ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ ! រថយន្ត​ធុន​យក្ស​បើក​ផ្គើន​ចូល​ក្នុង​ក្រុង​ស្វាយ​រៀង​ទៀត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​យី​ឌុ​ប​ផ្ទុក​ទ្រុង​កុងតឺន័រ​ដឹក​ទំនិញ​បើកបរ​ចូល​ក្នុង​ក្រុង​ស្វាយ​រៀង ទោះបី​មាន ស្លាក​សញ្ញា​ហាម​មិន​ឱ្យ​ចូល​ក៏​ដោយ ពួក​គេ​បាន​នៅ​តែ​ផ្គើន​នឹង​បទបញ្ជា​របស់​លោក​អភិបាលខេត្ត ហើយ​សមត្ថកិច្ច​នគ​បាល​ចរាចរណ៍​ក្រុង​-​ខេត្ត មិន​បាន​អនុវត្ត​តាម​បទបញ្ជា​ដែរ​។ករណី​រថយន្ត​ធុន​យក្ស បើក​ចូល​ក្នុង​ក្រុង​ផ្គើន​អាជ្ញាធរ​នេះ​បាន​កើតឡើង​នៅ​វេ​ល​ម៉ោង​២ និង​២០​នាទី​រសៀល…

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​យី​ឌុ​ប​ផ្ទុក​ទ្រុង​កុងតឺន័រ​ដឹក​ទំនិញ​បើកបរ​ចូល​ក្នុង​ក្រុង​ស្វាយ​រៀង ទោះបី​មាន ស្លាក​សញ្ញា​ហាម​មិន​ឱ្យ​ចូល​ក៏​ដោយ ពួក​គេ​បាន​នៅ​តែ​ផ្គើន​នឹង​បទបញ្ជា​របស់​លោក​អភិបាលខេត្ត ហើយ​សមត្ថកិច្ច​នគ​បាល​ចរាចរណ៍​ក្រុង​-​ខេត្ត មិន​បាន​អនុវត្ត​តាម​បទបញ្ជា​ដែរ​។ករណី​រថយន្ត​ធុន​យក្ស បើក​ចូល​ក្នុង​ក្រុង​ផ្គើន​អាជ្ញាធរ​នេះ​បាន​កើតឡើង​នៅ​វេ​ល​ម៉ោង​២ និង​២០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ នៅ​ខាង​មុខ​ចំណតរថយន្ត​ផ្សារ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។

មហាជន​បាន​រិះគន់​ថា លោក​អភិបាលខេត្ត​ដាក់​បញ្ជា​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ដាក់​ទាំង​ស្លាក​សញ្ញា​ហាម មិន​អនុញ្ញាត​ឲ្យ​រថយន្ត យី​ឌុ​ប​ធុន​ធំ​ធ្វើ​ចរាចរណ៍​ចូល​ក្នុង​ក្រុង​ដែល​នាំ​ឲ្យ​ខូច​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ក្រុង​ក៏​ប៉ុន្តែ​នៅ​តែ​មាន​រថយន្ត​ធុន​ធំ​ចូល​ក្រុង​រាល់ថ្ងៃ នេះ​គឺ​មក​ពី​សមត្ថកិច្ច​មិន​អើពើ​អនុវត្ត​តាម​បទបញ្ជា ទើប​ក្រុម​ឈ្មួញ​ហ៊ាន​ផ្គើន​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ