ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់លែង ចាប់លែង​ ចាប់នាំតែហត់ទេ…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​​ភ្នំពេញ​​ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​មន្ត្រី​ក្រសួង​សុខាភិបាល រួមទាំង​​អាជ្ញាធរ​ ក្រោម​ការ​ដឹកនាំ​របស់លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ា​ន់​ធឿ​ន ប្រធាន​នាយកដ្ឋាននគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច…

រាជធានី​​ភ្នំពេញ​​ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​មន្ត្រី​ក្រសួង​សុខាភិបាល រួមទាំង​​អាជ្ញាធរ​ ក្រោម​ការ​ដឹកនាំ​របស់លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ា​ន់​ធឿ​ន ប្រធាន​នាយកដ្ឋាននគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​បើក​ប្រតិបត្តិការ​បង្ក្រាប ក្រោយ​ពីបាន​រក​ឃើញ​គ្រឿង​សម្អាងក្លែងក្លាយ​ខុសច្បាប់​ទម្ងន់៤,៥​តោន ដែល​ស្តុក​ទុក​​ឃ្លាំង​មួយ ស្ថិត​នៅផ្ទះ​លេខ​១ ផ្លូវ​Q6 សង្កាត់​​​ទួល​សង្កែ​ទី​​២ ខណ្ឌប្ញ​ស្សីកែវ ដែល​គេ​ស្គាល់​ថា ជា​គ្រឿងសម្អាង​ជ្រក​​ក្រោមមួយ ដែល​កំពុង​​តែ​
ល្បី​ឈ្មោះ​ ។

មន្ត្រី​នគរបាល​សេដ្ឋកិច្ច​បាន​ថ្លែងប្រាប់​​ថា ទីតាំង​ខុសច្បាប់​មួយ​​នេះ មិន​ត្រឹមតែ​ស្តុក​គ្រឿងសម្អាង​ក្លែង
ក្លាយ​ប៉ុណ្ណោះ​​ទេ ថែម​ទាំង​ជាទី​តាំង​ផលិត​កែ​ច្នៃ វេច​ខ្ចប់ និង​ចែកចាយ​គ្រឿងសម្អាង​ក្លែងក្លាយ ក្នុង​
កន្លែង​​តែ​មួយ ​។ ក្រោម​ការ​សម្របសម្រួល​នីតិវិធី ពី​លោក ស្រី ម៉ាក​នី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រតិបត្តិការ​មួយ​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៧ ​សីហា ឆ្នាំ​២០១៨ ដោយ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម្នាក់​ឈ្មោះ អ៊ុ​ច សម្បត្តិ អាយុ​៣៣​ឆ្នាំ ​។

កម្លាំង​សមត្ថកិច្ច​ចម្រុះក៏​បាន​រក​ឃើញ និង​ដកហូត​ភស្តុ​តាង​មួយ​ចំនួនរួម​មាន​៖ ឡេ ក្រែ​ម សាប៊ូ និង​វត្ថុ​ធាតុដើម​ជា​ច្រើន​ទៀត សរុប​ចំនួន​១៧​មុខ បើ​គិត​ជា​ទម្ងន់​ប្រមាណ ៤,៥​តោន និង​ម៉ាស៊ីន​លាយ ម៉ាស៊ីន​ច្រក ម៉ាស៊ីន​អ៊ុត ម៉ាស៊ីន​កាត់ និង​បាញ់​ខ្យល់​។ ក្រោយ​ពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួនម្ចាស់​ទីតាំង​ឈ្មោះ អ៊ុ​ច សម្បត្តិ ត្រូវ​បាន​នាំ​ទៅ​សាកសួរ​បំភ្លឺ នៅ​នាយក​ដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មុន​បន្ត​នីតិវិធី​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

បន្ទាប់​មក​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ម្ចាស់​អាជីវកម្ម​រូប​នេះ ចេញ​មុខជា​សាធារណៈនិង​ប្រកាស​លក់​ផលិតផល​ដូច​​ដើម ទាំង​ដែល​មិន​ទាន់​បាន​បង្ហាញ​ពី​ច្បាប់ ពី​ការ​បំភ្លឺ​ខាង​សមត្ថកិច្ច​ច្បាស់លាស់​ផង បែរ​ជា​ឆ្លើយ​ថា មិន​មាន​បញ្ហា​​អ្វី អាច​ប្រើ​ចរាចរណ៍​ធម្មតា ទាំង​មិន​មាន​លិខិតបញ្ជាក់​ពី​គុណភាព ត្រឹមត្រូវ​ទាល់តែ​សោះ​ ។ តាម​រូប​ភាព​នៃ​កា​រប​ង្គ្រា​ប គឺ​ស​​បញ្ជាក់​ឱ្យ​ឃើញ​ថា អាជីវកម្ម​មួយ​នេះ ធ្វើ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដែល​មាន​ទម្ងន់​ដល់​ទៅ​ជាង​៤​តោន តែ​បែរជា​មិន​មាន​បញ្ហា​អ្វី​ទាល់តែ​សោះ នៅ​តែ​អាច​ចរាច​ណ៍​ធម្មតា ។

តែបើ​យើង​ប្រៀបធៀប​កាលពី​កន្លង​ទៅ គ្រឿងសំអាងឈ្មោះ ឆេ​ង ស្រីរ​ត្ន័ ហៅ (Love Riya) ជា​ករណី​អាជីវកម្ម​ខ្នាត​​តូច​ទេ តែ​ជាប់​យូរ​ ហើយ​បិទ​អាជីវកម្ម​គាត់​ឡើង​ជិត​​១​ខែ តែ​ខាង​នេះ​ វិញ​២​ថ្ងៃ ទាំង​គាត់​បាន​លួច​ផលិត​​ខុសច្បាប់ និង​ក្លែងបន្លំថា ​ផលិតផល​ក្រៅប្រទេស ទាំង​ក្បាល​កូដ​ប្រទេស តែ​ទិញ​ផលិតផល ក្នុង​ផ្សារ​មក​លាយ​លក់​ធម្មតា ដោយ​គ្មាន​ការ​ពិសោធន៍ គ្មាន​ឆ្លងកាត់​ត្រួតពិនិត្យ​គុណភាពមិន​ច្បាស់លាស់ ហើយ​មាន​ចែកចាយ​ទូ​ទាំង​ប្រទេស ដោយ​មិន​មាន​ចំណាត់ការ​ណាមួយ​ត្រឹមត្រូវ ។

ដូច្នេះ ​ជា​ការ​សំណូមពរពី​ប្រជាពលរដ្ឋ និង​ម្ចាស់​គ្រឿងសម្អាង ដែល​រកស៊ី​ស្របច្បាប់ ស្នើឱ្យ​​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធសមត្ថកិច្ច​ទាំងអស់ រក​យុត្តិធម៌​តាម​ផ្លូវច្បាប់ និង​ឱ្យ​ម្ចាស់​អាជីវកម្ម ខាងលើ​បង្ហាញ​ឯកសារ ដែល​ឆ្លង​កាត់​តាម​ក្រសួង​ស្ថាប័ន​ត្រឹមត្រូវ មុន​ប្រកាស​លក់​ផលិតផល​របស់​ខ្លួន ដើម្បី​បង្ហាញ​ឲ្យ​ម្ចាស់​គ្រឿង​សម្អាង ស្របច្បាប់​ផ្សេង​ៗ​ជឿជាក់ លើ​ចំណាត់ការ​សមត្ថកិច្ច​ថា យុត្តិធម៌ ហើយ​ប្រ​សិន​ផលិតផលចេញ​ចរាចរណ៍ សូម​ឱ្យ​​មា​ន​​ឈ្មោះ​មួយ និង​មានច្បាប់​ត្រឹមត្រូវ ​ដូច​ម្ចាស់​នាំ​ចូល​គ្រឿងសម្អាង​ផ្សេង​ទៀត ហើយ​ប្រជាពលរដ្ឋ ​ក៏​ចង់​ឃើញ​ចំណាត់ការ​សមត្ថកិច្ច​ផង​ដែរ​ ៕ ​

អត្ថបទសរសេរ ដោយ