ខេត្តកណ្តាល ៖ ឪពុកចិត្តតិរិច្ឆានម្នាក់ ដោយសារឥទ្ធិពលតណ្ហាឡើងខ្លាំងដល់កម្រិត បានបង្ខំ និងចាប់រំលោភកូនឯង រួចហើយគំរាមសម្លាប់បើសិនជាប្រាប់ម្តាយ អស់រយៈពេល០១ឆ្នាំ ធ្វើឲ្យកូនមានផ្ទៃពោះ០៥ខែ ទើបបែកធ្លាយ ត្រូវនគរបាលស្រុកស្អាងឃាត់ខ្លួនវាយខ្នោះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៧យប់ នៅចំណុចលើទូក ខាងកើតព្រែកជីក ភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ទើបឃាត់ខ្លួននៅថ្ងៃទី២៨ សីហា ២០១៨នេះ។
លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ (ម.ល) ភេទស្រី អាយុ១២ ជនជាតិខ្មែរ មុខរបរស៊ីឈ្នួលប៉ាក់ស្បៃ មានទីលំនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះ ផាត់ តឿ ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ(ឪពុកបង្កើតរបស់ជនរងគ្រោះ) មុខរបរកសិករ មានទីលំនៅភូមិ ពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
លោកអធិការបានបញ្ជាក់ឲ្យដឹងថា នៅក្នុងខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៧យប់ នៅពេលដែលជនសង្ស័យមកយកកូន(ជនរងគ្រោះ)ចេញពីស៊ីឈ្នួលគេវិញ ជនសង្សយ័បានយកទូកមកចម្លងកូន ពេលនោះជនសង្ស័យបានលួងលោមរួមភេទជាមួយកូន តែកូនមិនព្រម រួចគំរាមថា បើមិនព្រមឲ្យអញ អញវ៉ៃងាប់ឥឡូវ ពេលរំលោភរួច កូនស្រីនិយាយថា ចាំមើលទៅដល់ផ្ទះខ្ញុំប្រាប់ម៉ែ ពេលនោះជនសង្ស័យគំរាមថា បើហ៊ានប្រាប់ម៉ែង៉ែងអញសម្លាប់ចោល។
លុះក្រោយមកជនសង្ស័យតែងតែរំលោភកូនរហូតជាបន្តបន្ទាប់ ដោយគំរាមកូនមិនឲ្យនិយាយប្រាប់ម្ដាយ និងអ្នកដទៃ បើហ៊ាននិយាយនឹងសម្លាប់ចោល។ លុះដល់ថ្ងៃទី២៨ សីហា ២០១៨នេះ វេលាម៉ោង១២ថ្ងៃត្រង់ ជនរងគ្រោះបាននិយាយប្រាប់ម៉ែថា ម៉ែខ្ញុំរាំងរដូវបាត់ជាង០៣ខែហើយ។ ភ្លាមនោះម្ដាយជនរងគ្រោះបានទៅទិញឧបករណ៍ពិនិត្យទឹកនោម។ ពេលទិញបានហើយក៏ធ្វើការពិនិត្យ ទឹកនោមឃើញថាមានផ្ទៃពោះ រួចក៏សួរកូនថា កូនឯងប្រាប់ម៉ែឲ្យត្រង់មកមានខូចខិលជាមួយនរណា?
កូនឆ្លើយថា ប៉ារំលោភខ្ញុំតាំងពីខែទឹកឆ្នាំទៅរហូតមកដល់ឥឡូវនេះ។ ភ្លាមនោះម្ដាយដេញកូនឲ្យទៅជួប ជាមួយម្ដាយមីងឲ្យជូនទៅប្ដឹងសមត្ថកិច្ច។ លទ្ធផលពេទ្យពិនិត្យឃើញថា មានផ្ទៃពោះរយៈពេល០៥ខែ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍បានកោះហៅជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ