ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គមកិច្ច​កម្ពុជា​ឲ្យ​មាន​សន្ទុះ​លឿន​ជាង​មុន

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​ខេត្តកំពត​បាន​បើក​សិក្ខាសាលា​ស្តី​ពី​ការ​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ប្រជាជន​២០១៦-២០៣០ ក្នុង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​«​ប្រជាជន​វ័យចាស់​នៅ​កម្ពុជា​»​ក្រោម​អធិបតីភាព​លោក ឆាយ ថន ទេស​រដ្ឋមន្ត្រី…

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​ខេត្តកំពត​បាន​បើក​សិក្ខាសាលា​ស្តី​ពី​ការ​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ប្រជាជន​២០១៦-២០៣០ ក្នុង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​«​ប្រជាជន​វ័យចាស់​នៅ​កម្ពុជា​»​ក្រោម​អធិបតីភាព​លោក ឆាយ ថន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនការ ។

អង្គ​សិក្ខាសាលា​ព្រឹក​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត​ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​ស្ថាប័ន​ជំនាញ​ជា​ច្រើន​រូប ដែល​មក​ពី​បណ្តា​ខេត្ត​ចំនួន​៧ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុង​ឱកាស​នោះ​លោក ជាវ តា​យ អភិបាលខេត្ត​កំពត​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ខេត្តកំពត​មាន​ផ្ទៃដី​សរុប​៤.៨៧៣​គីឡូ​ម៉ែត្រការ៉េ បែងចែក​ជា​៧​ស្រុក​- ១​ក្រុង មាន​ចំនួន​៨៨​ឃុំ និង​៥​សង្កាត់ និង​ភូមិ​ចំនួន​៤៨៨​ភូមិ ខេត្តកំពត​ជា​ខេត្ត​មួយ​មាន​លក្ខណៈ​អំណោយផល​ពី​ធម្មជាតិ សម្រាប់​ការ​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍ ។

លោក ជាវ តា​យ អភិបាល​នៃ​គណ​អភិបាលខេត្ត​បាន​គូសបញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្រេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទាំងមូល​មាន​សុខ​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ​ជូន​ប្រជាជន​ទូ​ទាំង​ប្រទេស ។ ជា​រួម​សម្រាប់​ខេត្តកំពត​ការ​ការពារ​សណ្តាប់ធ្នាប់​សាធារណៈ​ត្រូវ​បាន​បម្រើ​កាន់តែ​ប្រសើរ​ឡើង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ភាព​សុខសាន្ត ក្រោម​ដំបូល​សន្តិភាព ។

ថ្លែង​បើក​សិក្ខាសាលា​ក្នុង​ឱកាស​នោះ លោក​ទេស​រដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនការ​បាន​ថ្លែង​ក្នុង​អង្គ​សិក្ខាសាលា​នា​ព្រឹក​នេះ​ថា​«​ប្រជាជន គឺជា​មធ្យោបាយ​នៃ​ការ​អភិវឌ្ឍ​ផង ជា​គោលដៅ​ចុង​ក្រោយ​នៃ​ការ​អភិវឌ្ឍ​ផង​» និង​ឈរ​លើ​ទស្សនៈ​បរិ​យា​ប័ន​ស្ថានភាព​សង្គម​សេដ្ឋកិច្ច ដែល​កំពុង​រីក​ចម្រើន គោលនយោបាយ​ជាតិ​ប្រជាជន​ឆ្នាំ​២០០៣ ត្រូវ​បាន​ធ្វើ បច្ចុប្បន្ន​កម្ម ជា​គោលនយោបាយ​ជាតិ​ប្រជាជន​២០១៦-២០៣០ ដើម្បី​ឆ្លើយ​តប​នឹង​បម្រែបម្រួល​សេដ្ឋកិច្ច និង​សង្គម​-​ប្រជាសាស្ត្រ​ដែល​កម្ពុជា​បាន និង​កំពុង​ឆ្លងកាត់ និង​ដើម្បី​ឆ្លើយ​តប​នឹង​ភាព​ចាំបាច់​ក្នុង​ដាក់​ការ​បញ្ចូល​បញ្ហា​ប្រជាជន​ទៅ​ក្នុង​ផែនការ​អភិ​វ​ឌ្ឃ សំដៅ​ធានា​បានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គមកិច្ច​មាន​សន្ទុះ​លឿន​ជាង​មុន និង​ប្រកបដោយ​ចីរភាព ដែល​ជា​ការ​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​ជីវិត​របស់​ប្រជាជន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ