ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុកហើយលើកដាក់ឡានភ្លាម…ដឹកទៅទម្លាក់​​ចោល​នៅ​​មន្ទីរពេទ្យ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់ ក្រោយ​ពេល​បញ្ជូន​បន្ត​ពី​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គលបុរី ដោយសារ​គ្រោះថ្នាក់​រថយន្ត​បុក​ពេល​កំពុង​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​៥ មុខ​ផ្សារ​កណ្តាល​ស្ថិតក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោង​ជិត​៩​យប់​ថ្ងៃ​ទី​២៦…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់ ក្រោយ​ពេល​បញ្ជូន​បន្ត​ពី​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គលបុរី ដោយសារ​គ្រោះថ្នាក់​រថយន្ត​បុក​ពេល​កំពុង​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​៥ មុខ​ផ្សារ​កណ្តាល​ស្ថិតក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោង​ជិត​៩​យប់​ថ្ងៃ​ទី​២៦ ខែសីហា ​។ ស្ត្រី​រង​គ្រោះ​មាន​ឈ្មោះ ឆេ​ង ល​ក្ខិ​ណា អាយុ​៣២ឆ្នាំ ជា​ជាង​អ៊ុតសក់​នៅ​ក្នុងភូមិ សង្កាត់​ខាងលើ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ជន​រង​គ្រោះ​ត្រូវ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​២V-២៨៧៩ ពណ៌​ខ្មៅ បើកបរ​មក​ពី​ទិស​ខាងកើត​ក្នុង​ល្បឿន​លឿន​បុក បណ្តាល​ឱ្យ​របួសធ្ងន់ ខណៈ​ដើរ​ឆ្លងផ្លូវ​ ពេល​ភ្លៀង​កំពុង​ធ្លាក់ ។

សមត្ថកិច្ច​បន្ត​ថា ក្រោយ​កើតហេតុ​ អ្នក​បើកបររថ​យន្ត​បាន​លើក​ជន​រង​គ្រោះ​ដាក់​រថយន្ត​ដឹកទៅ​​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ក៏​គេច​ទៅ​បាត់​ភ្លាម​ៗ ​ក្រោយ​ពី​លើក​ស្ត្រី​រង​គ្រោះដាក់​នៅ​មន្ទីរ
ពេទ្យ ។ ស្ត្រី​រង​គ្រោះ​បាន​ស្លាប់ពេល​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គលបុរី ហើយ​ត្រូវ​សាច់​ញាត់​ដឹក​សព​ទៅស្រុក​កំណើត​នៅ​ឯ​ស្រុក​ថ្មគោល ខេត្ត​បាត់​ដំបង ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

មន្ត្រី​នគរបាល​អះអាង​ថា បាន​ស្គាល់​ម៉ាក​និង​ផ្លា​ក​លេខ​រថយន្ត​ហើយ ដូច្នេះ​បើ​ម្ចាស់​រថយន្ត​មិន​ចូលខ្លួន​ដោះស្រាយ​ឬ​នៅ​លាក់​មុខ នឹង​ធ្វើ​របាយការណ៍​ស្នើ​សុំ​ទៅ​ក្រសួង​សាធារណការ​និង​ដឹង​ជញ្ជូន ដើម្បី​ឆែក​រក​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​អនុវត្ត​តាម​នីតិវិធី ។ សមត្ថកិច្ច​បន្ត​ថា បើ​រថយន្ត​នេះ​ គេ​លក់​ត​គ្នា ក៏​អាច​ស្រាវ​ជ្រាវ​រក​ឃើញ​តាម​រយៈ​អ្នកទិញ​ចុង​ក្រោយ​ដែរ ៕

អត្ថបទសរសេរ ដោយ