ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ម៉ុ​ច​ចំអក​ក្រសួង​វប្បធម៌​ថា «​ប្តី​នាង​ដុស​ឱ្យ​ហើយ មិនបាច់…»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​តារា​សម្តែង​អ្នក​នាង​ស្រី​ម៉ុ​ច បាន​ចំអក​ឲ្យ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ឲ្យ​ជួយ​ចេញថ្លៃ​សំបុត្រ​យន្តហោះ ប្រសិនបើ​មាន​បំណង​ចង់​ហៅ​នាង​ទៅ​ព្រមាន​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​នោះ ។ ការ​អះអាង​របស់​តួឯក​ស្រី​ក្នុង​បទ​«​ជីដូន​កាកី​»​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លេចលឺ​ព័ត៌មាន​ថា ក្រសួង​នឹង​ចាត់វិធានការ​កោះហៅ​តារា​ចូល​ចិត្ត​បង្ហាញ​ភាព​សិច​ស៊ី​ទៅ​ព្រមាន និង​ពិន័យ…

រាជធានី​ភ្នំពេញ​៖ អតីត​តារា​សម្តែង​អ្នក​នាង​ស្រី​ម៉ុ​ច បាន​ចំអក​ឲ្យ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ឲ្យ​ជួយ​ចេញថ្លៃ​សំបុត្រ​យន្តហោះ ប្រសិនបើ​មាន​បំណង​ចង់​ហៅ​នាង​ទៅ​ព្រមាន​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​នោះ ។

ការ​អះអាង​របស់​តួឯក​ស្រី​ក្នុង​បទ​«​ជីដូន​កាកី​»​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លេចលឺ​ព័ត៌មាន​ថា ក្រសួង​នឹង​ចាត់វិធានការ​កោះហៅ​តារា​ចូល​ចិត្ត​បង្ហាញ​ភាព​សិច​ស៊ី​ទៅ​ព្រមាន និង​ពិន័យ ។ អ្នក​នាង​ស្រី​ម៉ុ​ច បាន​សម្តែង​ការ​ហួសចិត្ត​ដោយ​ថា​នាង​មិនមែន​ជាតា​រា​ទៀត​ឡើយ ប៉ុន្តែ​នាង​យល់ព្រម​តាម​ការ​កោះហៅ​នេះ ប្រសិនបើ​ក្រសួង​ចេញថ្លៃ​យន្តហោះ​ឲ្យ​នាង​ជិះ​ពី​ប្រទេស​សិង្ហ​បុរី​មក​កម្ពុជា ។

ស្រី​ម៉ុ​ច​បាន​បង្ហោះ​សារ​បែប​ចំហ​ជុំវិញ​ចំណាត់ការ​របស់​ក្រសួង​ថា​« អនិច្ចា​ណាស់ ស្រុក​ខ្ញុំ អត់​ចង់​និយាយ ដដែល​ៗ ទេ ខ្ញុំ​និយាយ​ភាសា​ខ្មែរ​សោះ​ស្ដាប់​ខ្ញុំ​អត់​យល់ ថា​ខ្ញុំ​មិនមែន​ជាតា​រា​ទេ តែបើ​ចង់​ជួប​ណាស់​អត់​អី​ទេ​ជួយ​ចេញ​សំបុត្រ​យន្តហោះ​ឲ្យ​មក​ចាំ​ខ្ញុំ​ទៅ​លេង»​។

តែ​ពេល​នេះ​ខ្ញុំ​សុំ​អី​ម្យ៉ាង​មក​(​ស្រី​ម៉ុ​ច ឌឺ ដៀមដាម ទៅ​រឿង​ផ្សេង ទំនង​ពាក់ព័ន្ធ​រឿង​ល្ខោន​​ខោល​) ។ លោក​ឯកឧត្តម សូម​ជួយ​ធ្វើ​អ្វី​ម្យ៉ាង​ឲ្យ​ពួក​យើង​បាន​ស្ងប់​ផង ថា​ពួក​យើង​ជ្រួលច្របល់​យ៉ាងណា​អំពី​រឿង​នេះ ។ មើលទៅ​ថា​គេ​មិន​នៅ​ស្ងៀម​ដូច​យើង​ទេ គេ​ខំ​គ្រប់​មធ្យោបាយ ដើម្បី​យក​អ្វី​ដែល​គេ​ចង់បាន ។ នៅ​ស្ងៀម​ទាល់តែ​គេ​យក​បាត់​មែន ហើយ​ស្រែ​កថា​គេ​លួច ។

សាក​ទុក​លុយ​ចោល​មើល ថា​បាត់ ឬ​អត់ ? តែ​ទុក​ចោល​គេ​លួច​ហើយ ។ រឿង​វិ​ស​យ័​សិល្បៈ​គេ​វិញ​មិនបាច់​និយាយ ឯង​វិញ​នេះ​ក៏​មិន​បាន​នោះ​ក៏​មិន​បាន ហត់​ចិត្ត គេ​វិញ​បើ​ថា​សិច​ស៊ី​សឹង​ថា​ស្រាត មើល​រឿងកុន​ពួក​គេ​មើល​» ។

ស្រី​ម៉ុ​ច បន្ត​ថា​ខ្ញុំ​អត់​ចង់​និយាយ​ទេ​បើ​មិន​ប៉ះពាល់​ដល់​ឈ្មោះ​ខ្ញុំ កោះហៅ​ខ្ញុំ​ទៅ​ណា ដុស​អី ប្ដី​ខ្ញុំ​ដុស​ឲ្យ​ហើយ រឿង​អី​ខ្ញុំ​ឲ្យ​អ្នក​ដទៃ​មក​ដុស​ឲ្យ​ខ្ញុំ​ពិតមែនតែ​ស៊ិ​ច​ស៊ី តែ​មែន​ចិត្ត​ងាយ​ទេ​ណា សុំ​ជម្រាប »​។

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក​ថៃ នរៈ​សត្យា បាន​អះអាង​ប្រាប់​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក​ថា ចំពោះ​ចំណាត់ការ​នេះ​ក្រសួង​នៅ​តែ​យក​ចិត្ត​ទុក​ដាក់ និង​មិន​លើស​ពី​ស​ប្ដា​ហ៍​នេះ​ឡើយ ក្រសួង​នឹង​រាយការណ៍​ជូន​លទ្ធផល​សម្រេច ។

ប៉ុន្តែ​ត្រង់​ថា កំណត់​យក​ថ្ងៃ​ជាក់លាក់​ណា មិន​អាច​ប្រាប់​ជា​មុន​បាន​នោះ​ទេ ព្រោះ​អាច​មានការ​ផ្លាស់​ប្ដូរ ដែល​មិន​អាច​ទាយ​ទុក​បាន ។ ក្រសួង​នឹង​ដាក់​ពិន័យ​លើ​កញ្ញា​សេង សូ​ណា រីឯ​លោក​អ៊ែ​ន ឌី កញ្ញា​ពេជ្រ អា​វី​ហ្សា កញ្ញា​រតនៈ ពិសី និង​អ្នក​នាង ស្រី​ម៉ុ​ច ក្រសួង​​នឹង​ព្រមាន​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​ភាព​សិច​ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ