ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​អ្នក​ដាក់​ដាយ​នៅ​ប្រឡាយ​បង្ហៀរទឹក តែ​មិន​ទាន់​ឃើញ​មាន​អ្នក​បង្ក្រាប

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​បាន​រិះគន់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ពោធិ​តា​ហោ​ថា បាន​បើកដៃ​ឲ្យ​គេ​ដាក់​ដាយ​យក​ត្រី​នៅ​ក្នុង​ប្រឡាយ​ទ្វារ​ទឹកទន្លេ​វ៉ៃ​គោ សង្ស័យ​ថា ខ្សែ​អ្នកធំ​ហើយ​មើល ទៅ​ទើប​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​បែប​នេះ​។ សូ​ម្បី​តែ​មន្ត្រី​រដ្ឋបាល​ជលផល​ក៏​មិនឃើញ​មក​បង្ក្រាប​ដែរ រហូត​មក​ដល់​ថ្ងៃ​ទី​២ កញ្ញា…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​បាន​រិះគន់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ពោធិ​តា​ហោ​ថា បាន​បើកដៃ​ឲ្យ​គេ​ដាក់​ដាយ​យក​ត្រី​នៅ​ក្នុង​ប្រឡាយ​ទ្វារ​ទឹកទន្លេ​វ៉ៃ​គោ សង្ស័យ​ថា ខ្សែ​អ្នកធំ​ហើយ​មើល ទៅ​ទើប​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​បែប​នេះ​។ សូ​ម្បី​តែ​មន្ត្រី​រដ្ឋបាល​ជលផល​ក៏​មិនឃើញ​មក​បង្ក្រាប​ដែរ រហូត​មក​ដល់​ថ្ងៃ​ទី​២ កញ្ញា ២០១៨​នេះ​។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ពោធិ​តា​ហោ ក្រុង​ស្វាយ​រៀង បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​២​នាក់​បាន​យក​ដាយ​សំណាញ់​មក​ដាក់ នៅ​ក្នុង​ប្រឡាយ​បង្ហៀរទឹក ទន្លេ​វ៉ៃ​គោ ជាប់​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​ពោធិ​តា​ហោ​នេះ​រយៈពេល​ជិត​១០​ថ្ងៃ​មក​ហើយ​។ មិនឃើញ​សមត្ថកិច្ច​ណា មក​បង្ក្រាប​ឡើយ សង្ស័យ​ថា​ម្ចាស់​ដាយ​ចំនួន​២​គ្រឿង​នេះ​គឺជា​សាច់ញាតិ​អ្នកធំ​ហើយ​មើលទៅ ទើប​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​មក​ក្បែរ​បែប​នេះ​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី មន្ត្រី​រដ្ឋបាល​ជលផល​បាន​ទេ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២ កញ្ញា​នេះ​។ ហើយ​ប្រជាពលរដ្ឋ​បាន​រង់ចាំ​មើល​ថា តើ​ដល់​ពេល​ណា​ទើប​សមត្ថកិច្ច​ចុះ​មក​បង្ក្រាប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ