ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីទៀត…ឮគេថាលេបអន្ទង់រស់ព្យាបាលជំងឺ​ក្រពះ គ្រូពេទ្យជួយសឹងមិនទាន់

5 ឆ្នាំ មុន

តាម​ប្រភពពី Shanghaiist បានឱ្យ​​ដឹង​ថា បុរស​ម្នាក់​ត្រូវ​ធ្វើការ​វះកាត់​ជា​បន្ទាន់ ក្រោយ​លេប​សត្វ​អន្ទង់​ទាំង​​រស់ ដោយឮ​គេ​ថា ​ជា​ថ្នាំ​ព្យាបាល​ជំងឺ​​ក្រពះ ​។ នៅ​ដើមខែ​នេះ បុរស​ម្នាក់​បាន​មក​ដល់​មន្ទីរពេទ្យ​…

តាម​ប្រភពពី Shanghaiist បានឱ្យ​​ដឹង​ថា បុរស​ម្នាក់​ត្រូវ​ធ្វើការ​វះកាត់​ជា​បន្ទាន់ ក្រោយ​លេប​សត្វ​អន្ទង់​ទាំង​​រស់ ដោយឮ​គេ​ថា ​ជា​ថ្នាំ​ព្យាបាល​ជំងឺ​​ក្រពះ ​។

នៅ​ដើមខែ​នេះ បុរស​ម្នាក់​បាន​មក​ដល់​មន្ទីរពេទ្យ​ ក្នុង​ក្រុង Anhui ខេត្ត Hefei ប្រទេស​ចិន ដោយសារ​តែ​ឈឺពោះ​ខ្លាំង​ពេក ​។ ដំបូង​ឡើយ គាត់​មិន​បាន​ប្រាប់​ពី​មូលហេតុ​ថា​ គាត់​បាន​ធ្វើ​អ្វី​មុន​ហ្នឹង​ទេ​ ។ ដល់​ពេល​ពេទ្យ​​ថត​ស្កេ​ន ទើប​ដឹង​ថា ​មាន​អ្វី​វែង​ៗ​​នៅ​ក្នុង​ពោះវៀន​។

បុរស​ជា​អ្នក​លេប​​អន្ទង់​បាន​ប្រាប់​តាម​ត្រង់​ថា គាត់​បាន​លេប​សត្វ​អន្ទង់​ប្រវែង​ជាង​៣០​សង់ទីម៉ែត្រ ដោយសារ​តែ​ឮ​គេ​ថា វា​ជា​ថ្នាំ​ព្យាបាល​ជំងឺ​​ឈឺក្រពះ​ ។ ក្រោយ​ពី​លេប​បាន​៣០​នាទី គាត​់ក៏​មាន​អារម្មណ៍​ឈឺពោះ​យ៉ាង​ខ្លាំង​។ ដោយ​ឈឺ​អស់​រយៈពេល​ជាង​២០​ម៉ោង កូនប្រុស​របស់​គាត់​ក៏​សម្រេចចិត្ត​យក​មក​មន្ទីរពេទ្យ​។

គ្រូពេទ្យ​បាន​ធ្វើការ​វះកាត់​ភ្លាម​ៗ ហើយ​យក​សត្វ​អន្ទង់​ចេញ​បាន​ដោយ​សុវត្ថិភាព​។ បើ​ទោះបីជា ពោះវៀន​របស់​អ្នកជំងឺ​មាន​ស្នាម​របួស​ខ្លះ​ៗ ​ដោយសារ​អន្ទង់​ក៏​ដោយ ពេល​នេះ​គាត់​មាន​ស្ថានភាព​ប្រសើរ​ហើយ​។
គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក ​ក៏​មាន​ករណី​បែប​នេះ​ច្រើន​មក​ហើយ​ដែរ​។

កាលពី​ឆ្នាំ​មុន មាន​បុរស​ម្នាក់​ញាត់​អន្ទង់​ទាំង​រស់​ចូល​ក្នុង​គូទ ដោយ​គិត​ថា​ អាច​ព្យាបាល​ទល់លាមក​។ លទ្ធ​ផល​ គឺ​ស្ទើរតែ​នឹង​ស្លាប់​ ។ កាលពី​ឆ្នាំ​២០១០ បុរស​ម្នាក់​នៅ Sichuan បាន​បាត់បង់​ជីវិត ដោយសារ​តែ​មិត្ត​ភក្តិ​យក​អន្ទង់​ញាត់​ចូល​រន្ធ​គូទ​ធ្វើ​ជា​ការ​លេងសើច​ ។

អត្ថបទសរសេរ ដោយ