ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីកដី​លក់​… ហួស​ផុត​ប្រែ​ត​លែង​ហ៊ាន​នៅ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រណ្តៅ​ដី​ជា​ច្រើន​កន្លែង​ត្រូវ​បាន​គេ​ជីក​យក​អាច​ម៌​ដី​លក់ ស្ទើរ​ដល់​ក្បាល​​ប្រែ​ត ស្ថិត​នៅ​ក្នុងភូមិ​ប្រ​សំ និង​ភូមិ​រមូល ឃុំ​រអាង ស្រុក​កំពង់សៀម ក្នុង​នោះ​មាន​កន្លែង​ខ្លះ​មិន​មានច្បាប់​នោះ​ទេ និង​កន្លែង​ខ្លះ​ទៀត​មានច្បាប់…

ខេត្តកំពង់ចាម ៖ រណ្តៅ​ដី​ជា​ច្រើន​កន្លែង​ត្រូវ​បាន​គេ​ជីក​យក​អាច​ម៌​ដី​លក់ ស្ទើរ​ដល់​ក្បាល​​ប្រែ​ត ស្ថិត​នៅ​ក្នុងភូមិ​ប្រ​សំ និង​ភូមិ​រមូល ឃុំ​រអាង ស្រុក​កំពង់សៀម ក្នុង​នោះ​មាន​កន្លែង​ខ្លះ​មិន​មានច្បាប់​នោះ​ទេ និង​កន្លែង​ខ្លះ​ទៀត​មានច្បាប់ តែ​បាន​ជីក​ជ្រៅ​លើស​ពី​៥​ម៉ែត្រ​ទៅ​ទៀត​។ ហើយ​ក៏​មិនឃើញ​មាន​ស្ថាប័ន​ជំនាញ ឫ​អាជ្ញាធរ​ចុះ​ទៅ​ពិនិត្យ​នោះ​ទេ ដែល​ធ្វើ​ក្រុម​ឈ្មួញ ដូច​ជា​ជិះសេះ​លែងដៃ​យ៉ាង​រំភើយ​ផង​ដែរ​។

លោកតា ញឹ​ម ម៉ី​ន អាយុ​៦៧​ឆ្នាំ នៅ​ភូមិ​រមូល បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​សីហា ថា រាល់​ថ្ងៃនេះ​សកម្មភាព​រថយន្ត​ដឹក​ដី​ចេញពី​ម្តុំ​ក្រោយ​វត្ត​រមូល យក​ទៅ​លក់​កាត់​តាម​ផ្លូវ​មុខ​ផ្ទះ​របស់​គាត់​កើត​មាន​ជិត​២​ឆ្នាំ​មក​ហើយ ។ ដោយសារ​តែ​ហុយ​ត្រូវ​បាន​ម្ចាស់​ការដ្ឋាន​ដី​បាន​ឲ្យ​រថយន្ត​ដឹក​ទឹក​មក​ស្រោច​តាម​ផ្លូវ​ក្នុងភូមិ ដើម្បី​កាត់​បន្ថយ​មិន​ឲ្យ​ហុយ​ទៅ​លើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ។

លោកតា​ញឹ​ម ម៉ី​ន មាន​ប្រសាសន៍​បន្ត​ថា ក្នុង​រដូវវស្សា​នេះ ផ្លូវលំ​មិនសូវ​ហុយ​ប៉ុន្មាន​ទេ តែបើ​ដល់​រដូវប្រាំង​វិញ​ហុយ​នោះ​ហុយ ប្រសិនបើ​គាត់​ចង់​ពិសា​បាយ​ទាល់តែ​ស្ងាត់​រថយន្ត​ដឹក​ដី​ម៉ោង​១២​ទៅ​១​រសៀល ទើប​ពិសា​បាយ​កើត​បើ មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​ហុយ​ចូល​ចាន​បាយ​មិន​ខាន​។ ក្នុង​នាម​ពលរដ្ឋ​ក្នុងភូមិ​សំណូមពរ​ដល់​ម្ចាស់​ការដ្ឋាន​ជីកដី សូម​ធ្វើ​យ៉ាងណា​ជួយ​ស្រោច​ទឹក​តាម​ផ្លូវថ្នល់​ក្នុងភូមិ​ឲ្យ​បាន​ញឹកញាប់​ផង ដើម្បី​កុំ​ឲ្យ​ហុយ​ពេក ព្រោះថា បើ​ទទួល​រង​ការ​ហុយ​យូរ​ទៅ​ៗ​អាច​នឹង​កើត​ជំងឺ​ផ្លូវដង្ហើម​។

លោក​ម៉ៅ យ៉ុ​ង អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​រមូល ឃុំ​រអាង ស្រុក​កំពង់សៀម ម្ចាស់​រណ្តៅ​ដី​ប្រាប់​ថា​ត្រង់​ទីតាំង​រណ្តៅ​ដី​ដែល​គាត់​បាន​ជីក​យក​អាច​ម៌​ដី​លក់​នៅ​ម្តុំ​ក្រោយ​វត្ត​រមូល មាន​ច្បាប់​​ត្រឹមត្រូវ​ពី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ដែល​ក្នុង​ច្បាប់​បាន​កំណត់​ឲ្យ​ជីក​ជំរៅ​តែ​៥​ម៉ែត្រ​​នោះ​ទេ ។ ហើយ​គាត់​បាន​ទទួលស្គាល់​ថា ត្រង់​កន្លែង​ខ្លះ​បាន​ជីក​ជំរៅ​លើស​ពី​ច្បាប់​​ទៅ​ទៀត ដូច​ដី​ដែល​បាន​ដឹក​កាត់​តាម​ភូមិ​រមូល គាត់​បាន​ឲ្យ​រថយន្ត​ដឹក​ទឹក​ស្រោច​ជា​បន្តបន្ទាប់ ដើម្បី​ការពារ​កុំ​ឲ្យ​ហុយ​ទៅ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ។

លោក​គ​ន្ធា ម្ចាស់​រណ្តៅ​ដី​នៅ​ភូមិ​ប្រ​សំ បាន​ប្រាប់​ថា កន្លែង​របស់​លោក​មានច្បាប់​ពី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ដោយនៅ​ក្នុង​ខែសីហា ២០១៨ រថយន្ត​ដឹក​ដី​ត្រូវ​ចូល​ទៅ​ដឹក​អាច​ម៌​ដី ដើម្បី​យក​មក​ធ្វើ​ផ្លូវលំ​ក្នុងស្រុក​កំពង់សៀម ហើយ​នៅ​ខែតុលា​ខាងលើ​និង​ឈប់​ជីក​ហើយ ។ ក្នុង​ច្បាប់​ឲ្យ​ជីក​ជំរៅ​ត្រឹម​៥​ម៉ែត្រ​មែន តែ​រូប​លោក​ទទួលស្គាល់​ថា គ្រឿងចក្រ​បាន​ជីក​ជំរៅ​រហូត​ដល់​ទៅ​ជាង​១០​ម៉ែត្រ ហើយ​ក៏​មិន​មាន​ពលរដ្ឋ​ណា​បាន​ប្តឹង​ពី​កន្លែង​របស់​លោក​ដែរ ។

លោក​លី ចាន់​ធី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣០​សីហា​ថា សម្រាប់​ការ​ជីកដី​នេះ ត្រូវ​បាន​ក្រសួង​រ៉ែ និង​ថាមពល​បាន​ធ្វើ​ប្រតិភូកម្ម​ឲ្យ​មក​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ ហើយ​ច្បាប់​តំរូវ​ឲ្យ​ជីក​ទំហំ​ផ្ទៃដី​១​ហិ​កតា និង​ឲ្យ​ជីក​ជម្រៅ​តែ​៥​ម៉ែត្រ បើ​ចង់​ជីក​លើស​នេះ​ត្រូវ​សុំ​ទៅ​ក្រសួង​រ៉ែ​។ រូប​លោក​កំពុង​តែ​ជម្រុញ​ឲ្យ​អ្នក​ជីកដី​លក់ ត្រូវ​មក​ធ្វើ​ច្បាប់​នៅ​ច្រក​ចេញចូល​តែ​មួយ​នៅ​សាលាខេត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ