ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភេទ​ទី​បី​នាំ​គ្នា​សម្រុក​ទិញ​អចលនទ្រព្យ​

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ គេហទំព័រ​អចលនទ្រព្យ Juwai.com បាន​ឲ្យ​ដឹង​ថា ទីក្រុង​បាងកក និង​ខេត្ត​ភូ​កេ​ត គឺជា​ទីតាំង​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍​ក្នុង​ចំណោម​ជនជាតិ​ចិន​ភេទ​ទី​បី​ដែល​កំពុង​ស្វែងរក​ទិញ​ខុន​ដូ​សម្រាប់​រស់នៅ ។ អ្នកស្រី…

ទីក្រុង​បាងកក ៖ គេហទំព័រ​អចលនទ្រព្យ Juwai.com បាន​ឲ្យ​ដឹង​ថា ទីក្រុង​បាងកក និង​ខេត្ត​ភូ​កេ​ត គឺជា​ទីតាំង​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍​ក្នុង​ចំណោម​ជនជាតិ​ចិន​ភេទ​ទី​បី​ដែល​កំពុង​ស្វែងរក​ទិញ​ខុន​ដូ​សម្រាប់​រស់នៅ ។

អ្នកស្រី Carrie Law នាយក​ប្រតិបត្តិ​របស់​គេ​ទំព័រ​ខាងលើ​បាន​និយាយ​ថា ជនជាតិ​ចិន​ភេទ​ទី​បី​ស្មើនឹង​៥​ទៅ​៨%​នៃ​ការ​សាកសួរ​ពី​អចលនទ្រព្យ​បាងកក​ទាំងអស់ ។ កាលពី​ឆ្នាំ​២០១៧ ពួក​គេ​មាន​ថាមពល​ទិញ​ខុន​ដូ​ប្រមាណ​៩៣៨​ប៊ី​លាន​ដុល្លារ ច្រើន​ជាង​ពីរ​ឆ្នាំ​មុន​ដល់​ទៅ​បី​ដង ។

យ៉ាងណា​ក្តី ពួក​គេ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ក្នុង​ប្រទេស​ចិន ព្រោះ​ថា ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា ត្រូវ​បាន​ចាត់ទុកជា​ជំងឺ​ផ្លូវ ចិត្តជា​ផ្លូវការ​នៅ​ឆ្នាំ​២០០១ ក្នុង​ប្រ​ទេស​ចិន ។

យ៉ាងនេះ​ក្ដី អ្នកស្រី​Law បាន​និយាយ​ថា ៖« នៅ​បរទេស មាន​មនុស្ស​ជា​ច្រើន​អាច​បង្ហាញ​​ពី​អត្តសញ្ញាណ និង​សេចក្តី​ស្រលាញ់​របស់​ពួក​គេ ដោយ​សេរី និង​អាច​រស់នៅ​ដោយ​បើក​ទូលាយ​ជាមួយនឹង​ដៃគូ​ដែល​ពួក​គេ​ជ្រើសរើស ។ ពួក​គេ​ចង់​មាន​អចលន​ទ្រព្យ​​នៅ​កន្លែង​ដែល​ពួក​គេ​មាន​អារម្មណ៍​សុខសាន្ត​ក្នុង​ការ​ទៅ​លេង និង​រស់នៅ​ជាមួយ​គ្នា »​។

អ្នកស្រី​បាន​បន្ត​ថា ៖« អតិថិជន​ភេទ​ទី​បី​អាច​ទិញ​អចលនទ្រព្យ ឬ​លំនៅ​ឋាន​សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ជា​ផ្ទះ​ទី​ពីរ​ឬ​ទី​បី​ជាដើម​។ ភាគច្រើន​ពួក​គេ​ទិញ​ក្នុង​ទីតាំង​ដែល​ជាទី​តាំង​លំហែកាយ​មាន​ប្រជាប្រិយភាព​សម្រាប់​អ្នកដំណើរ​ភេទ​ទី​បី »​។

យោង​តាម​របាយការណ៍​ថ្មី​ជាងគេ​របស់ Juwai.com បាន​ឲ្យ​ដឹង​ថា ថៃ​អាច​ជា​ប្រទេស​ដែល​ល្អ​បំផុត​សម្រាប់​ជនជាតិ​ចិន​ភេទ​ទី​បី​ទាំងនេះ ហើយ​បាងកក​ត្រូវ​បាន​ស្គាល់​ថា ជា​រាជធានី​ភេទ​ទី​បី​ថែម​ទៀត ។

អ្នកស្រី Law បាន​បន្ថែម​ថា ៖«​ថវិកា​មធ្យម​របស់​អតិថិជន​ចិន​ភេទ​ទី​បី​ក្នុង​ទីក្រុង​បាងកក​នៅ​ឆ្នាំ​នេះ​មាន​ប្រមាណ​១៦០.០០០​ដុល្លារ ដែល​អាច​នឹង​ខុស​គ្នា​តាម​ពេល និង​តាម​ផ្ទះ​ដែល​មាន​លើ​ទីផ្សារ ។ ថវិកា​របស់​ពួក​គេ​ប្រៀប​ដូច​ជា​ខ្ពស់​ជាង​៥​ទៅ​១០%​នៃ​ថវិកា​មធ្យម​​របស់​អតិថិជន​ចិន​ដទៃ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ