ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ស្មាន​ថា​ ច្នៃ​ឧបករណ៍​​ឱ្យ​កូន​ៗ​​ប្រគំ​យ៉ាង​ពីរោះបែប​នេះ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​មួយ​ព្រោះតែ​ចង់​បណ្តុះ​កូនប្រុស​ស្រី បុរស​ជា​ឪពុក​បាន​ច្នៃ​ធុង​ស្ប៉េ​ត្រូ កំប៉ុង​ជ័រ កូន​ធុង​ដែក ធ្វើ​ជា​ឧបករណ៍​តន្ត្រី​ដើម្បី​ប្រគំ​ផ្សំ​ជាមួយ​ឧបករណ៍​ពិត​មួយ​ចំនួន ។ ឧបករណ៍​កែ​ច្នៃ​នេះ​ប្រគំ​យ៉ាង​ពីរោះ​រណ្តំ ។…

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​មួយ​ព្រោះតែ​ចង់​បណ្តុះ​កូនប្រុស​ស្រី បុរស​ជា​ឪពុក​បាន​ច្នៃ​ធុង​ស្ប៉េ​ត្រូ កំប៉ុង​ជ័រ កូន​ធុង​ដែក ធ្វើ​ជា​ឧបករណ៍​តន្ត្រី​ដើម្បី​ប្រគំ​ផ្សំ​ជាមួយ​ឧបករណ៍​ពិត​មួយ​ចំនួន ។ ឧបករណ៍​កែ​ច្នៃ​នេះ​ប្រគំ​យ៉ាង​ពីរោះ​រណ្តំ ។

អ្វី​ដែល​ជាទី​ចាប់​អារ​ម្ម​ណ៍ និង​គួរ​ឲ្យ​កោតសរសើរ​នោះ គឺ​កូនប្រុស​ស្រី​របស់​គ្រួសារ​នោះ​​ចេះ​លេងភ្លេង​គ្រប់​គ្នា ខ្លះ​ច្រៀង ខ្លះ​ចេះ​លេង​ហ្គី​តា ដោយឡែក​កូន តូច​ៗ​ចេះ​ជាន់ ឬ​លេង​​ប៉ា​តា​រី ជាមួយ​សំឡេង​ហ្គី​តា​របស់​ឳ​ពុក​។ សំឡេង​តន្ត្រី​ប្រគំ​ឡើង​យ៉ាង​ពីរោះ​រណ្តំ ទោះបី​ឧបករណ៍​មួយ​ចំនួន​ជា​របស់​កែ​ច្នៃ ហើយ​ក្មេង​ស្រី​ត្រឹមតែ​អាយុ​១១​ឆ្នាំ​អាច​ជាន់ ឬ​លេង​ប៉ា​តា​រី​យ៉ាង​ស្ទាត់ជំនាញ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ភ្នាក់ងារ​កោះសន្តិភាព​បាន​ថត​ផ្តិត​យក​រូបភាព​ជាក់ស្តែង​តែ​ម្តង ។ បុរស​ឈ្មោះ​ឌួ​ង ដា​រឹទ្ធ អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​មុខ​ផ្ទះ​របស់​គាត់​ដាក់​ស្លាក​តូច​មួយ​សរសេរ​ថា​«​មាន​អក​កេះ អក​កា​ដង់ និង​មាន​ភ្លេង​បូរាណ​សម្រាប់​ជួល​»​ប្រាប់​ថា ​គាត់​ចេះ​លេងភ្លេង​ទាំង​សម័យ និង​បុរាណ​តាំងពី​យូរ​មក​ហើយ ។

ចំពោះ​កូនប្រុស​ស្រី​របស់​គាត់​ទាំង​៦​នាក់ ស្រី​៣​ចេះ​លេងភ្លេង​គ្រប់​គ្នា ខ្លះ​ចេះ​ច្រៀង ខ្លះ​ចេះ​ជាន់​ប៉ា​តា​រី ខ្លះ​ចេះ​លេង​ហ្គី​តា និង​ខ្លះ​ចេះ​លេង​សូ​ឡូ ។

បុរស​ដដែល​និយាយ​ថា​ «​ខ្ញុំ​ស្រឡាញ់​មុខរបរ​នេះ​បើ​ទោះជា​រដូវ​ខ្លះ​មិនសូវ​មាន​អតិថិជន​ជួល​ទៅ​លេង​កម្មវិធី ប៉ុន្តែ​ដើម្បី​អភិរក្ស​វិស័យ​សិល្បៈ​ឲ្យ​គង់វង្ស ខ្ញុំ និង​គ្រួសារ​សុខចិត្ត​បណ្តុះ​បណ្តាល​កូន​ៗ​ឲ្យ​ចេះ គ្រប់​គ្នា​ៗ ។ យ៉ាងណា​ក៏​ដោយ​ឧបករណ៍​ភ្លេង​របស់ខ្ញុំ​នៅ​មានការ​ខ្វះខាត​មួយ​ចំនួន​ទើប​បង្ខំចិត្ត​រៀបចំ​ឧបករណ៍​កែ​ច្នៃ​បន្ថែម​ដើម្បី​ឲ្យ​កូន​បាន​ហាត់រៀន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ