ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​អ៊ុត​មើល! សេង ស្រឿ​ន ទៅ​រួច​អត់​ពេល​ប៉ះ​ម្ចាស់​ខ្សែក្រវាត់​មក​ពី​ថៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ជំនួប​រវាង​កីឡាករ​ជើង​ខ្លាំង​វ័យក្មេង​របស់​ប្រទេស​កម្ពុជា និ​ង​ថៃ ដល់​ថ្ងៃ​កំណត់​ហើយ​គឺ​នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១ កញ្ញា ស្អែក​នេះ នៅ​លើ​សង្វៀន​ទូរទស្សន៍​​ប៉ុស្ដិ៍​លេខ​៥ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ជំនួប​រវាង​កីឡាករ​ជើង​ខ្លាំង​វ័យក្មេង​របស់​ប្រទេស​កម្ពុជា និ​ង​ថៃ ដល់​ថ្ងៃ​កំណត់​ហើយ​គឺ​នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១ កញ្ញា ស្អែក​នេះ នៅ​លើ​សង្វៀន​ទូរទស្សន៍​​ប៉ុស្ដិ៍​លេខ​៥ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា ស្រេង ស្រឿ​ន អាច​ទៅ​រួច​ជាមួយ​កីឡាករ​ថៃ​វ័យក្មេង និង​ឡើង​សន្ទុះ​ហើយ​ទើប​ឈ្នះ​ខ្សែក្រវាត់​នៅ​ក្នុង​ប្រទេស​ថៃ ដែរ​ឬ​យ៉ាងណា ។

ជំនួប​ប្រកួត​រវាង​កីឡាករ​ជើង​ខ្លាំង​ទាំង​ពីរ​នឹង​ត្រូវធ្វើ​ឡើង​នៅ​សង្វៀន​ប៉ុស្ដិ៍​លេខ​៥ ព្រែក​កំ​ពិស ស្ថិត​នៅ​ម្ដុំ​ព្រែក​ហូរ ជាយ​រាជធានី​ភ្នំពេញ ដោយ​ការ​ប្រកួត​នោះ គឺ​ស្ថិត​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​ជើងឯក TV5 Boxing Knock Out Series By K-Cement ដែល​មាន​កីឡា​ករ​ប្រកួត​គ្នា​ចាញ់​ធ្លាក់​ៗ​យក​៤​នាក់​ទៅ​កាន់​វគ្គ​បន្ត​ផង​។

ការ​ប្រកួត​ដែល​ចាប់ផ្ដើម​នៅ​វេលា​ម៉ោង​៦​ល្ងាច​នេះ មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​​ល្ងាច​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំ​ពិស​និយម​មក​ទស្សនា​កកកុញ ស្របគ្នា​ដែល​នៅ​តំបន់​ប៉ុស្ដិ៍​លេខ​៥​ក៏​មាន​កំណើន​អ្នក​រស់នៅ​ច្រើន​ឡើង ក្រោយ​​មាន​វត្តមាន​សំណង់​បុរី​ព្រោងព្រាត​ប្រដេញ​គ្នា ។

កីឡាករ​កម្ពុជា​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ហួសប្រមាណ​ក្រោយ​ពី​មានការ​ប្រកាស​ថា តម្រូវ​ឱ្យ​ស្វាគមន៍​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ ហា ឆ្លាម ដែល​អ្នក​ណា​ៗ​ក៏​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ម្នាក់ ទើប​ទទួល​បាន​ខ្សែក្រវាត់​ជើងឯក និង​មាន​ប្រវត្តិ​វាយ​ឈ្នះ​គូប្រកួត​រាប់​មិន​អស់ ដោយ​ឈ្នះ​ទាំង​គូប្រកួត​ខ្លាំង​ៗ​ផង​។

វត្តមាន​កីឡាករ​កម្ពុជា និង​ថៃ ក្នុង​ស​ប្ដា​ហ៍​នេះ មិន​ថា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ឬ​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ក្នុងស្រុក​ទេ គឺ​ពិតជា​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់ មាន​ការ​ចាប់អារម្មណ៍ ជា​ពិសេស​គឺ​វត្តមាន​របស់​កីឡា​ករ ស្រេង ស្រឿ​ន ដោយសារ​តែ​កីឡា​ករ​រូប​នេះ​ត្រូវ​គេ​ដឹង​ថា​ជា​ជើង​ខ្លាំង ដែល​ម្នាក់​ៗ​កំពុង​តែ​ចាំ​តាមដាន​ថា​តើ​គេ​នឹង​កាន់តែ​បង្កើន​សន្ទុះ​នៅ​ពេល​ប៉ះ​ជាមួយ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ ឬ​ក៏​អត់​សម្រាប់​ជំនួប​ទាំង​មូល​។

វត្តមាន​របស់​សមាសភាព​គូ​អន្តរជាតិ​នេះ ត្រូវ​បាន​គេ​អះអាង​ថា មានការ​សម្រាំង​យ៉ាង​ពិសេស​ដើម្បី​ឱ្យ​អ្នក​ទស្សនា​កាន់តែ​កន្ត្រាក់​អារម្មណ៍ ក្នុង​ពេល​ដែល​ស​ប្ដា​ហ៍​នេះ​គឺជា​ការ​ប្រកួត​រវាង​អ្នក​ឈ្នះ​៨​នាក់​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ជើងឯក​នៅ​ប៉ុស្ដិ៍​លេខ​៥ ដើម្បី​ជម្រុះ​យក​តែ​៤​នាក់​សម្រាប់​ជុំ​ថ្មី​។

លោក សេង ក​ដិ​កា បញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ លោក​​ជឿជាក់​ខ្លាំង​លើ​កីឡាករ ស្រេង ស្រឿ​ន ដោយសារ​តែ​កីឡាករ​រូប​នេះ ធ្លាប់​មាន​ស្នាដៃ​រាប់​មិន​អស់ ហើយ​លោក​ជឿ​ថា​កណ្ដាប់ដៃ និង​ភាព​ខ្លាំង​របស់​គេ​នឹង​ល្អ ទើប​លោក​សម្រេច​ដាក់​ឱ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ។

លោក​ប្រកាស​ថា វត្តមាន​ចុះ​មក​របស់​កីឡាករ​ថៃ ហា​ឆ្លាម លោក​ទុកចិត្ត​កីឡាករ​កម្ពុជា​រូប​នេះ ទើប​លោក​ហ៊ាន​សម្រេច​ផ្គូផ្គង បើ​ទោះជា​មាន​អ្នកគាំទ្រ​ភាគច្រើន​ថា​កីឡាករ​កម្ពុជា​អាច​នឹង​ពិបាក​ទប់​ជាមួយ​កីឡាករ​ថៃ​ក្ដី ។ លោក​ក៏​បាន​កំណត់​ឱ្យ​កីឡាករ​កម្ពុជា​រូប​នេះ ហ្វឹកហាត់​ជាប់លាប់​មិន​តិច​ជាង​១​ស​ប្ដា​ហ៍​ផង​ដែរ​មុន​ពេល​ផ្គូផ្គង ទើប​លោក​យល់​សមាសភាព​របស់​កីឡាករ​កម្ពុ​ជាមួយ​នេះ គ្រប់គ្រាន់​សម្រាប់​ឱ្យ​ប៉ុស្តិ៍​លេខ​៥​ដាក់​ឱ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ​បាន ។

លោក​ថា កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា​មានការ​ត្រៀមខ្លួន​ច្បាស់​លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។ មួយគូ​នេះ មានការ​ចាប់អារម្មណ៍​ភាគច្រើន ថា​នឹង​មាន​អ្នក​ស្នេហា​វិស័យ​​ប្រដាល់​ជក់ចិត្ត ដោយសារ​ជា​បទ​ពិសោធន៍ កីឡាករ​កម្ពុជា ស្រេង ស្រឿ​ន មិន​​សូវ​មាន​ទម្លាប់​ឡើង​វ៉ៃ​លាក់​ដៃ​ស្រាប់​ទៅ​ហើយ ស្របគ្នា​ដែល​គេ​ក៏​ជា​កីឡាករ​ក្លាហាន និង​វាយ​ស៊ូ​ធ្វើ​ឱ្យ​លោក​ពេញចិត្ត ។

លោក សេង ក​ដិ​កា បន្ត​ថា ជំនួប​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធតែ​រន្ថើន​ព្រឹត្តិការណ៍​ជើងឯក​ឱ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍​កញ្ជ្រោល​នោះ​ទេ ប៉ុន្តែ​សម្រាប់​ជំនួប​រវាង​កីឡាករ​ទាំង​២ លោក​ជឿជាក់​ថា​នឹង​កក្រើក ដោយសារ​កីឡាករ​ថៃ​លោក​ស្គាល់​ថ្វីដៃ​ច្បាស់​ហើយ​ថា មិនធម្មតា ហើយ​សម្រាប់​កីឡាករ​កម្ពុជា វិញ ក៏​ល្អ​ស្ថិត​ក្នុង​ទំនុកចិត្ត​លោក តាំងពី​មុន​ផ្គូផ្គង ។

យ៉ាងណាមិញ លោក​ថា កីឡាករ​កម្ពុជា​ដ្បិតថា​រូប​លោក និង​អ្នកគាំទ្រ​ទុកចិត្ត​ពី​សមត្ថ​ភាព​​យ៉ាងហ្នឹង តែបើ​គេ​ប្រកួត​មិនល្អ ឬ​មិន​អស់ពី​សមត្ថភាព ក៏​ពិតជា​រង​ការ​រិះគន់​មិន​តិច​​ដែរ ។ ដោយឡែក សម្រាប់​គូប្រកួត​ជម្រុះ​ដណ្ដើម​យក​កៅអី​៤​នាក់​ក្នុង​ចំណោម​អ្នក​ឈ្នះ​៨​នាក់​សម្រាប់​ព្រឹត្តិការណ៍​ដណ្ដើម​ជើងឯក​នៅ​ស​ប្ដា​ហ៍​នេះ ក៏​មានការ​អះអាង​ថា ត្រៀមខ្លួន​មិនធម្មតា​ផង​ដែរ ដើម្បី​កុំឱ្យ​ហាលអាវ និង​បាត់បង់​ឱកាស​ទៅ​កាន់​វគ្គបន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ