ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​និង​អ្នក​សិល្បៈ៖ «ល្ខោនខោល​ជា​របស់​ខ្មែរ​​តែ​មួយ​​​គត់​»…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​កំពុង​តែក្តៅគគុក និង​​មានការ​ផល​ផុស​យ៉ាង​ខ្លាំង ​ជុំវិញ​ការ​បង្ហោះ​និង​ចែកចាយ​នូវ​ទិដ្ឋភាព​ រួមទាំង​​រូបភាព​ល្ខោនខោល​ជា​បន្តបន្ទាប់ ក្នុង​ពេល​ដែល​ពួក​គេ​ទាំងនោះ​ បាន​សម្តែង​ក្តី​បារ​ម្ភ…

រាជធានីភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​កំពុង​តែក្តៅគគុក និង​​មានការ​ផល​ផុស​យ៉ាង​ខ្លាំង ​ជុំវិញ​ការ​បង្ហោះ​និង​ចែកចាយ​នូវ​ទិដ្ឋភាព​ រួមទាំង​​រូបភាព​ល្ខោនខោល​ជា​បន្តបន្ទាប់ ក្នុង​ពេល​ដែល​ពួក​គេ​ទាំងនោះ​ បាន​សម្តែង​ក្តី​បារ​ម្ភ ដ្បិត​ល្ខោនខោល​មានការ​ប្រទាញប្រទង់​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​​ភាគី​ថៃ ដើម្បី​គ្រប់គ្រង ​។

ព្រឹ​ត្ត​ការណ៍​កើតឡើង​​នៃ​ការ​នាំ​ឱ្យ​មានការ​ជជែក​វែកញែក និង​បង្ហោះ​រឿងល្ខោន​ខោល​នៅ​តាម​បណ្តាញ​សង្គម​​ហ្វេ​ស​ប៊ុ​ក​នេះ​ បាន​កើតឡើងបន្ទាប់​ពី​ពេលវេលា​នៃ​ការ​ចាត់​បញ្ចូល​ទម្រង់​សិ​ល្បៈ​បុរាណ​មួយ​នេះ​ជា​បេ​តិ​ភណ្ឌ​ពិភពលោក​ថា ជា​របស់​ខ្មែរ ​ឬ​ថៃ​នៅ​បំណាច់​ឆ្នាំ​នេះ​ ។

ទាំង​មហាជន​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស អ្នក​កំពុង​ប្រឡូក​ក្នុង​អាជីព​មួយ​នេះ និង​អ្នក​សិ​ល្បៈ​មួយ​ចំនួន​បាន​ចាប់ផ្តើម​​បង្ហោះ និង​ចែកចាយ​រូបភាព​ទម្រង់​សិ​ល្បៈ​ល្ខោនខោល​ជា​បន្តបន្ទាប់ និង​បាន​ទាមទារ​និង​អះអាង​ថា ល្ខោនខោល​ជា​របស់​កម្ពុជា​តែ​មួយ​គត់ ។

តារា​សម្តែង​ពហុ​ជំនាញ​ អ្នក​នាង ខាត់ សុ​ឃី​ម បាន​បង្ហោះ​សារ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ​ថា កុំ​ចាំ​ឲ្យ​បាត់ បាន​ឈឺ​កុំ​ចាំ​ឱ្យ​​ស្លាប់ បាន​សោកស្ដាយ កុំ​ចាំ​គេ​យក មក​លេប​ខា​យ​កុំ​ចាំ​អន្តរាយ​ស្ដាយ​តែ​មាត់ ​។ ជិត​ដាច់​ឆ្នាំ ជិត​ដល់​ពេល​ដែល​UNESCO សម្រេច​ថា​ល្ខោនខោល​ជា​របស់​ប្រទេស​ខ្មែរ​ឬ​ថៃ​ហើយ​សូម​បង​ប្អូន​ទាំងអស់​ជួយ​គាំទ្រ​ល្ខោនខោល​ដែល​ជា​វប្ប​ធ​ម៍​បុរាណ​របស់​យើង​ជួយ​គាំទ្រ​អ្វី​ដែល​ជា​របស់​ខ្មែរ​យើង​កុំអោយ​បាត់បង់​អោយ​សោះ​។

ខ្ញុំ​សង្ឃឹមថា ​ល្ខោនខោល​នឹង​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ល្ខោនខោល​ជា​របស់​ខ្មែរ​ពិតប្រាកដ​មិន​មែន​ជា​របស់​អ្នក​ណា​ទេ​ខ្ញុំ​សប្បាយចិត្ត​ណាស់​ ដែល​បាន​កើតជា​កូន​ខ្មែរ​បាន​យល់​ដឹង​នឹង​រៀន​នូវ​វប្ប​ធ​ម៌​ដ៏
​ល្អ​បំផុត​របស់​ខ្មែរ​។

តារា​សម្តែង​នាង នៅ សូ​នី​តា ក៏​បាន​បង្ហោះ​សារ​ដែរ​ថា តោះ​នាំ​គ្នា​សែរ​ម្នាក់​មួយ​ទៅ​មិន​អស់​ថ្ម​ទេ ដើម្បី​បញ្ចា​ក់​ប្រាប់​ពិភពលោក​ថា ល្ខោនខោល​ជា​របស់​ខ្មែរ​តែ​មួយ​គត់ កុំអោយ​អ្នក​ដែល​គ្រាន់តែ​អើត​មើល​យើង​តាម​របង​គេ​លួច​បាត់ ត្រូវ​ស្រលាញ់ ត្រូវ​ថែរ ត្រួ​វ​ចេះ​ឈឺចាប់​។

ចំណែក​ប្រធាន​សមាគម​សិ​ល្បះ​ករ​ខ្មែរ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ក៏​បាន​បញ្ជាក់​ដែរ​ថា នាង​គ្រោង​ធ្វើការ​ផ្សាយ​ផ្ទាល់ និយាយ​រឿងល្ខោន​ខោល​ក្នុង​ផេ​ក ទូរទស្សន៍​សិល្បៈ ក្នុង​ពេល​ឆាប់​ៗ​នេះ នាង​បញ្ជាក់​ថា ការ​ងារ​របស់​នាង​ត្រូវ​ផលិត video ហើយ​នាង​និង​អញ្ជើញ​សមាជិក​នៃ​ក្រុម​យុវជន​ល្ខោនខោល​មក​បរិ
យាយ រួម​ទាំង​ក្រុមការងារ​ថែរ​រក្សារ​មរតក​វប្បធម៌​ខ្មែរ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន លោក ខេ​ម បាន​បង្ហោះ​​សារ​ដោយ​ខ្លី​ថា ល្ខោនខោល ជា​របស់​ខ្មែរ​យ៉ាង​ពិតប្រាកដ ហ្វេ​ន​ក្នុង​នេះ​ជាង​៤០​ម៉ឺន​នាក់​តើ​អាច​ទេ​គ្រាន់តែ​ស៊ែរ​ម្នាក់​មួយ ហើយ​ខ្ញុំ​ចង់​ដឹង​ថា​មាន​បងប្អូន​ប៉ុន្មាន​នាក់​ដែល​ខ្វល់ខ្វាយ​ពី​ល្ខោនខោល​។

ចំណែក​អាចារ្យ​ធំ​ក៏​បាន​បង្ហោះ​សារ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ​ដែរ​ថា ២​ឆ្នាំ​ហើយ មួក​ល្ខោនខោល នេះ​ខ្ញុំ​បាន​ផលិត​តែ​ចំនួន​៣០០​មួក​ប៉ុណ្ណោះ សម្រាប់​ជា​ការ​ផ្សព្វផ្សាយ​ប្រឹង​ទប់​ជាមួយ​ចោរ​សៀម​ដែល​បាន​យក​ល្ខោនខោល​បោះពុម្ព​លើ​ក្រដាស់ប្រាក់​៥០០​បាត​របស់​គេ តែ​២​ឆ្នាំ​កន្លង​ផុត​ទៅ​មួក​ដែល​ខ្ញុំ​ចាយ​លុយ​ជិត​២០០០​ដុល្លារ​ទៅ​ផលិត​នៅ​ក្រៅប្រទេស​នោះ បាន​ត្រឹមតែ​ខ្ញុំ​ដើរ​ចែក​ឱ្យ​គេ​ឥត​គិតថ្លៃ​ខ្លះ លក់​គិតថ្លៃ​ខ្លះ ហើយ​មក​ដល់​ពេល​នេះ​នៅ​សល់​ជិត​១០០​មួក​ទៀត មួយ​ចំនួន​ក៏​ខូច​ខ្លះទៅ​ទៀត តស៊ូ​ដល់​ណា បើ​ជំពាក់​គេ​វ័ណ្ឌក ព្រោះ​ផលិត​របស់​ដែល​គេ​ស៊ី​មិនកើត គ្មាន​តម្លៃ​! គ្មាន​អ្នកគាំទ្រ​នោះ​។ ហួស​ថ្លែង​ពេល​ឃើញ​រូបភាព​កាលពី​២​ឆ្នាំ​មុន​អ៊ីចឹង​. ថែ​ខ្ញុំ​ផង​ទាន់​ខ្ញុំ​មិន​ទាន់​បាត់​។

ដោយឡែក​សម្រាប់​មហាជន​មួយ​ចំនួន​ក៏​បាន​នាំ​គ្នា​បង្ហោះ​សារ​ជាមួយនឹង​រូបភាព​ស្តី​ពី​ល្ខោនខោល​នេះ ដែល​មាន​ខ្លឹ​ន​សារ​ស្រ​ដៀង​គ្នា​ថា ជា​ពេលវេលា​ដ៏​តាង​តឹង ក្នុង​រង់ចាំ​ការ​សម្រេច​របស់ UNESCO ហើយ​ក៏​ជា​ពេលវេលា​មួយ​ដែល​ពួក​យើង​ត្រូវ​រូ​ម​គ្នា​តែ​មួយ​ដោយ​ទុក​Kpop ទុក​តារា​ថៃ មួយ​ឡែក​សិន ដើម្បី​វប្បធម៌​ដូនតា​ខ្មែរ​យើង កុំ​គាំទ្រ​តែ​មួយ​ឆាវ តែ​ជា​រៀង​រហូត ហើយ​រហូត ! ល្ខោនខោល​ជា​របស់​ខ្មែរ​។

អត្ថបទសរសេរ ដោយ