ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ប្រកែកក៏អត់​​កើតដែរ​មីង…ព្រោះ​មានដីកាចាប់ខ្លួន​ប៉ុណ្ណេះ​ហើយ…!

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ស្ត្រី​ម្នាក់បាន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង និង​ខេត្តតាកែវ សហការ​អនុវត្ត​ដីកាចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៨ ខែសីហា នៅចំណុច​ដុ​ង​ក្រឡ ភូមិ​រិ​ទ្ធី​សែន​ជ័យ សង្កាត់​សាមគ្គី…

ខេត្តស្ទឹងត្រែង ៖ ស្ត្រី​ម្នាក់បាន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង និង​ខេត្តតាកែវ សហការ​អនុវត្ត​ដីកាចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៨ ខែសីហា នៅចំណុច​ដុ​ង​ក្រឡ ភូមិ​រិ​ទ្ធី​សែន​ជ័យ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តតាកែវ ដែល​បាននាំ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ដោយ​សហការ​ជាមួយកម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ក្រោម​ការ​សម្របសម្រួល​ពី​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ណាមួយ​ទេ​ ជុំវិញ​បទចោទប្រកាន់ ដោយ​គ្រាន់តែ​បង្ហាញ​ដីកា​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ពិរុទ្ធជន​នេះ ​ឈ្មោះ ជា សី​ុ​ហេង អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ឱ្យ​ដឹង​បន្ថែម​ថា ស្ត្រី​រូប​នេះ​ ត្រូវ​បាន​តុលាការ​ចោទ​ពី​បទសមគំនិត​ក្នុង​អំពើ​រំលោភ​សេពសន្ថវៈ នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ ។

ស្ត្រី​ជាប់ចោទដែល​ដឹងខ្លួន​ថា ​បែក​ការណ៍​ពី​បទ​សមគំនិត ក៏​បាន​រត់គេច​ខ្លួន​មិនដឹង​ទៅ​ដល់​ទីណា ទើប​តុលាការ​ចេញ​ដីកា​បង្គាប់​មក​មន្ត្រី​នគរបាល​យុត្តិធម៌​តាម​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន និង​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ប្រគល់​ជូន​តុលាការ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

តាម​ប្រភព​ថា ស្ត្រី​រូប​នេះ​បាន​គេចខ្លួន​រយៈពេល​ជាង​១​ឆ្នាំ​ ទើប​ការ​ស្រាវជ្រាវ​ដឹង​ថា រត់​មកលាក់ខ្លួន និង​ស្នាក់​នៅ​ខេត្តស្ទឹងត្រែង ហើយ​កម្លាំង​អាវុធហត្ថ​ខេត្តតាកែវ​និង​ខេត្តស្ទឹងត្រែង ក្រោមការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ចុះ​អនុវត្ត​ដីកាចាប់ខ្លួន និង​បញ្ជូន​ទៅ​កាន់​ខេត្តតាកែវ​ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ