ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ផ្អើល​ភ្លូកទឹកភ្លូក​ដី​ប្រទះ​ឃើញ​រូបសំណាក​ព្រះ​នាង​លីវ យី តាមពិ​តគឺ​​ជា​​​… (មានវីដេអូ)

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ រូបសំណាក​ព្រះ​នាង លីវ យី ជា​ស្ដេច​ស្រី​មុនគេ​បង្អស់​ដែល​បាន​សោយរាជ្យ​នៅ​នគរ​គោក​ធ្លក​ឬ​ប្រទេស​កម្ពុជា ត្រូវ​បាន​អ្នក​ភូមិ​អូ​ពោ​ធិ ឃុំ​សំបួរ ស្រុក​ទ្រាំង​ខេត្តតាកែវ ប្រទះ​ឃើញ​លេច​រូបរាង​ឡើង​នៅ​ក្នុង​ព្រៃ​នៅ​ក្រោយ​ផ្ទះ​របស់​គាត់​កាលពី​ថ្ងៃ​សុក្រ…

ខេត្តតាកែវ ៖ រូបសំណាក​ព្រះ​នាង លីវ យី ជា​ស្ដេច​ស្រី​មុនគេ​បង្អស់​ដែល​បាន​សោយរាជ្យ​នៅ​នគរ​គោក​ធ្លក​ឬ​ប្រទេស​កម្ពុជា ត្រូវ​បាន​អ្នក​ភូមិ​អូ​ពោ​ធិ ឃុំ​សំបួរ ស្រុក​ទ្រាំង​ខេត្តតាកែវ ប្រទះ​ឃើញ​លេច​រូបរាង​ឡើង​នៅ​ក្នុង​ព្រៃ​នៅ​ក្រោយ​ផ្ទះ​របស់​គាត់​កាលពី​ថ្ងៃ​សុក្រ ទី​៣០ ខែសីហា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​។

លោក ង៉ែត អូន ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខាងលើ​ដែល​បាន​ប្រទះ​ឃើញ​រូបសំណាក​នេះ​បាន​ថ្លែង​ថា កាលពី​ល្ងាច​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ គាត់​បាន​កាប់​ឆ្ការព្រៃ​ក្រោយ​ផ្ទះ​ដែល​ជា​ដី​អតីត​ទួល​អង្គ​សម័យ​មុន​ដើម្បី​ដាំ​ដំណាំ ស្រាប់តែ​ប្រទះ​ឃើញ​រូបសំណាក​ថ្ម​មួយ​កប់​នៅ​ក្នុង​ដី គាត់​ក៏​បាន​គាស់​យក​មក​ប្រគល់​អោយ​នគ​បាល​ប៉ុ​ស្តិ៍​​សំបួរ​ថែរក្សា​ទុក​។ លោក​បាន​បន្ត​ទៀត​ថា​ក្រោយ​ដឹង​ពី​អ្នក​ភូមិ​ថា រូបសំណាក​នេះ​គឺជា​រូបសំណាក​របស់​ព្រះ​នាង​លីវ យី ដែល​ជា​ស្ដេច​ស្រី​ដំបូង​គេ​ដែល​បាន​សោយរាជ្យ​នៅ​នគ​គោក​ធ្លក ដែល​ជា​នគរ​ដែល​កកើត​មុនគេ បងប្អូន​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​សើ្ន​សុំ​អាជ្ញាធ​យក​រូបសំណាក​នេះ​មក​ធ្វើបុណ្យ​នៅ​កន្លែង​ដែល​គាស់កកាយ​រក​ឃើញ ដើម្បី​សុំ​សេចក្ដីសុខ និង​ភាព​សម្បូ​សប្បាយ​ដល់​អ្នក​ភូមិ​។

លោក ឈួ​ន ផា​ន់​នី អភិបាលស្រុក​ទ្រាំង​បាន​ថ្លែង​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​រូបសំណាក​នេះ និង​បាន​យក​មក​ទុក​នៅ​នគ​បាល​ប៉ុ​ស្តិ៍​នៅ​ថ្ងៃនេះ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​អាជ្ញាធ​យក​រូបសំណាក​នេះ​មក​ធ្វើ​ពី​បុណ្យ​តាម​ប្រពៃណី​សាសនា​ដើម្បី​បន់ស្រន់ សុំ​សេចក្ដីសុខ ហើយ​នៅ​ថ្ងៃស្អែក​ខាង​មន្ទីរ​វប្បធម៌​នឹង​មក​ទទួលយក​រូបសំណាក​នេះ​ទៅតំកល់​ទុក​នៅ​សារៈមន្ទីរ​ខេត្តតាកែវ​។

លោកស្រី ព្រំ សុ​គ​ន្ធា​រី ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តតាកែវ​បាន​ថ្លែង​ថា រូបសំណាក​នេះ​មិនមែន​ជា​រូបសំណាក​ព្រះ​នាង​លីវ យី​នោះ​ទេ ពោល​រូបសំណាក​នេះ​គឺជា​រូបសំណាក​ព្រះ​វិស្ណុ ហើយ​នៅ​ថ្ងៃស្អែក​មន្ត្រី​មន្ទីរ​វប្បធម៌​នឹង​ទៅ​យក​រូបសំណាក​នេះ​មក​ថែរក្សា​ទុក​នៅ​សារៈមន្ទីរ​របស់​ខេត្ត ដោយឡែក​ខាង​មន្ទីរ​ក៏​មាន​ថវិការ​មួយ​ចំនួន​ដើម្បី​លើក​ទឹក​ចិ​ត្ត​សម្រាប់​ផ្ដល់​ជូន​​ប្រជា​ពលរដ្ឋ​ដែល​ជីក​កកាយ​រក​ឃើញ​ផង​ដែរ ដើម្បី​ជា​កា​លើកទឹកចិត្ត​ដល់​គាត់​ដែល​បាន​រក​ឃើញ ៕