតូ និង​លិខិតឆ្លងដែន​ដែល​បញ្ចាំ​គេ​ផង និង​ជួយ​យក​សព​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ផង ។ តាម​ការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​របស់​គ្រូពេទ្យ​សមត្ថកិច្ច​ប្រាប់​ថា ជន​រង​គ្រោះ​ចង​.​ក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន ។

ក្រោយ​ត្រួតពិនិត្យ​សព និង​យក​ទៅ​តម្កល់​នៅ​វត្ត​ឃ​ស្ថា​រាម​ហៅ​វត្ត​ត្រាច ក្បែរ​ក្នុងភូមិ​កើតហេតុ​រង់ចាំ​ការ​សម្រេច​ពី​ស្ត្រី​ជា​ប្រពន្ធ ដែល​ពេល​នេះ​បាន​មក​ដល់​កន្លែង​កើតហេតុ​ហើយ ។ ដោយ​មាន​ទុក​លិខិត​ផ្តាំផ្ញើ​លើ​គ្រែ​មុន​ចង​.​ក សង្ស័យ​ដោយសារ​ជំពាក់​គេ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ